មាន ៨​ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​មិត្ត​ប្រុស​មាន​មោទនភាព​បំផុត​ដែល​មាន​អ្នក​ជា​សង្សារ​​

បាន​ជួប​ស្រលាញ់​គ្នា​ជាមួយ​មនុស្ស​ប្រុស​ល្អ​ គឺ​ជា​ក្តី​ប្រាថ្នា​របស់​នារី​គ្រប់​រូប​។​ ប៉ុន្តែ​កុំ​ភ្លេច​ថា​អ្នក​ជា​មិត្ត​ស្រី​ក៏​ត្រូវ​ប្រតិបត្តិ​ខ្លួន​ឱ្យ​ល្អ​ទៅ​វិញ​ដែរ​ ទើប​ចំណង​ស្នេហា​ដ៏​មាន​សុភមង្គល​មួយ​អាច​កើត​ឡើង​បាន​ ជាពិសេស​ ​ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ដែល​នារី​មិន​គួរ​ខ្វះ​ខាត​ឡើយ​។​

១.​ ចិត្ត​ល្អ​​៖

សម្បក​ក្រៅ​ក៏​សំខាន់​ តែ​បើ​ខាង​ក្នុង​មិន​ស្អាត​ ក៏​ជួយ​មិន​បាន​ដែរ​។​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ​ មិន​គំរោះ​បោះបោក​ មិន​ខ្វះ​ហេតុផល​ ចេះ​បង្កើត​បរិយាកាស​រីករាយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​បាន​ អាច​រាប់​បាន​ថា​អ្នក​ជា​ប្រពន្ធ​ដ៏​ល្អ​ហើយ​។​

២.​ មិន​គុំកួន​ មិន​សងសឹក​ ចេះ​​អភ័យ​ទោស​៖

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ខុស​ ការ​ចងពៀរ​ព្យាបាទ​មិន​ផ្តល់​ផល​ល្អ​ដល់​នរណា​ម្នាក់​ឡើយ​។​ មាន​តែ​ធ្វើ​ឱ្យ​កើត​ទុក្ខ​ឡើង​មួយ​កម្រិត​ទៀត​ ពិបាក​ចិត្ត​ឥត​ប្រយោជន៍​។​ ដូច្នេះ​ ដៃគូដែល​ល្អ​ត្រូវ​ចេះ​អភ័យ​ទោស​ និង​មិន​ចាំ​តែ​ចាប់​កំហុស​។​

៣.​ ចិត្ត​ត្រជាក់ ចេះ​ពិភាក្សា​ សម្រប​សម្រួល​៖

ការ​និយាយ​ចរចា​គឺ​ជា​រឿង​សំខាន់​មួយ​ បើ​មាន​រឿង​ដែល​ធ្វើ​ឱ្យ​ទាស់​ចិត្ត​ទាំង​សង​ខាង​ អ្នក​ត្រូវ​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ និង​ប្រើ​វិចារណញ្ញាណ​ដែល​ល្អ​។​ មិន​ថា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​តឹងតែង​ ឬ​មាន​អ្វី​កើត​ឡើង​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​ដោយ​ ត្រូវ​ដឹង​ពី​ការ​សម្រប​សម្រួល​ ងាក​មក​និយាយ​ឱ្យ​យល់​គ្នា​។​ នោះ​ជីវិត​គូ​របស់​អ្នក​ទាំង​ពីរ​មិន​អាច​ប្រេះឆា​បាន​ឡើយ​។​

៤.​ មាន​ភាព​ស្មោះត្រង់​៖

ពាក្យ​ថា​ ស្រឡាញ់​ និង​ស្មោះត្រង់​ នៅ​តែ​សំខាន់​ចំពោះ​ជីវិត​ស្នេហា​។​ បើ​មាន​នរណា​ម្នាក់​ខ្វះ​របស់​ទាំង​ពីរ​នេះ​ហើយ​ ប្រាកដ​ជា​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​ទៀត​ទេ​។​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ទាំង​ពីរ​ប្រកាន់​ខ្ជាប់​ភាព​ស្មោះត្រង់​ទាំង​ចំពោះ​ខ្លួន​ឯង​ និង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​បាន​ មិន​ថា​មាន​ឧបសគ្គ​ធំ​ប៉ុណ្ណា​ ឬ​មាន​អ្នក​ទី​បី​ក៏​មិន​អាច​បំបែក​បាន​ដែរ​។​

