៥ ប្រយោគខ្លីៗ បង្កប់អត្ថន័យពិសេស បន្ថែមជាតិស្ករឱ្យទំនាក់ទំនងស្នេហា

ស្នេហា ទោះស្រឡាញ់គ្នាប៉ុណ្ណា​​ យូរយ៉ាងណា ក៏នៅតែត្រូវការការយកចិត្តទុកដាក់ដើម្បីអាចឱ្យស្នេហានោះបន្តទៅមុខទៀតពេញដោយគុណភាព។ នៅក្នុងគ្រាដែលមនុស្សម្នាក់ៗកំពុងមមាញឹក ដ្បិតខំប្រឹងដើម្បីមនុស្សដែលខ្លួនស្រឡាញ់ក្ដី មនុស្សមួយចំនួនបែរជាភ្លេចថា ការនិយាយលើកទឹកចិត្ត ឬបង្ហាញក្ដីស្រឡាញ់តាមពាក្យសម្ដីគឺជារឿងមួយដែលមិនអាចរំលងបាន។

ដូច្នេះ ការប្រើសម្ដីផ្អែមល្ហែមចេញពីចិត្តក្នុងពេលវេលាត្រឹមត្រូវ គឺជា “អាវុធសម្ងាត់” ដែលជួយឱ្យទំនាក់ទំនងអ្នកកាន់តែស៊ីជម្រៅ។

“ហត់ទេ? ថ្ងៃនេះអូន/បងធ្វើបានល្អណាស់!”

នៅពេលដែលដៃគូត្រូវប្រឈមមុខនឹងសម្ពាធពីពិភពខាងក្រៅ ឬការងារ ដ្បិតប្រយោគនេះស្ដាប់ទៅសាមញ្ញ តែវាប្រៀបដូចជាភេសជ្ជៈប៉ូវកម្លាំងមួយ ដែលជួយធ្វើឱ្យដៃគូរបស់អ្នកអាចធូរស្រាលពីភាពហត់នឿយបាន។ ប្រយោគនេះបានធ្វើឱ្យដៃគូរបស់អ្នកបានដឹងថា អ្នកបានដឹងពីការខិតខំប្រឹងប្រែងរបស់ដៃគូដោយមិនចាំបាច់ពន្យល់ និងអាចធ្វើឱ្យដៃគូមានអារម្មណ៍ថា អ្នកគឺជា «តំបន់សុវត្ថិភាព»  ដែលដៃអាចពឹងពាក់បាន។

“មិនថាមានរឿងអ្វីកើតឡើង ក៏ខ្ញុំនៅក្បែរអ្នកជានិច្ច”

ក្នុងយុគឌីជីថលដែលអ្វីៗប្រែប្រួលមិនឈប់ រាប់ចាប់ពីទំនាក់ទំនងស្នេហា ការផ្តល់ទំនុកចិត្តគឺជាអ្វីដែលមនុស្សគ្រប់រូបស្រមៃចង់បានបំផុត។ ប្រយោគនេះជួយកាត់បន្ថយការព្រួយបារម្ភ និងផ្តល់កម្លាំងចិត្តឱ្យដៃគូហ៊ានតស៊ូរាល់គ្រប់ឧបសគ្គ មិនថាក្នុងអាជីពការងារ ការតាមចាប់ក្ដីស្រមៃផ្ទាល់ខ្លួន ឬសូម្បីតែទំនាក់ទំនងស្នេហាជាមួយអ្នកនោះទេ។ ប្រយោគខ្លីៗនេះ បានផ្ដល់ទំនុកចិត្តដល់ដៃគូរបស់អ្នកឱ្យដឹងថា បើទោះបីជាមានអ្វីកើតឡើងក៏ដោយ គឺតែងតែមានអ្នកចាំគាំទ្រជានិច្ច។

“ថ្ងៃនេះមានរឿងអ្វីចង់ប្រាប់ខ្ញុំទេ? ខ្ញុំរង់ចាំស្ដាប់អ្នកជានិច្ច”

