សម្រាប់អ្នកមិនសូវចេះ Sweet! សារ ១០ ឃ្លាអាច Save ទុកផ្ញើជូនគូស្នេហ៍នៅថ្ងៃ Valentine

១៤កុម្ភៈ Valentine’s Day ឬថ្ងៃបុណ្យនៃក្ដីស្រលាញ់គឺជាថ្ងៃដែលគ្រប់គ្នាបង្ហាញពីក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ហើយក្រៅពីបាច់ផ្កា និងកាដូផ្សេងៗអ្វីដែលមិនអាចខ្វះបាននោះគឺពាក្យជូនពរល្អៗដើម្បីផ្ញើជូនមនុស្សដែលយើងស្រលាញ់។ ប៉ុន្តែសម្រាប់អ្នកមិនទាន់ដឹងថាគួរសរសេរសារយ៉ាងណាឱ្យ Sweet អាចជ្រើសរើសប្រយោគណាមួយក្នុងចំណោមប្រយោគខាងក្រោមនេះបាន៖

១. Happy Valentine’s Day អរគុណដែលនៅក្បែរគ្នាគ្រប់ពេល មិនថាពេលមានទុក្ខ ពេលសុខ ពេលហត់នឿយ ឱ្យតែបានជួបមុខអ្នក ខ្ញុំសប្បាយចិត្តណាស់ទៅហើយ។

២. Happy Valentine’s Day តាំងពីជួបគ្នាថ្ងៃដំបូង ខ្ញុំបានដឹងខ្លួនច្បាស់ទៅហើយថាស្រលាញ់អ្នកអស់ពីបេះដូង មិនថាថ្ងៃនេះ ឬថ្ងៃស្អែក សូមឱ្យអ្នកដឹងថា ស្នេហានេះនឹងគ្មានថ្ងៃប្រែប្រួលឡើយ។

៣. Happy Valentine’s Day អរគុណសម្រាប់ក្ដីស្រលាញ់ដែលបានផ្ដល់ឱ្យគ្នា មិនថាថ្ងៃនេះ ឬថ្ងៃស្អែក សូមឱ្យស្នេហារបស់យើងនៅតែស្ថិតស្ថិរជានិច្ចនិរន្តន៍។

៤. Happy Valentine’s Day តាំងពីមានអ្នកចូលមកក្នុងជីវិត បេះដូងខ្ញុំកក់ក្ដៅគ្រប់ពេល មានអ្នកនៅក្បែរ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានដើរតែម្នាក់ឯងទេ។

៥. Happy Valentine’s Day អរគុណសម្រាប់ក្ដីស្រលាញ់ និងក្ដីបារម្ភគ្រប់ពេលវេលា អរគុណសម្រាប់ក្ដីសុខដែលផ្ដល់ឱ្យគ្នាគ្រប់វិនាទី អរគុណសម្រាប់ស្នេហាដ៏ល្អ សូមឱ្យគ្រប់យ៉ាងនៅតែល្អបែបនេះរៀងរហូត។

៦. Happy Valentine’s Day អរគុណដែលចូលមកក្នុងជីវិត ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាជីវិតនេះមានអ្វីពិសេសរាល់ថ្ងៃ មកដល់ពេលនេះខ្ញុំស្រមៃមិនចេញទេថា ជីវិតខ្ញុំនឹងទៅជាយ៉ាងណាបើគ្មានអ្នក។

៧. Happy Valentine’s Day អរគុណជោគជតាដែលបណ្ដាលឱ្យខ្ញុំបានជួបអ្នក មានអារម្មណ៍ថាខ្លួនឯងសំណាងជាងគេលើលោកដែលបានអ្នកមកធ្វើជាម្ចាស់បេះដូង។

៨. Happy Valentine’s Day ឆ្លងកាត់គ្រប់រឿងទាំងរឿងសុខទាំងរឿងទុក្ខ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់អ្នកខ្លាំងជាងមុន អរគុណដែលធ្វើឱ្យខ្ញុំបានស្គាល់ស្នេហាពិត។

៩. Happy Valentine’s Day ម្សិលមិញ ថ្ងៃនេះ ឬថ្ងៃស្អែក ខ្ញុំនៅតែស្រលាញ់អ្នក ទោះបីថ្ងៃក្រោយទៅជួបរឿងអ្វី ខ្ញុំក៏គ្មានថ្ងៃប្ដូរចិត្តពីអ្នកឡើយ នៅតែស្រលាញ់អ្នកជានិច្ច និងរៀងរហូត។

១០. Happy Valentine’s Day ចង់ប្រាប់ថា តាំងពីចាប់ផ្ដើមស្រលាញ់គ្នាដល់ថ្ងៃនេះ ក្ដីស្រលាញ់របស់ខ្ញុំចំពោះអ្នកមិនដែលថយចុះឡើយ តែមានតែស្រលាញ់ខ្លាំងឡើងៗទ្វេដង។

យ៉ាងណាដែរសម្រាប់ ពាក្យជូនពរក្នុងថ្ងៃ Valentine ខាងលើនេះ? បើប្រិយមិត្តចូលចិត្តពាក្យមួយឃ្លាណា កុំភ្លេចយកទៅផ្ញើ ឬបង្ហោះ Tag មនុស្សជាទីស្រលាញ់ ធានាថាគេនឹងស្រលាញ់អ្នកកាន់តែខ្លាំង។ ជូនពរគ្រប់គ្នាកាន់តែមានសុភមង្គលក្នុងជីវិតស្នេហាក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។