មិនខាតកម្លាំង ចំណេញទាំងខ្លួនឯង! ចង់ធ្វើឱ្យមនុស្សស្អប់យើងភ្លឺភ្នែកអនុវត្ត ៣ វិធី ធានាចុកឈាម

ជាធម្មតាមនុស្សម្នាក់ៗជៀសមិនផុតពីមានអ្នកស្អប់នោះទេ ហើយពួកគេនឹងបង្ហាញអាការៈទាំងនោះតាមរយៈការនិយាយស្ដី ឬសកម្មភាពជាដើម។ ស្របពេលគ្នា ការអត់ទ្រាំរបស់មនុស្សម្នាក់ៗគឺមានដែនកំណត់ដោយមិនអាចចេះតែ​ទ្រាំ ឱ្យអ្នកផ្សេងធ្វើបាបងាយៗនោះទេ។ ដូច្នេះបើចង់សងសឹកទៅកាន់មនុស្សទាំងនោះមិនចាំបាច់ធ្វើអ្វីច្រើនទេ អនុវត្តតែ ៣ វិធីនេះទៅធានាស្ងាត់មាត់ដូចគេចុក៖

១. មិនខ្វល់

មនុស្សដែលស្អប់យើង ច្បាស់ណាស់គឺតែងតែធ្វើសកម្មភាពណាមួយ ដើម្បីឱ្យយើងចាប់អារម្មណ៍ហើយមានប្រតិកម្មតបទៅពួកគេវិញ។ ប្រសិនបើយើងមានប្រតិកម្មតបទៅពួកគេវិញមែន នោះប្រៀបដូចជាជួយពួកគេសម្រេចផែនការអាក្រក់ ថែមទាំងអាចក្លាយខ្លួនជាមនុស្សអាក្រក់ដោយមិនដឹងខ្លួនទៀតផង។

ដូច្នេះជំនួសឱ្យការខឹងមនុស្សប្រភេទនេះ យើងត្រូវធ្វើចិត្តឱ្យធ្ងន់ និងកុំឆេវឆាវ។ នៅពេលដែលយើងអាចរក្សាភាពស្ងាត់ស្ងៀមមិនខ្វល់ពីពួកគេ មិនត្រឹមតែរក្សាតម្លៃរបស់យើង និងធ្វើឱ្យពួកគេស្ងាត់មាត់នោះទេថែមទាំងជាវិធីវាយបកឱ្យក្ដៅក្រហាយវិញទៀតផង។

២. កុំផ្លាស់ប្ដូរចិត្តកណ្ដាលទី

ជឿជាក់ថាមនុស្សដែលមិនមានបំណងល្អជាមួយយើង នឹងប្រឹងប្រែងធ្វើរាល់គ្រប់វិធី ដើម្បីអាចយកឈ្នះយើង និងធ្វើឱ្យយើងខ្មាសគេ សូម្បីតែធ្វើពុតជាផ្អែមល្ហែម ដើម្បីបានចូលមកជិតយើងក៏ដោយ។ ប្រសិនបើចិត្តចាញ់បោកពាក្យផ្អែមរបស់​គេ វានឹងក្លាយជាឱកាសសម្រាប់ពួកគេក្នុងការវាយប្រហារយើងបានយ៉ាងងាយស្រួល ព្រោះមនុស្សដែលចូលចិត្តស្អប់អ្នកដទៃបែបនេះមិនប្រាថ្នាចង់ឃើញអ្នកណាម្នាក់ល្អជាងខ្លួនឡើយ។ ដូច្នេះប្រសិនជាគិតថាខ្លួនឯងធ្វើទង្វើមួយនេះត្រឹមត្រូវហើយ គឺមិនចាំបាច់ស្ដាប់អ្នកណាទេហើយត្រូវធ្វើរហូតដល់បានសម្រេច។

៣. កែលម្អខ្លួនឯងឱ្យកាន់តែប្រសើរ

តើប្រិយមិត្តធ្លាប់គិតទេថាហេតុអ្វីបានជាយើងត្រូវគេធ្វើបាបបានងាយយ៉ាងនេះ? នោះគឺមកពីយើងនៅទន់ខ្សោយ និងមិនទាន់រឹងមាំគ្រប់គ្រាន់។ ដូច្នេះនៅពេលដែលធ្លាក់ចូលក្នុងស្ថានភាពលំបាក​ជាពិសេសប្រឈមជាមួយនឹងមនុស្សដែលមិនចូលចិត្ត ត្រូវធ្វើខ្លួនឯងឱ្យរឹងមាំទោះមិនបានប៉ះពាល់អ្នកណា តែក៏អាចបង្ហាញឱ្យគេឃើញថាមនុស្សទាំងនោះមិនអាចប៉ះពាល់យើងបានតែផ្ដាសនោះទេ។ ក្នុងករណីចង់វាយមកទៅគេវិញ គ្រាន់តែធ្វើឱ្យខ្លួនឯងល្អជាងមុនរហូតដល់ល្អជាងពួកគេគឺជាវិធីសងសឹកល្អបំផុត ដោយមិនត្រឹមតែអាចយកឈ្នះពួកគេទេថែមទាំងអភិវឌ្ឍន៍ខ្លួនឯងបានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *