ជឿជាក់ប្រិយមិត្តស្ទើរតែទាំងអស់គ្នាហើយដែលមានមិត្តដែលខានទាក់ទងគ្នាយូរ ប៉ុន្តែនៅសុខៗស្រាប់តែមករកយើងវិញ។ ការវិលត្រលប់មកទាក់ទងយើងវិញបែបនេះមិនមែនមិនមានមូលហេតុនោះទេ ហើយវាក៏អាចមានមួយក្នុងចំណោម ៣ ចំណុចខាងក្រោមនេះដែរ៖
១. ចង់រកមនុស្សកំដរមួយពេល

វាជារឿងធម្មតាទេដោយគ្រាន់តែចង់និយាយលេងជាមួយមិត្តភក្ដិ ឬចង់ឱ្យមិត្តកំដរនោះ។ ប៉ុន្តែវាគឺជារឿងចម្លែកប្រសិនបើមិត្តដែលខានទាក់ទងគ្នាយូរហើយ បែរជាមករកនិយាយគ្នាលេងជាមួយយើងវិញ។ គោលបំណងរបស់ពួកគេគឺគ្រាន់តែចង់រកមនុស្សម្នាក់មកកំដរមួយពេលព្រោះអផ្សុកប៉ុណ្ណោះ។ ពួកគេអាចនឹងនិយាយលេងជាមួយយើងថ្ងៃនេះ ហើយស្អែកឡើងក៏ទៅបាត់។ ដូច្នេះការចំណាយពេលជាមួយមិត្តភក្ដិបែបនេះគឺមិនសក្ដិសមនឹងតម្លៃពេលវេលារបស់យើងទេ។
២. ប្រាក់

ជាមិត្តភក្ដិតែងតែជួយគ្នានៅពេលមានបញ្ហា ប៉ុន្តែការរាប់អានគ្នាកាន់តែជិតដិត កាន់តែមិនគួរនិយាយពីរឿងប្រាក់ព្រោះវាអាចនឹងធ្វើឱ្យមិត្តភាពប្រែប្រួល ឬឈានដល់បែកបាក់បានយ៉ាងងាយ។ ប៉ុន្តែបើមិត្តដែលខានទាក់ទងគ្នាយូរហើយ ស្រាប់តែមករកយើងពេលមានបញ្ហាលុយកាក់នោះមានន័យថាពួកគេមិនបានចាត់ទុកយើងជាមិត្តពិតប្រាកដឡើយ។ មិត្តភក្ដិបែបនេះជាប្រភេទមនុស្សដែលខ្ចីស្រួល តែសងពិបាក។ ដូច្នេះការបោះដៃជួយមិត្តភក្ដិពេលមានបញ្ហាលុយកាក់គឺជារឿងប្រសើរ ប៉ុន្តែក៏ត្រូវពិចារណាដែរថាមនុស្សម្នាក់នោះសក្ដិសមនឹងជួយ ឬអត់។
៣. ត្រូវការជំនួយ
ក្រៅពីរឿងលុយហើយ ពួកគេក៏អាចទាក់ទងមកយើងវិញនៅពេលដែលកំពុងត្រូវការជំនួយដែរ។ មនុស្សប្រភេទនេះមិនងាយមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកណាម្នាក់ឡើយ។ ពេលមានបញ្ហាដែលត្រូវដោះស្រាយគឺពួកគេនឹងសម្លឹងមកក្រោយដើម្បីរកជំនួយពីអ្នកណាម្នាក់ ហើយយើងក៏អាចស្ថិតនៅក្នុងចំណោមនោះដែរ។ កុំគិតថាពួកគេមានអារម្មណ៍ខ្មាសអៀនពេលវិលមករកជំនួយពីយើងទាំងដែលខានទាក់ទងគ្នាយូរក៏ដោយ ហើយអ្វីដែលសំខាន់គឺមានតែបញ្ហារបស់គេប៉ុណ្ណោះ។ ចុងក្រោយពេលយើងបានជួយគេរួចរាល់ហើយ គេនឹងត្រលប់ទៅដូចពីមុនវិញអ៊ីចឹង៕






















Account
Security
Favourite Content