ជារឿយៗ អ្វីដែលមនុស្សគ្រប់រូបត្រូវការ មិនមែនជាដំណោះស្រាយនៃបញ្ហានោះទេ ប៉ុន្តែគឺជា “អ្នកស្ដាប់ដ៏ល្អ”។ ការផ្ដល់ឱកាសឱ្យដៃគូបញ្ចេញអារម្មណ៍ដោយមិនចាំបាច់វិនិច្ឆ័យ ឬណែនាំភ្លាមៗ អនុញ្ញាត​ឱ្យដៃគូអាចបញ្ចេញកង្វល់ ឬបង្ហាញការយល់ឃើញរបស់ខ្លួន។ នេះគឺជាវិធីសាស្រ្តមួយក្នុងការថែរក្សាចំណងទំនាក់ទំនង តាមរយៈការដឹងឮពីរឿងរ៉ាវ និងអារម្មណ៍របស់ដៃគូ។

“អរគុណណាស់ដែលអ្នកចូលមកក្នុងជីវិតខ្ញុំ”

នៅពេលរស់នៅជាមួយគ្នាយូរៗទៅ អ្នកអាចមើលរំលងតម្លៃរបស់គ្នា ជាជាងពេលដែលតាមញ៉ែ ឬស្រឡាញ់គ្នាដំបូងៗ។ ប្រយោគសាមញ្ញមួយនេះ នឹងជួយឱ្យដៃគូដឹងថា ខ្លួននៅតែជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងជីវិតរបស់អ្នក ខណៈដៃគូក៏កាន់តែចង់ថែរក្សាស្នេហានេះឱ្យបានយូរអង្វែង។

“មិនចាំបាច់ខ្វល់ទេ ចាំខ្ញុំរៀបចំឱ្យ”

ការជួយសម្រាលបន្ទុកក្នុងការគិត (Mental Load) សូម្បីតែរឿងតូចតាចដូចជា ការកក់ហាងអាហារឱ្យ ឬការរៀបចំគម្រោងដើរលេងធម្មតាៗ គឺជាការយកចិត្តទុកដាក់ដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកអាចធ្វើបាន។ វាជួយឱ្យដៃគូមានអារម្មណ៍ថា មានអ្នកចាំមើលថែ យកចិត្តទុកដាក់ ជាការដែលអ្នកអាចទាញយកពិន្ទុបន្ថែមដ៏មានប្រសិទ្ធភាព។

ប្រយោគទាំងនេះទោះបីជាខ្លីមែនពិត ប៉ុន្តែប្រសិនបើនិយាយចេញពីចិត្ត និងចំពេលវេលាត្រឹមត្រូវ វានឹងប្រែថ្ងៃដ៏សោកសៅរបស់ដៃគូអ្នកឱ្យទៅជាថ្ងៃដ៏ស្រស់បំព្រង។ មិនថាប្រុស មិនថាស្រី អ្នកគួរតែសាកល្បងយកប្រយោគទាំងនេះទៅប្រើប្រាស់ ដើម្បីបំពេញក្ដីសុខឱ្យគ្នាទៅវិញទៅមក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria’s Secret

កញ្ញា Sydney Marithម្ចាស់​មកុដ Miss Planet International 2025 បាន​បង្ហាញ​វីដេអូ​សម្រាប់​ដាក់​ពាក្យ Casting កម្មវិធី Victoria's Secret ដើម្បី​អាច​មាន​ឱកាស​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​សម្រាប់​ប្រេន​ខោអាវ​ក្នុង​ដ៏​ល្បី​របស់​ពិភពលោក

ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ

ក្រោយពីមានអ្នកគាំទ្របានប្រទះឃើញ Hanni Haerin និង Hyein ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យពីការវិលត្រឡប់មកវិញរបស់ NewJeans ទីភ្នាក់ងារ ADOR បានបញ្ជាក់ថា ក្រុមនេះ

ក្រៅពីប្រគេនដី ៤ ហិចតាហើយ ហេង វិសាល ស្រីនា និងគ្រួសារ បរិច្ចាគប្រាក់ ១ ម៉ឺន​ដុល្លារពីលើថែមទៀត

កាលពី​មួយ​ខែ​មុន ពោល​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៦ អ្នក​ផលិត​មាតិកា​ដ៏​ល្បី ហេង វិសាល និង​ភរិយា ព្រម​ទាំង​គ្រួសារ​បាន​ប្រកាស​ប្រគេន​ដី ៤ ហិកតា​ដល់​សង្ឃ ដើម្បី​កសាង​ជា​កន្លែង​បដិបត្តិវិបស្សនា ដោយ​មិន​ទាន់​បាន​

