នារី​ៗ​គួរ​ធ្វើ​រឿង ៣​យ៉ាង​នេះ​ភ្លាម​ៗ នៅ​ពេល​​​បែក​គ្នា​ពី​សង្សារ​ចាស់​របស់​អ្នក ​

នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​សង្សារ​សុំ​បែក ឬ​សុំ​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​ភ្លាម​ៗ ​អ្នក​មិន​គួរ​បណ្ដែតបណ្ដោយ​ខ្លួន​ឲ្យ​ឈឺចាប់​ខ្លោច​ផ្សារ និង​នៅ​ស្ដាយ​អាល័យ​បុរស​ម្នាក់​នោះ​ឡើយ បើ​ទោះបី​ជា​អ្នក​នៅ​តែ​ស្រឡាញ់ នៅ​តែ​នឹក និង​នៅ​តែ​ចង់ឱ្យយ​គេ​ត្រលប់​មក​វិញ​ក៏​ដោយ ពី​ព្រោះ​ថា​មនុស្ស​ប្រុស​ខ្លះ​បាន​ត្រឹម​យក​អ្នក​មក​លេង​សើច​ក្នុង​ជីវិត​គេ​តែ​ប៉ុណ្ណោះ តែ​បើ​គិត​ថា​យក​អ្នក​ទៅ​ធ្វើ​ជា​គូអនាគត​គឺ​ពួកគេ​មិន​ចង់​មាន​អ្នក​ឡើយ ឬ​អាច​និយាយ​បាន​ថា​អ្នក​នៅ​ល្អ​មិន​គ្រប់​គ្រាន់​សម្រាប់​គេ។

ផ្ទុយ​ពី​ការ​ខូចចិត្ត សង្ស័យ នៅ​នឹក​នា និង​មិន​ដាច់​អាល័យ​ពី​មនុស្ស​ប្រុស​ម្នាក់​នោះ​ នារី​ៗ​គួរ​ធ្វើ​រឿង​៣​ចំណុច​ខាងក្រោម​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​ផ្លាស់​ប្ដូរ​របស់​អ្នក​ទៅ​កាន់​សង្សារ​ចាស់​របស់​អ្នក និង​មនុស្ស​ជុំវិញ​ខ្លួន៖

១. រក្សា​គម្លាត

សូម​កុំ​ព្យាយាម​ទាក់ទង ឬ​ផ្ញើ​សារ​ទៅ​កាន់​សង្សារ​ចាស់​របស់​អ្នក​ បើ​ទោះ​បី​ជា​អ្នក​នៅ​មាន​អារម្មណ៍​ស្រឡាញ់​គេ ឬ​នឹក​គេ​ខ្លាំង​ក៏​ដោយ។ ការ​ធ្វើ​បែប​នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ដាក់​សម្ពាធ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​អាច​ឲ្យ​អ្នក​ដើរ​ចេញ​ពី​សង្សារ​ចាស់​របស់​អ្នក​បាន​យ៉ាង​ឆាប់​រហ័ស។ អ្នក​ត្រូវ​ចាំ​ថា​នៅ​ពេល​ដែល​សង្សារ​ចាស់​អ្នក ​សុំ​បែក​ពី​អ្នក​ មិន​ថា​ក្នុង​ហេតុផល​ណា​ក៏​ដោយ​ វា​គ្រាន់តែ​ជា​ពាក្យ​គួរសម​ប៉ុណ្ណោះ​ ផ្ទុយ​ទៅ​វិញ​វា​អាច​បង្កប់​នូវ​អារម្មណ៍​អស់​ចិត្ត​ពី​អ្នក​ក៏​ថា​បាន ដូច្នេះ​ហើយ​អ្នក​គួរ​តែ​កុំ​ចំណាយ​ពេល​ខូចចិត្ត​​ស្ដាយ​មនុស្ស​ម្នាក់​ដែល​មិន​មើល​ឃើញ​ពី​តម្លៃ​របស់​អ្នក។

២. បង្កើន​ទំនុក​ចិត្ត​ខ្លួន​ឯង​

មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អ្នក​អាច​ជ្រើសរើស​យក​មក​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ច្រើន​ជាង​មុន​បន្ទាប់​ពី​ត្រូវ​បែកបាក់​ជាមួយ​គូរស្នេហ៍។ AMS Infotainment សូម​លើក​ឡើង​តែ​ ៥ ចំណុច​ប៉ុណ្ណោះ ដើម្បី​សាង​ទំនុក​ចិត្ត​ឡើង​អ្នក​ឡើង​វិញ​ដែល​មាន​ដូច​ខាង​ក្រោម​៖

