៤ វិធីជួយក្មេងៗកាត់បន្ថយការលេងទូរស័ព្ទ

ក្នុងពេលបច្ចុប្បន្ននេះក្មេងមួយចំនួនធំបានចំណាយពេលទៅលើសម្ភារៈអេឡិចត្រូនិចដូចជាទូរស័ព្ទ ឬ iPad សឹងតែច្រើនជាងជាមួយឪពុកម្ដាយ ឬការសិក្សាទៅហើយ។ ​កត្តាមួយភាគដែលបណ្ដាលឱ្យមានបញ្ហានេះគឺការជះឥទ្ធិពលពីមនុស្សធំដោយប្រើប្រាស់សម្ភារៈអេឡិចត្រូនិចទាំងនោះដើម្បីលួងពួកគេកុំឱ្យយំ ឬរំខានការងារឪពុកម្ដាយជាដើម។ ការធ្វើបែបនេះជារឿយៗនឹងបណ្ដាលឱ្យក្លាយជាទម្លាប់រហូតដល់ពួកគេអាចកើតជម្ងឺផ្លូវណាមួយក៏ថាបាន។ ដូចនេះសម្រាប់ប៉ាម៉ាក់ ឬអាណាព្យាបាលដែលចង់កាត់បន្ថយទម្លាប់លេងទូរស័ព្ទច្រើនរបស់ក្មេងៗ​អាចសាកមើលវិធីដូចខាងក្រោមបាន៖

១. បង្កើតទម្លាប់បែបសាមញ្ញមួយឱ្យពួកគេ

នៅពេលកូនៗញៀននឹងទូរស័ព្ទខ្លាំងពេក យើងអាចបង្កើតទម្លាប់តូចៗសាមញ្ញៗសម្រាប់ពួកគេ។ ឧទាហរណ៍ដូចជាពេលបាយហាមលេង ឬចុចទូរស័ព្ទជាដើម។ ការអនុវត្តបែបនេះយូរទៅវានឹងអាចឱ្យពួកគេមានទម្លាប់ល្អក៏ដូចជាចូលចុះក្នុងសង្គមនៅពេលខាងមុខផងដែរ។

២. បង្កើតកម្មវិធីឱ្យមានភាពស្និទ្ធស្នាល

ការបង្កើតកម្មវិធីក្នុងគ្រួសារគឺជាវិធីមួយផ្សេងទៀតដែលអាចបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ និងជួយកាត់បន្ថយការលេងទូរស័ព្ទរបស់ពួកគេ។ ចំពោះសកម្មភាពនោះផងដែរមានដូចជាលេងបាល់ទាត់ជាមួយប៉ា ហែលទឹក និងគូរគំនូរជាមួយម៉ាក់ ឬក៏បង្កើតជាកម្មវិធីជួបជុំអាហារពេលល្ងាចតូចសម្រាប់ពួកគេ។ ទាំងនេះមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ វាថែមទាំងជាឱកាសល្អដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយពួកគេទៀតផង។

៣. ដើរលេងឱ្យស្គាល់ធម្មជាតិ

ការធ្វើដំណើរកម្សាន្តទៅកន្លែងដែលមានធម្មជាតិដូចជាភ្នំ ឬសមុទ្រជាដើមអាចជួយកុមារឱ្យបញ្ចេញការស្រមើស្រមៃ និងបង្កើនការអភិវឌ្ឍខួរក្បាលរបស់ពួកគេបានយ៉ាងល្អ។ ក្នុងករណីបើអាណាព្យាបាលមិនសូវមានពេលវេលាច្រើនក៏នាំពួកគេទៅសួនកម្សាន្តក្បែរផ្ទះ ឬសួនសត្វនៅជាយក្រុងក៏បាន។ វាត្រូវបានគេចាត់ទុកថាជាការកែលម្អសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារក៏ដូចជាជួយកាត់បន្ថយបញ្ហាផ្លូវចិត្តផងដែរដោយពួកគេអាចប៉ះផ្ទាល់ជាមួយខ្យល់អាកាសធម្មជាតិ ពន្លឺថ្ងៃ ឃើញសត្វស្លាបហោះ ជាពិសេសការដើរ ឬរត់ វានឹងជួយឱ្យរាងកាយរបស់ពួកគេបានរឹងមាំផងដែរ។

៤. ធ្វើជាគំរូល្អដល់កូនៗ

យើងសង្កេតឃើញថាឪពុកម្តាយ និងអាណាព្យាបាលភាគច្រើនពិតជាញៀនជាមួយនឹងការលេងទូរស័ព្ទដៃខ្លាំងមែនទែន។ ហើយវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលកូនៗមិនសូវមានទំនាក់ទំនងល្អជាមួយពួកគេដោយសារក្មេងៗបានតម្រាប់តាមអាកប្បកិរិយា និងទម្លាប់រស់នៅរបស់មនុស្សពេញវ័យជាគំរូ។ ដូចនេះឪពុកម្ដាយក៏ដូចជាអាណាព្យាបាលពិតជាគំរូដ៏សំខាន់ និងដំបូងគេបំផុតសម្រាប់កុមារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *