បាត់មុខពីវិស័យសិល្បៈមួយរយៈអតីតសមាជិក T-ara ម្នាក់ ប្រកាសរៀបការជាមួយគូស្នេហ៍​ក្មេងជាងខ្លួន ៩ឆ្នាំ

ជាដំណឹងគួរឲ្យភ្ញាក់ផ្អើលក៏ដូចជាដំណឹងល្អមួយផងដែរសម្រាប់អ្នកគាំទ្រក្រុមចម្រៀងនារី T-ara ជាពិសេសគឺសមាជិក So Yeon តែម្ដង ព្រោះថាពេលនេះរូបនាងបានរកឃើញស្នេហ៍ពិតនឹងត្រៀមខ្លួនធ្វើជាកូនក្រមុំថែមទៀតផង។

បន្ទាប់ពីសេពគប់គ្នាបានជាង ៣ ឆ្នាំ តារាចម្រៀងស្រីវ័យ ៣៤ រូបនេះ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ នឹងកីឡាបាល់ទាត់លោក Cho YuMin និងត្រៀមដឹកដៃគ្នាចូលរោងការនៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។ ខណៈពេលនេះមិនទាន់មានដំណឹងថា តារាស្រីរូបនេះនឹងអញ្ជើញមិត្តក្នុងសិល្បៈណាខ្លះដើម្បីចូលរួមធ្វើជាសាក្សីក្នុងមង្គលការអ្នកទាំងពីរឡើយ ប៉ុន្ដែហ្វេនៗ ជាច្រើនសង្ឃឹមថាពិធីមួយនេះនឹងអាចធ្វើឲ្យពួកគេបានឃើញសមាជិកក្រុម T-ara មកជួបជុំគ្នាសាជាថ្មីម្ដងទៀត។

សម្រាប់លោក Cho YuMin ដែលត្រូវជាអនាគតស្វាមីរបស់ SoYeon ត្រូវបានគេដឹងថាជាកីឡាករបាល់ទាត់ដ៏សង្ហានិងឆ្នើមម្នាក់របស់ក្លឹប SuWon FC និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនទៀតផង។ ឆ្នាំនេះលោកគឺទើបតែមានអាយុ ២៧ ឆ្នាំប៉ុណ្ណោះដែលគិតទៅតារាប្រុសស្រីនេះមានអាយុខុសគ្នា ៩ ឆ្នាំ។

គួរបញ្ជាក់ SoYeon បានឈានជើងបោះជំហានចូលវិស័យសិល្បៈតាំងពីឆ្នាំ ២០០៩ និងជាសមាជិករបស់ក្រុមចម្រៀងនារីល្បី T-ara។ បន្ទាប់ពីជួបព្យុះភ្លៀងច្រើនរាប់មិនអស់រូបនាងក៏សម្រេចចិត្តមិនបន្ដកុងត្រានិងចាកចេញពីក្រុមក្នុងឆ្នាំ ២០១៧។ ប៉ុន្ដែដោយសារក្ដីស្រមៃចង់ធ្វើជាតារាចម្រៀងនៅតែមានក្នុងដួងចិត្តដូច្នេះនាងក៏ចេញច្រៀងសាជាថ្មីក្នុងនាមជាតារាចម្រៀងស្រីទោលក្នុងឆ្នាំ ២០២១ និងទទួលបានគាំទ្រយ៉ាងច្រើនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