រឿង ៥ យ៉ាងក្នុងជីវិត ដែលអ្នកគួរទុកជាអាថ៌កំបាំង

តើ​អ្នក​គិត​ថា​ឯកជន​ភាព​មាន​សារសំខាន់​ដែរ​ទេ? បើ​ទោះ​បី​ជា​អ្នក​គិត​បែប​នេះ​ឬ​អត់​ក៏​ដោយ ហោច​ណាស់​អ្នក​ត្រូវ​យល់​ថា​វា​ពិត​ជា​សំខាន់​បំផុត​សម្រាប់​អ្នក។ អារម្មណ៍​ធូរស្រាល​តែង​តែ​កើត​ឡើង​នៅ​អ្នក​បាន​ចែករំលែក​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​អ្នក​ជួប ជាមួយ​មនុស្ស​ដែល​ជឿ​ទុក​ចិត្ត។ តែ​ទោះ​យ៉ាងណា​ក៏​ដោយ មាន​រឿង​មួយ​ចំនួន​យើង​ត្រូវ​រៀន ដើម្បី​រក្សា​ឯកជន​ភាព។ ប្រសិន​បើ​​អ្នក​ពិត​ជា​មិន​អាច​ដោះ​ស្រាយ​វា​បាន​មែន សូម​និយាយ​ជា​មួយ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​បំផុត​ម្នាក់​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង ៥ ដែល​អ្នក​គួរ​ទុក​ជា​អាថ៌កំបាំង​រហូត​បើ​សិន​ជា​អាច។

១ បញ្ហា​គ្រួសារ

អ្វី​ដែល​កើត​ឡើង​ក្នុង​គ្រួសារ​ គួរ​នៅ​ជាមួយ​គ្រួសារ មិន​ចាំ​បាច់​មាន​អ្នក​ខាងក្រៅ​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ទេ។ ដំបូន្មាន​របស់​ពួកគេ​អាច​ប៉ះ​ពាល់​ដល់​គ្រួសារ​របស់​អ្នក​ ព្រោះ​ថា​អ្នក​ដទៃ​គេ​មិន​បាន​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ផ្ទះ​របស់​អ្នក​ច្បាស់​ឡើយ​ ដូច​ពាក្យ​ចាស់​ពោល​ថា “ចង្កៀង​ផ្ទះ​អ្នកណា​គឺ​ភ្លឺ​ផ្ទះ​អ្នក​នោះ”។ ដូច្នេះ​សូម​គិត​មុន​ពេល​និយាយ​បញ្ហា​គ្រួសារ​ទៅ​ខាង​ក្រៅ។

២ ផែនការ​ធំ​របស់​អ្នក

ផែនការ​ធំ​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ជំហាន​ដែល​អ្នក​ធ្វើ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជីវិត​របស់​អ្នក។ ដូច្នេះ​វា​មិន​ចាំបាច់​ឡើយ​ក្នុង​ការ​ប្រាប់​នរណា​ម្នាក់​ ប្រសិន​បើ​ពួកគេ​មិន​មែន​ជា​ផ្នែកណាមួយ​នៃ​ផែនការ​នោះ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ខ្លះ មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​អាច​ធ្វើ​ឱ្យ​អ្នក​បាក់​ទឹក​ចិត្ត​បាន​ ដោយ​សារ​ពួក​គេ​អាច​មិន​យល់​ពី​ជំហាន​របស់​អ្នក​ក្នុងការ​ឈាន​ទៅ​យក​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ជីវិត​ឡើយ។

៣ ចំណូល​របស់​អ្នក

ប្រាក់ខែ​ ឬ​ចំណូល​របស់​អ្នក​មិន​គួរ​ត្រូវឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ។ ការ​សួរ​ថា​តើ​អ្នក​ណា​ម្នាក់​រក​បាន​ប៉ុន្មាន​ជា​រឿង​ដែល​ខ្វះ​សុជីវធម៌ និង​ការគោរព​បំផុត។ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ពាក់ព័ន្ធ​អ្វី​នឹង​អ្នក​ដទៃ​ឡើយ។​ ចាំ​ថា​មាន មនុស្ស​ដែល​សប្បាយ​ចិត្ត​ជាង​ជួយ​អ្នក​ពេល​ដែល​អ្នក​ជួប​ទុក្ខ។

៤ ជីវិត​ក្នុង​ក្តី​ប្រាថ្នា ឬ​ក្តី​ស្រមៃ​របស់​អ្នក

វា​ប្រហែល​ជា​ល្អ​ក្នុង​ការ​អ្នក​រក្សា​ក្តី​សុបិន និង​គោលដៅ​ទាំង​អស់​ក្នុង​ជីវិត​របស់​អ្នក​តែ​ម្នាក់​ឯង។ ដោយ​សារ​តែ​មនុស្ស​ដឹង​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​សម្រេច​វា។ ហេតុអ្វី? ដោយ​សារ​តែ​មនុស្ស​តែងតែ​មាន​គំនិត​ផ្សេង​គ្នា ហើយ​ប្រសិន​បើ​អ្នក​ពិភាក្សា​ជា​មួយ​ពួក​គេ ពួកគេ​អាច​នឹង​លើក​ទឹក​ចិត្ត​បែប​នេះ​បែប​នោះ រិះគន់ ធ្វើ​ឲ្យ​សង្ស័យ​ចំពោះ​ខ្លួន​ឯង ឬ​អាច​ធ្វើ​ឱ្យ​អ្នក​បាក់​ទឹក​ចិត្ត​បាន។ សូម​កុំ​ខ្វល់​ពី​រឿង​នេះ​ពេក​​ ព្រោះ​វា​មិន​មែន​ជា​រឿង​សម្រាប់​គេ​យល់​ទេ។

៥ អាថ៌កំបាំង​របស់​អ្នក​ដទៃ

ប្រសិន​បើ​នរណា​ម្នាក់​ទុក​ចិត្ត​អ្នក​ ហើយ​ប្រាប់​អ្នក​​អ្វី​មួយ​ទៅ​អ្នក​ដោយ​ភាព​ជឿជាក់ នោះ​វា​មិន​ត្រឹមត្រូវ​ទេ​ក្នុង​ការ​តប​ស្នង​ពួកគេ​ដោយ​បំបាក់​ការ​ជឿ​ទុក​ចិត្ត​របស់​​គេ​ដោយ​ការ​ទម្លាយ​អាថ៌កំបាំង​របស់​ពួកគេ។ សាក​ស្រមៃ​ទៅ មើល​ថា​តើ​អ្នក​មាន​អារម្មណ៍​អាម៉ាស់ និង​ក្បត់​ប៉ុណ្ណា ប្រសិន​បើ​មាន​នរណា​ម្នាក់​ធ្វើ​បែបនេះ​ដាក់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម