មិនចង់ឱ្យមានបញ្ហាមិនឈប់ គួរកុំនៅក្បែរមនុស្សចូលចិត្តនិយាយរឿង ៣ យ៉ាងនេះ ជាពិសេសរឿងចុងក្រោយ

ក្នុងកាលៈទេសៈខ្លះមនុស្សមួយចំនួនបានគិតថាពាក្យសម្ដីដែលខ្លួននិយាយចេញមកគ្រាន់ជារឿងធម្មតាប៉ុណ្ណោះ តែវាអាចនឹងមិនមែនសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួននោះទេ។ ជាក់ស្ដែងប្រភេទមនុស្សដែលចូលចិត្តនិយាយមិនចេះគិតបែបនេះច្រើនតែបង្កបញ្ហាមិនឈប់មិនឈរយ៉ាងឥតសណ្ដាប់ធ្នាប់។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូនប្រិយមិត្តនូវគន្លឹះខ្លះៗដែលយើងគួរនៅឱ្យឆ្ងាយពីមនុស្សដែលចូលចិត្តនិយាយរឿងទាំង ៣ យ៉ាងមិនចង់រស់នៅដោយក្ដីសុខ៖

១. ត្អូញត្អែរពីភាពយុត្តិធម៌

ជាធម្មជាតិរបស់មនុស្សទៅហើយអ្នកណាក៏ចេះត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនដោយជៀសមិនបាននោះទេនៅពេលជួបជាមួយនឹងរឿងដែលខ្លួនមិនពេញចិត្ត។ ប៉ុន្តែក្នុងចំណោមនោះក៏មានមនុស្សមួយចំនួនបណ្ដោយខ្លួនឱ្យសម្អាងលើភាពត្អូញត្អែរខ្លាំងពេករហូតដល់ក្លាយជាទម្លាប់ទៅវិញ។ រាល់កំហុសដោយចេតនា ឬអចេតនាពួកគេតែងតែបានក្លាយខ្លួនជាជនរងគ្រោះជានិច្ច ហើយមនុស្សបែបនេះក៏មិនងាយទទួលស្គាល់ការពិតដើម្បីកែលម្អខ្លួននោះដែរ។ ដូច្នេះការនៅក្បែរមនុស្សប្រភេទនេះច្រើន នឹងធ្វើឱ្យយើងជួបតែបញ្ហាមិនចេះចប់ហើយថែមទាំងជាឧបសគ្គរារាំងដំណើររបស់យើងមិនឱ្យដើរបានឆ្ងាយទៀតផង។

២. ទម្លាក់កំហុសឱ្យអ្នកដទៃ

នៅក្នុងការរាប់អានមិត្តភាពជឿជាក់ថាមនុស្សយើងម្នាក់ៗតែងតែសង្កេតដឹងហើយថាអ្វីខ្លះជាចំណុចខ្លាំង និងចំណុចខ្សោយរបស់មិត្តសម្លាញ់យើង។ ប៉ុន្តែប្រសិនបើមិត្តភ័ក្ដិរបស់យើងណាម្នាក់តែងតែព្យាយាមសង្កេតតាមរកចំណុចខ្វះខាតរបស់យើងយកមករិះគន់មកថាក្នុងន័យបែបណា ឬស្ថានភាពបែបណាញឹកញាប់ពេកគឺមិនមែនសុទ្ធតែមានន័យពួកគេចង់ឱ្យយើងល្អនោះទេ។ ពេលខ្លះពួកគេព្យាយាមចាប់យកចំណុចខ្សោយរបស់យើងមកធ្វើជាឈ្នាន់បាំងមុខទម្លាក់កំហុសលើយើងដើម្បីឱ្យខ្លួនក្លាយជាមនុស្សល្អក្នុងក្រសែភ្នែកអ្នកដទៃតែម្ដង។ ការសម្ដែងចេញនូវអាកប្បកិរិយាបែបនេះ ច្បាស់ណាស់ត្រូវតែរក្សាគម្លាតជាមួយមនុស្សប្រភេទនេះឱ្យរឹតតែឆ្ងាយរឹតតែល្អព្រោះថ្ងៃណាមួយយើងនឹងក្លាយជាមនុស្សអាក្រក់ដោយសារតែពួកគេជាមិនខាន។

៣. មិនចេះរៀបពាក្យសម្ដី

ការប្រើប្រាស់ពាក្យសម្ដីដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាគឺអាចធ្វើឱ្យអ្នកជុំវិញខ្លួនបញ្ចេញប្រតិកម្មឆ្លើយតបខុសគ្នាៗដោយអាស្រ័យទៅលើរបៀបនៃការនិយាយស្ដី។ ជាក់ស្ដែងពេលខ្លះពួកគេអះអាងថាខ្លួនបាននិយាយពាក្យសម្ដីពិត ប៉ុន្តែក្នុងនោះបែរជាគឺបង្កប់ទៅដោយកលល្បិចដែលអាចធ្វើឱ្យយើងមានភាពឈឺចាប់ ឬនាំឱ្យអ្នកផ្សេងទៀតយល់ច្រលំមកលើយើងក៏ថាបាន។ លើកដំបូងអាចរាប់បានថាវាជាទង្វើអចេតនា ប៉ុន្តែប្រសិនបើវាញឹកញាប់រហូតលែងចេះក្រែងចិត្តនោះគឺមានបំណងមិនល្អនោះទេ។ ដូច្នេះមនុស្សប្រភេទមួយនេះ បើអាចគួរតែមិនចាំបាច់នៅក្បែរនោះទេព្រោះពួកគេតែងតែប្រកាន់យកត្រូវតែទស្សនៈផ្ទាល់ខ្លួន មិនយល់អារម្មណ៍អ្នកដទៃ និងចូលចិត្តនិយាយពាក្យដែលមិនគួរឱ្យចង់ស្ដាប់ជាច្រើនជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *