នេះជាស្ដង់ដារស្រីស្អាតពិតប្រាកដ ដែលមិនរាប់បញ្ជូលមុខ និងរាងស្អាត

ភាព​ស្រស់​ស្អាត​មិន​មែន​សំដៅ​លើ​ការ​មាន​មុខ​មាត់​ស្អាត​នោះ​ទេ។ វា​និយាយ​អំពី​ការ​មាន​ចិត្ត​ល្អ បេះដូង​ស​ស្អាត និង​​ភាព​ស្រស់បស់​ចេញ​ពី​ព្រលឹង​ខាង​ក្នុង​។ សម្រស់​ពិតជា​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​មើល។

នារី​ណា​ដែល​គេ​ចាត់​ទុក​ថា​មាន​រូប​រាង​ស្អាត​គួរ​ឲ្យ​ទាក់​ភ្នែក ប្រាកដ​ហើយ​ថា ពិត​ជា​នរណា​ៗ​ក៏​​សរសើរ​ពី​សោភ័ណ​ភាព​នោះ? ទោះជាយ៉ាងណាក៏ដោយ សម្រស់​រាងកាយ​របស់​មនុស្ស​គឺ​ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា នោះ​ជា​រឿង​បណ្ដោះ​អាសន្ន និង​ខ្លី។ វា​អាច​បាត់​ទៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ហើយ​ប្រាកដ​ជា​ប្រែប្រួល​តាម​អាយុ។ លើស​ពី​នេះ​ទៅ​ទៀត​សម្រស់​រាង​កាយ​អាច​ទទួល​បាន​តែ​មនុស្ស​ប៉ុណ្ណោះ​គ្នា​ឯង​ប៉ុណ្ណោះ តែ​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ចិត្ត​ល្អ សូម្បី​តែ​សត្វ និង​រុក្ខជាតិ​ជុំវិញ​ខ្លួន​ក៏​អាច​ទោរទន់​ទៅ​មនុស្ស​បែប​នោះ​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ដែល​មិន​បាន​ជួប​នារី​ស្រស់​ស្អាត ឬ​បុរស​សង្ហា​មាន​រូបរាង​ល្អ​នោះ​ទេ តែ​ពួកគេ​នឹង​បាត់បង់​ភាព​ទាក់ទាញ​របស់​ពួកគេ ពេល​ដែល​យើង​បាន​ស្គាល់​កាន់តែ​យូរ។

យើង​ដឹង​ថា​ភាព​ស្រស់​ស្អាត​ខាង​រាងកាយ មិន​អាច​យក​ឈ្នះ​ភាព​ស្រស់​ស្អាត​ពី​ដួង​ចិត្ត និង​ព្រលឹង​របស់​នរណា​ម្នាក់​បាន​រយៈពេល​យូរ​នោះ​ទេ។ ប្រសិនបើ​ខាង​ក្នុង​របស់​មនុស្ស​មិន​ស្រស់​ស្អាត​ទេ សម្រស់​ខាង​ក្រៅ​របស់​ពួកគេ​នឹង​ក្លាយ​ទៅ​ជា​កត្តា​ទាក់ទាញ​មិន​ស្ថិតស្ថេរ។ ផ្ទុយទៅវិញ យើង​ទាំង​អស់​គ្នា​បាន​ជួប​ប្រទះ​បាតុភូត​ដ៏​មិន​គួរ​ឲ្យ​ជឿ​នៃ​ការ​ទាក់ទាញ​ដល់​នរណា​ម្នាក់ ដោយ​គ្រាន់តែ​មាន​ថាមពល​ពិសេស​ពី​ខាង​ក្នុង អាច​ធ្វើឲ្យ​អ្នក​ដទៃ​ឈ្លក់​វង្វេង​រហូត។


នៅ​ទី​បញ្ចប់ សម្រស់​រាងកាយ​ទទួល​បាន​ផល​តិចតួច​ណាស់​លើ​របៀប​ដែល​យើង​ទាក់ទង​ជាមួយ​អ្នក​ដទៃ​រយៈ​ពេល​វែង។ មុខ​ស្អាត​ជា​លក្ខណៈ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន តែ​វា​អាច​ទាក់ទាញ​មនុស្ស​ម្នាក់​ទៀត​តែ​ពី​ដំបូង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវការ​ច្រើន​ជាង​នេះ ដើម្បី​រក្សា​នរណា​ម្នាក់​ឲ្យ​ចាប់​អារម្មណ៍ គ្រប់គ្រាន់ ដើម្បី​ស្វែង​យល់​ថា​តើ​យើង​ជា​មនុស្ស​បែប​ណា និង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ចង់​នៅ​ក្បែរ​យើង​រហូត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់