សាកលវិទ្យាល័យខេមតិចបានរៀបចំកម្មវិធីសង្រ្កាននិងពិព័រណ៍ស្នាដៃនិស្សិត

ពេលវេលាចូលឆ្នាំខ្មែរ គឺជាពេលជួបជំុចាំទទួលនូវទេវតាឆ្នាំថ្មី និងអបអរសាទរការផ្លាស់នូវឆ្នាំចាស់ចូលឆ្នាំថ្មី។ សង្រ្កានខេមតិច បានប្រមូលផ្ដំុ

Anne Hathaway សិក្សាពីការប្រគំតន្ត្រីរបស់ Taylor Swift ដើម្បីសម្ដែងជា អ្នកចម្រៀង ក្នុងរឿង Mother Mary

អ្នកដឹកនាំរឿងលោក David Lowery បានទម្លាយថា ខ្លួននឹងក្រុមការងារបានសិក្សាពីកម្មវិធីប្រគំតន្ត្រី Reputation របស់ Taylor Swift ដើម្បីផលិតរឿង Mother Mary ខណៈតួឯកស្រី Anne Hathaway ក៏បានសិក្សាពី

សុគន្ធ និសា មិនត្រឹមរកម្រៃជូនក្រុម​ភ្លេង​បុរាណខ្មែរ​ ថែមបាន​បំពេញ​ក្ដី​ស្រមៃ​ក្មេង​ប្រុស​កម្សត់

បទ​ចម្រៀង «ឍាមរាអើយ» របស់​តារា​ចម្រៀង​សំនៀង​ស្រទន់ សុគន្ធ និសា មិន​ត្រឹម​អាច​រក​កម្រៃ​ជូន​ដល់​ក្រុម​ភ្លេង​ពិណពាទ្យ​ខ្មែរ និង​បាន​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ថែម​បាន​ជួយ​បំពេញ​ក្ដី​ស្រមៃ​ដល់​កុមារ​កម្សត់​មួយ​រូប​ផង​

គួរឲ្យស្រលាញ់ទាំងគូ! ព្រះនាង ជេនណា ឲ្យបងស្រីជីដូនមួយ ​ព្រះនាង អម្រិតា បង្ហាត់ពីរបៀបជិះសេះ

ព្រះនាង នរោត្តម ជេនណា បាន​សាកល្បង​ធ្វើ​រឿង​ថ្មី ដោយ​ការ​ទៅ​ហាត់​រៀន​ជិះ​សេះ ដោយ​មាន​ម្ចាស់​បង​ជីដូន​មួយ គឺ​ព្រះនាង នរោត្តម អម្រិតា ដែល​ជា​កីឡា​ករ​ជិះ​សេះ ព្រម​ទាំង​ជា​ម្ចាស់​មេដាយ​មាស​​ពី​ការ​ប្រកួត​កីឡា FEI SEA

មេធាវីការពារក្តីឱ្យ ADOR ដកខ្លួនចេញពីបណ្តឹងទាមទារសំណង ៣២ លានដុល្លារពី Danielle

នៅថ្ងៃទី ២៤ ខែមេសា ក្រុមមេធាវីមកពីក្រុមហ៊ុនច្បាប់ Kim & Chang ដែលតំណាងឱ្យ ADOR បានដាក់លិខិតលាលែងតំណែងពីបណ្ដឹងប្រឆាំងនឹង Danielle ទៅកាន់តុលាការ។ ការដកខ្លួននេះបង្កឱ្យមានការរិះគន់ ដោយ

មហោស្រពអន្តរជាតិល្បី២ ជ្រើសរើសភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ចាក់បញ្ចាំង

ភាពយន្ត​ខ្លី ១​ចំណង​ជើង​របស់​កម្ពុជា​ដែល​ចូល​រួម​ផលិត​ដោយបវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត សារីតា ព្រម​ជាមួយ​ផលិតករ​ផលិតករ​ល្បីៗ ទាំង​ខ្មែរនិង​បរទេស ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំៗ​ចំនួន​២ ជ្រើស​យក​ទៅ​

Lucas អតីតសមាជិកក្រុម NCT សម្រេចចិត្តចែកផ្លូវពី SM Entertainment

នៅថ្ងៃទី ២៤ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Lucas នឹងត្រូវបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយផលិតកម្មខ្លួន។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *