តិចច្រលំគេចូលចិត្ត! ស្រីៗធ្វើខ្លួនបែបនេះមិនយូរមិនឆាប់សង្សាររត់ចោលមិនខាន

ពេលខ្លះអ្វីដែលអ្នកគិតមិនប្រាកដថាសំណព្វចិត្តរបស់អ្នកគិតដូចគ្នានោះទេនៅពេលដែលអ្នកខំប្រឹងប្រែងធ្វើដើម្បីបានចំណាប់អារម្មណ៍អាចនឹងធ្វើឲ្យទំនាក់ទំនងបែរជាទៅល្អក់កករទៅវិញ។ អ៊ីចឹងហើយបើមិនចង់ឲ្យសង្សារអ្នកទ្រាំមិនបានរត់ចោលកុំធ្វើរឿងខាងក្រោមនេះឲ្យសោះ៖

១. ផាត់មុខក្រាស់ពេក

មិនមែនថាមិនឲ្យផាត់មុខទេព្រោះមនុស្សស្រីភាគច្រើនស្រឡាញ់សម្រស់របស់ខ្លួនខ្លាំងមែនទែន។ តែចៀសវាងពេលចេញទៅណាត់ជួបគ្នាម្ដងៗកុំផាត់មុខក្រាស់ឃ្មឹកមើលតែទៅលេងប៉ាហ៊ីព្រោះអាចនឹងធ្វើឲ្យភាគីម្ខាងទៀតឃើញហើយស្លុតចិត្ត។ ពោលគឺផាត់មួយល្មមតាមកាលៈទេសៈហើយបើប្រឹងពឺតដាក់ម្សៅក្រាស់ពេកក៏អាចនឹងធ្វើឲ្យសម្រស់របស់អ្នកថយចុះទៅតាមនោះដែរអ្នកខ្លះផាត់ហើយគឺឃើញមុខចាស់លើសដើម។ ណាមួយមនុស្សប្រុសក៏ចូលចិត្តមនុស្សស្រីដែលផាត់មុខបែបធម្មជាតិ ឬដាក់ម្សៅល្មមដែរព្រោះមើលទៅមុខមិនខុសទម្រង់ដើមពេកនិងមើលទៅស្អាតសាមញ្ញ។

២. ស្លៀកពាក់ស៊ិចស៊ីខ្លាំង

មិនមែនថាឲ្យតែស្លៀកពាក់ស៊ិចស៊ីគឺគេមិនចូលចិត្តនោះទេប៉ុន្ដែត្រូវមើលដែលថាខ្លួនត្រូវទៅទីកន្លែងណាឬចូលរួមកម្មវិធីអ្វី។ ជាពិសេសមនុស្សប្រុសជាច្រើនមិនចង់ឲ្យសង្សារឬសំណព្វចិត្តរបស់ខ្លួនពាក់បញ្ចេញពេកនោះទេព្រោះគេមិនចង់ឲ្យមនុស្សប្រុសឯទៀតសម្លឹងមើលមកសង្សារខ្លួនក្នុងកែវភ្នែកបែបព្រាននារីនិងគំនិតមិនល្អជាដើម។

៣. ញ៉ិកញ៉ក់ជ្រុល

មនុស្សណាក៏ចេះញ៉ិកញ៉ក់ ប៉ុន្ដែត្រូវមានព្រំដែនដែរព្រោះបើបណ្ដោយខ្លួនឲ្យជ្រុលនឹងធ្វើឲ្យអ្នកជុំវិញមានអារម្មណ៍ថារអើមច្រើនជាជាងសរសើរ។ ជាពិសេសបើអ្នកកាន់តែខំប្រឹងធ្វើញ៉ិកញ៉ក់កាន់តែមើលទៅឆ្គងនិងគួរឲ្យរំខាន។

៤. ជោរខុសរឿង

ចង់បានចំណាប់អារម្មណ៍ពេកគ្រាន់តែរឿងតូចតាចសាមញ្ញក៏ធ្វើឲ្យផ្អើលអស់មនុស្សម្នាជុំវិញ។ ឧទាហរណ៍៖ គ្រាន់តែមុតដៃបន្ដិចមិនទាំងចេញឈាមផងក៏ឆាតទៅរំអួយដាក់ភាគីម្ខាងទៀតចង់បានភាពលួងលោមនិងត្អូញថាឈឺខ្លាំងជាដើម។  ជោរពេកគឺនឹងធ្វើឲ្យមនុស្សក្បែរខ្លួនមានអារម្មណ៍ថាធុញថប់មិនចង់ជួបមុខឬនិយាយរក។

៥. ​ចង់ឲ្យគេទុកខ្លួនសំខាន់គ្រប់ពេល

អ្នកត្រឹមជាសង្សាររបស់គេដូច្នេះហើយពេលវេលា ២៤ ម៉ោងរបស់គេច្បាស់ណាស់មិនអាចឲ្យទៅអ្នកទាំងអស់នោះទេ។ ដូច្នេះកុំព្យាយាមរករឿងអត់ហេតុផលព្រោះតែគេមិនបាននៅក្បែរឬមកកំដរអ្នកតាមតែចិត្តចង់បើពិបាកនិយាយគ្នាពេកគឺមានតែផ្លូវមួយនោះទេគឺបែកគ្នា។ កុំធ្វើខ្លួនជាមនុស្សដែលតាមរំខានគេគ្រប់នាទីគ្មាននរណាចូលចិត្តមនុស្សមានចរិតដូច្នេះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម