ទម្រង់មុខស្រដៀងគ្នាណាស់! សម្រស់បុត្រីសែរាជវង្ស និងកូនស្រីពៅលំដាប់អភិជន ស្អាតៗដូចគំនូរ

សម្រស់កូនស្រីពៅឯកឧត្ដម យឹម លាង ត្រូវបានមហាជនចាប់ភ្លឹកថា មានទម្រង់មុខស្រដៀងទៅនឹង ព្រះភ័ក្ដ្រ ព្រះនាងតូចនរោត្ដម ជេនណា ដែលជាសែរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា។ មហាជនជាច្រើននៅលើបណ្ដាញ សង្គមបានបញ្ចេញមតិដូចៗគ្នាថា យុវតី យឹម លីនដា ជាកូនស្រីពៅមកពីត្រកូលអភិជនជាន់ខ្ពស់ មានសម្រស់ស្រស់សោភា ហើយជាពិសេសនោះ គឺស្រដៀងទៅនឹង ព្រះនាងតូច ជេនណា។

ទាំងសម្រស់ និងចរិយាមាយាទ ព្រះនាងតូចជេនណា និង យុវតី លីនដា គឺពិតជាស័ក្ដិសមក្នុងខត្តិយត្រកូលខ្ពង់ខ្ពស់ រហូតដល់មហាជនខ្លះបានពោលពាក្យថា មិនដឹងជាជាតិមុនសាងកុសលផលបុណ្យអ្វីទេ ទើបបានជាជាតិនេះ កើតមកបានទាំងព្រម ទាំងវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងចរិយាសម្បត្តិ ដ៏សែនល្អប្រពៃ។

គួរឱ្យដឹងថា ព្រះនាង​តូច នរោត្តម ជេនណា មាន​គោរមងារ​ផ្លូវ​ការ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាង​ត្រូវ​ជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ជា​ព្រះ​ស្ថាបនិក​នៃ​មូលនិធិ​មុទិតា និង​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​ទ្រង់​ប្រសូត​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃ​ទី ១១ ខែ​មិនា គ្រឹស្តសករាជ ២០១១ ត្រូវ​នឹង​ឆ្នាំ​ថោះ។

ព្រះនាង​តូច នរោត្តម ជេនណា មាន​សែ​លោហិត​ខ្មែរ​កាត់​បារាំង (បិតា​ជា​ជន​ជាតិ​បារាំង) ចំណែក​ឯ​មាតា​គឺ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផារី។ ព្រះនាង​បាន​យាង​មក​រស់នៅ​ដែនដី​សុវណ្ណភូមិ​ជាមួយ​គ្រួសារ​នៅក្នុងឆ្នាំ២០១៥ ក្នុង​ជន្មាយុ ៤ ព្រះវស្សា។ ក្នុង​ព្រះជន្ម ៥ ព្រះវស្សា ព្រះនាង​អាច​និយាយ​បាន​ដល់​ទៅ ៥ ភាសា គឺ​ភាសា​កំណើត ភាសាខ្មែរ បារាំង ចិន ថៃ និង​ភាសា​អង់គ្លេស យ៉ាង​ស្ទាត់​ជំនាញ។ 

ចំណែកឯយុវតី លីនដា ត្រូវជាកូនស្រីពៅរបស់លោកឧត្ដមសេនីយ៍ឯក យឹម លាង ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ លោកឧត្ដមសេនីយ៍ឯក យឹម លាង ក៏ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងអភិវឌ្ឍជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *