កាយវិការ ៨ យ៉ាងបង្ហាញថាមិត្តភ័ក្ដិម្នាក់នោះកំពុងលួចស្នេហ៍អ្នក គ្រាន់តែមិនចង់និយាយ!

ពេលខ្លះមិនទាន់ដល់ឱកាសសមស្របដែលត្រូវសារភាពឬអាចមកពីមានកត្ដាផ្សេងៗនៅជុំវិញធ្វើឲ្យមិត្តម្នាក់នោះប្រាប់អ្នកមិនបានពីអារម្មណ៍ពិតរបស់គេ។ តែបើចង់ដឹងថាគេកំពុងចាប់អារម្មណ៍និងចូលចិត្តស្រឡាញ់អ្នកអាចមើលដឹងតាមរយៈកាយវិការទាំងអស់នេះ៖

១. គេមើលដឹងភ្លាមថាអ្នកឈឺឬមិនសប្បាយចិត្ត

ដោយសារតែគេយកចិត្តទុកដាក់ខ្លាំងលើសកម្មភាពរបស់អ្នកនោះទើបអាចដឹងបានភ្លាមៗថាអ្នកមើលទៅមិនស្រួលដូចជាមុខស្លេកស្លាំង មិនសូវនិយាយស្ដីខុសធម្មតាជាដើម។

២. តែងតែបញ្ចេញស្នាមញញឹម

គ្មានហេតុផលអ្វីទាំងអស់ដឹងត្រឹមថាឃើញមុខអ្នកធ្វើឲ្យគេមានក្ដីសុខបាត់ទៅហើយ គេតែងតែបញ្ចេញស្នាមញញឹមពេលនៅក្បែរអ្នកនិងរីករាយជានិច្ចជាមួយសកម្មភាពដែលអ្នកធ្វើដូចជាញ៉ាំបាយ និយាយ ធ្វើអ្វីផ្សេងៗ។ល។ ថែមទាំងចូលចិត្តសម្លឹងមើលអ្នកជារឿយៗផងដែរ។

. ទោះខឹងមកពីណាជួបមុខអ្នកទន់ភ្លន់ជានិច្ច

អ្នកប្រៀបដូចជាថ្នាំត្រជាក់បើទោះជាពេលគេខឹងឬមួម៉ៅខូចចិត្តរឿងអ្វីប៉ុន្ដែពេលបានឃើញមុខអ្នកទឹកមុខរបស់គេក៏ប្រែពីខ្មៅអួលអាប់មកជាស្រស់បំព្រងជាងមុន។ ជាពិសេសសំឡេងរបស់គេពេលនិយាយស្ដីគឺស្ដាប់ទៅឡើងស្រទន់តែម្ដងខុសពីពេលដែលគេនិយាយជាមួយមនុស្សទូទៅ។

. កម្រចុចទូរស័ព្ទពេលនៅក្បែរអ្នក

ដូចដឹងស្រាប់សម័យឥលូវមនុស្សភាគច្រើនចូលចិត្តចុចទូរស័ព្ទដើម្បីកម្សាន្ដអារម្មណ៍បន្ទាប់ពីសម្រាកពីការងារ។ ប៉ុន្ដែបើគេមិនចុចទូរស័ព្ទសុខចិត្តចំណាយពេលនិយាយលេងសើចគ្រប់ពេលដែលនៅក្បែរអ្នកនោះអាចនិយាយបានថាអ្នកមានកន្លែងពិសេសក្នុងចិត្តរបស់គេបាត់ទៅហើយ។

៥.ចូលចិត្តនៅក្បែរអ្នក

មិនមែនប្រភេទតោងស្អិតអ្នកមិនលែងទេប៉ុន្ដែបើមានឱកាសគេនឹងដើរមករកដើម្បីនិយាយលេងជាមួយអ្នក។ ណាមួយនៅក្បែរអ្នកមានអារម្មណ៍ថាកក់ក្ដៅស្រណុកចិត្តអ៊ីចឹងគេនឹងនៅតែក្រវែលៗអ្នក។

. បារម្ភពីអ្នក

គេឧស្សាហ៍សួរនាំថាអ្នកយ៉ាងម៉េចទៅហើយ? ថ្ងៃនេះម៉េចដែរ ការងារឬការសិក្សាមិនអីទេមែនអត់? ទៅដល់ផ្ទះនៅ? ហើយបើដឹងថាអ្នកមានរឿង ឬគ្រោះថ្នាក់អ្វី មិនដែលបាត់មុខមិត្តម្នាក់នោះឡើយ។ បើទោះពេលខ្លះមកជួយមិនទាន់ពេល ក៏គេជាមនុស្សម្នាក់ដែលនឹងមកនិយាយលើកទឹកចិត្តអ្នកដែរ។

.​ស្ម័គ្រចិត្តជួយអ្នក

ការជួយគ្នាទៅវិញទៅមកវាអាចនឹងមិនប្លែកទេសម្រាប់មនុស្សដែលមានចិត្តចេះយកអាសាអ្នកដទៃតែត្រូវចាំថាក៏មានកម្រិតដែរ។ ប៉ុន្ដែអ្នកគឺពិសេសជាងមនុស្សជុំវិញពោលគេស្ម័គ្រចិត្តជួយដោយមិនរអ៊ូតែម្ដង។

. គេដឹងថាអ្នកចូលចិត្ត និងមិនចូលចិត្តអ្វី

ពេលខ្លះអ្នកអាចនឹងមិនចាប់អារម្មណ៍ប៉ុន្ដែគេបែរជាដឹងថាអ្នកចូលចិត្តធ្វើអ្វី ញ៉ាំអ្វីឬស្អប់អ្វីខ្លាចអ្វី។ ថែមទាំងអាចនឹងទិញរបស់ដែលអ្នកស្រឡាញ់ចូលចិត្តជូនទៀតផង។ មិនតែប៉ុណ្ណោះបើដឹងអ្នកខ្លាចសត្វអ្វីមួយគេនឹងព្យាយាមរុញអ្នកចេញឆ្ងាយមិនឲ្យឃើញនាំប៉ះពាល់អារម្មណ៍ឡើយ៕

មានមនុស្សណាម្នាក់នៅក្បែរធ្វើបែបនេះដាក់អ្នកឬនៅ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្ត

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។