៥.​ ជា​មិត្ត​ល្អ​របស់​គាត់​៖

ពេល​ខ្លះ​មនុស្សប្រុស​ក៏​ត្រូវការ​ភាព​វៃ​ឆ្លាត​របស់មនុស្សស្រី​មក​ជា​ដៃគូ​ដោះដូរ​គំនិត​ មាន​អ្នក​ចាំ​ស្តាប់​ ផ្តល់​ការ​ប្រឹក្សា​បាន​។​ ជាពិសេស​បើ​អ្នក​ដឹង​ថា​គេ​ និង​គ្រួសារ​ចូលចិត្ត​អ្វី​ មិន​ចូលចិត្ត​អ្វី​ទៀត​នោះ​ នេះ​ហើយ​ជា​នារី​ដែល​ប្រុសៗ​គ្រប់​រូប​ស្រមៃ​ចង់​បាន​។​

៦.​ លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ទៅ​ដល់​គោលដៅ​ ប៉ុន្តែ​ក៏​មិន​ភ្លេច​ក្តី​ស្រមៃ​របស់​ខ្លួន​ដែរ​៖

ជាគូស្នេហ៍​នឹង​គ្នា​ត្រូវ​ចេះ​លើក​តម្កើង​គ្នា​ទៅ​វិញ​ទៅ​មក​ ចាត់​ទុក​ជា​ការ​បំពេញ​ថាមពល​ដើម្បី​ឱ្យ​ទៅ​ដល់​គោលដៅ​ដែល​បាន​គ្រោង​ទុក​។​ អ្នក​អាច​មើល​លោក​ Jack Ma​ ជា​គំរូ​។​ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​គាត់​ និង​មនុស្ស​ជោគជ័យ​លំដាប់​ពិភព​លោក​ផ្សេង​ទៀត​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ភរិយា​។​

៧.​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​គ្រួសារ​៖

បញ្ហា​ឪពុក​ម្តាយ​ក្មេក​ និង​កូន​ប្រសា​ ក៏​មាន​ឥទ្ធិពល​ដល់​សម្ព័ន្ធភាព​ប្តី​ប្រពន្ធ​ដែរ​។​ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ដើរ​តួនាទី​ជាអនាគត​កូន​ប្រសា​ដ៏​ល្អ​ ដើម្បី​ឱ្យ​ឪពុក​ម្តាយ​ក្មេក​ទាំង​សង​ខាង​ស្រឡាញ់​ពេញ​ចិត្ត​។

៨.​ ជា​មនុស្ស​ស្រី​ចិត្ត​ទូលាយ ​មាន​ចិត្ត​គំនិត​សុទិដ្ឋិនិយម៖

ត្រូវ​មាន​ចិត្ត​ទូលាយ​ជាមួយ​សាច់​ញាតិ​ មិត្តភ័ក្ដិ​របស់​គេ និងត្រៀម​ខ្លួន​យ៉ាង​រួច​សម្រាប់​ការ​ជួបជុំ​គ្នា​ ឬ​ចូល​សង្គម​របស់​គាត់​។​ ​បើ​ថ្ងៃ​ណាគេ​ជួប​រឿង​ស៊យ​ ភាព​សុទិដ្ឋិនិយម​របស់យើងនេះ​ហើយ​អាច​ស្រោចស្រង់​កម្លាំង​ចិត្ត​ដល់គេ​ឡើង​វិញ​​ ជា​ការ​បង្ហាញ​ថា​អ្នក​នៅ​ក្បែរ​គេ​ ចាប់​ដៃ​ឆ្លងកាត់​ឧបសគ្គ​នេះ​ជាមួយ​គ្នា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម