ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យាកើនឡើង ២០០% ក្នុងមួយទសវត្សរ៍ចុងក្រោយ វ៉ាដាច់វិស័យផ្សេងៗទាំងអស់

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាបានកើនឡើងជិត ២០០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជាកំណើនច្រើនជាងមហាសេដ្ឋីពីវិស័យផ្សេងៗទាំងអស់។

យោងតាមសារព័ត៌មាន ​​Fortune ដែលដកស្រង់របាយការណ៍ក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យ Altrata បង្ហាញថាបច្ចុប្បន្នមាន “កំពូលមហាសេដ្ឋី” ដែលមានទ្រព្យលើស ៥០ ពាន់លានដុល្លារចំនួន ២៩ នាក់ ដែលភាគច្រើនរស់នៅក្នុងសហរដ្ឋអាមេរិក ហើយទទួលបានភាពជោគជ័យខ្លាំងដោយសារការរីកច្រើននៃបច្ចេកវិទ្យា AI ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

របាយការណ៍នេះបានបញ្ជាក់ថា “វិស័យបច្ចេកវិទ្យាមានភាពលេចធ្លោក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ដោយការរីកចម្រើននៃ AI បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងសម្រាប់ទ្រព្យសកម្មរបស់បុគ្គលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា Elon Musk, Larry Ellison, Mark Zuckerberg, Jeff Bezos និង Larry Page”។

ក្នុងនោះ លោក Elon Musk ដែលជាមហាសេដ្ឋីមានបំផុតលើពិភពលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៨២ ពាន់លានដុល្លារ ដោយសារភាពជោគជ័យរបស់ក្រុមហ៊ុន Tesla និង SpaceX។ ទ្រព្យសម្បត្តិរបស់លោកអាចកើនឡើងបន្ថែមទៀតបន្ទាប់ពីម្ចាស់ភាគហ៊ុនផ្សេងៗយល់ព្រមអនុម័តកញ្ចប់ប្រាក់បៀវត្សរ៍បំបែកកំណត់ត្រាចំនួន ១ ពាន់ពាន់លានដុល្លារសម្រាប់លោក។

សហស្ថាបនិក Google លោក Larry Page បានក្លាយជាអ្នកមានបំផុតលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីការដាក់ឱ្យដំណើរការម៉ូដែល AI Gemini 3 របស់ Google នៅពាក់កណ្តាលខែវិច្ឆិកា ដែលបានជួយឱ្យក្រុមហ៊ុនមេ Alphabet ទទួលបានភាពនាំមុខគេក្នុងការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាឡើងវិញ។ ទ្រព្យសម្បត្តិរបស់លោក Page បានឈានដល់ ២៥៨.៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២ ខែធ្នូ។ នេះបើយោងតាមសារព័ត៌មានពាណិជ្ជកម្ម ​​Forbes។

សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលជាអ្នកមានបំផុតទីបីរបស់ពិភពលោកជាមួយទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥២.៣ ពាន់លានដុល្លារ ក៏បានទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅឆ្នាំនេះផងដែរ ដោយសារភាគហ៊ុន ៤០% របស់លោកនៅក្នុងក្រុមហ៊ុន Software ផ្តោតលើ AI ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧។

សេចក្ដីរាយការណ៍ពី International Business Times បាន​​​​​​​​ឱ្យដឹងផងដែរថា មហាសេដ្ឋីមានទ្រព្យច្រើនចំនួនប្រាំបីនាក់ក្នុងចំណោមដប់នាក់បានបង្កើតទ្រព្យសម្បត្តិរបស់ពួកគេជាចម្បងក្នុងវិស័យបច្ចេកវិទ្យា AI, Cloud និងវេទិកាឌីជីថលផ្សេងៗដែលកំពុងវ៉ាមុខឧស្សាហកម្មប្រពៃណី។

តាមរយៈនវានុវត្តន៍ដែលកំពុងបង្កើនល្បឿន និងទីផ្សារហិរញ្ញវត្ថុនៅតែរឹងមាំ អ្នកវិភាគជាច្រើនព្យាករថាទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីមានបំផុតលើពិភពលោកនឹងបន្តកើនឡើង។

របាយការណ៍របស់ Altrata ក៏បានកត់សម្គាល់ផងដែរថា មហាសេដ្ឋីក្រុមនេះគ្រប់គ្រងទ្រព្យសម្បត្តិសរុបប្រមាណ ៤.១៣ ទ្រីលានដុល្លារ ដែលស្មើនឹងតម្លៃទីផ្សាររបស់ Nvidia ដែលជាក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងភាគ “Teach You A Lesson” កំពុងល្បីផ្ទុះ ខណៈរងការរិះគន់ចម្រូងចម្រាសពីសំណាក់គ្រូបង្រៀនកូរ៉េ

ភាពយន្តភាគ "Teach You A Lesson" កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួល

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

Leave a Reply

Your email address will not be published. Required fields are marked *