  • ធ្វើ​លំហាត់​ប្រាណ​៖​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​បំបាត់​អារម្មណ៍​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។
  • ព្យាយាម​ចូល​សង្គម៖ នៅ​ពេល​ពិបាក​ចិត្ត​ អ្នក​គួរ​តែ​កុំ​នៅ​ម្នាក់​ឯង​ច្រើន​ពេក។ ​ជា​ការ​ល្អ​អ្នក​អាច​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ជជែក​គ្នា​លេង​ជាមួយ​មិត្តភ័ក្ដិ​ ឬ​ចូលរួម​កម្មវិធី​សប្បាយ​ៗ​ណា​ដែល​មាន​មនុស្ស​ច្រើន។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​ចោល​នូវ​អារម្មណ៍​ឈឺ​ចាប់​ ឬ​នឹក​សង្សារ​ចាស់​អ្នក​បាន​មួយ​កម្រិត​។
  • គិត​រឿង​វិជ្ជមាន៖ ចូរ​កុំ​ព្យាយាម​បន្ទោស ​បង្អាប់​ខ្លួន​ឯង​ថា​មិន​ល្អ​ត្រង់​នេះ មិន​ល្អ​ត្រង់​នោះ អ្នក​គួរ​តែ​រៀន​គិត​បែប​វិជ្ជមាន​​ និង​ចេះ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​រៀន​អ្វី​ថ្មី​ៗ​ជានិច្ច។
  • ផ្ដោត​សំខាន់​លើ​ចំណុច​ខ្លាំង​របស់​អ្នក៖​ អ្នក​គួរ​គិត​ឡើង​វិញ​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ដើរ​បាន​មក​ដល់​ចំណុច​នេះ ហើយ​ត្រូវ​បង្កើន​ចំណុច​ខ្លាំង​របស់​អ្នកឱ្យកាន់​តែ​ខ្លាំង។
  • ស្គាល់​ខ្លួន​ឯង៖ សូម​អ្នក​គិត​ត្រលប់​ទៅ​វិញ​ពី​ជីវិត​របស់​អ្នក​ក្នុង​អតីត​កាល និង​បច្ចុប្បន្ន។ ជឿ​ថា​នារី​មួយ​ចំនួន​ចង់​បាន​ចំណាប់​អារម្មណ៍​និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​រហូត​ធ្វើ​ឲ្យ​បាត់បង់​អ្វី​ទៅ​ជា​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ដឹង​ខ្លួន​ឡើង​វិញ​អ្នក​គួរ​តែ​ពង្រឹង​ខ្លួន​ឯងឱ្យរឹង​មាំ​ជាង​មុន និង​ការពារ​កុំឱ្យ​ជួប​រឿង​សោកស្ដាយ​នៅ​ពេល​ក្រោយ។

ចំពោះ​ចំណុច​ទី ៣ និង​ជា​ចំណុច​ចុង​ក្រោយ​នៅ​ក្នុង​ការ​ដើរ​ចេញ ឬ​បំភ្លេច​សង្សារ​ចាស់​របស់​អ្នក​គឺ រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង៖

ត្រលប់​ពី​ការ​ខូចចិត្ត​ឈឺចាប់​រីងរៃ អ្នក​គួរ​តែ​ធ្វើ​រឿង​ដែល​ល្អ​ៗ​សម្រាប់​ខ្លួន​ឯង ដូចជា​បង្កើត​មិត្តភ័ក្ដិ សមាធិ ថែរក្សា​សុខភាព បង្កើត​ទម្លាប់​ល្អ​ថ្មីៗ និង​ថែរក្សា​សម្រស់​របស់​អ្នក​ឲ្យ​កាន់​តែ​ស្អាត។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​មិន​ចង់​ឃើញ​រូបភាព​ខ្លួន​ឯង​ស្ថិត​ក្នុង​សភាព​ដុនដាប​ ឈឺចាប់​រីងរៃ​ខ្លាំង​ដោយ​សារ​ស្នេហា​នោះ​ទេ ៣ ចំណុច​ខាង​លើ​អាច​ជួយ​អ្នក​ឲ្យ​កាត់​ចិត្ត​ និង​ដើរ​ចេញ​ពី​សង្សារ​ចាស់​របស់​អ្នក​បាន​កាន់​តែ​លឿន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