គន្លឹះទាំង ៦ ជួយបង្កើនទំនុកចិត្ត បន្ថែមមន្តស្នេហ៍ឱ្យអ្នកក្នុងបន្ទប់ប្រជុំ

ការឈានជើងចូលក្នុងបន្ទប់ប្រជុំដែលមានសុទ្ធតែថ្នាក់ដឹកនាំ ឬអតិថិជនសំខាន់ៗ អាចធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យអររហូតធ្វើខ្លួនមិនត្រូវ។ ប៉ុន្តែទំនុកចិត្តពិតប្រាកដមិនមែនបានមកពីសម្លៀកបំពាក់ដែលមានតម្លៃថ្លៃ ឬការតែងខ្លួនលេចធ្លោនោះទេ តែវាជាទំនុកចិត្តដែលជះចេញពីខាងក្នុង។

ថ្ងៃនេះ  AMS សូមណែនាំនូវគន្លឹះសំខាន់ៗចំនួន ៦ ដើម្បីបង្កើនទំនុកចិត្តពីខាងក្នុង ដែលនឹងជួយឱ្យអ្នកមានភាពលេចធ្លោក្នុងនាមជាអ្នកជំនាញ រាល់ពេលប្រជុំម្ដងៗ៖

១. ត្រៀមខ្លឹមសារឱ្យបានច្បាស់លាស់

ភាពភ័យព្រួយភាគច្រើន អាចកើតចេញពីការមិនចាំ ឬមិនប្រាកដចិត្តចំពោះព័ត៌មានដែលអ្នកត្រៀមធ្វើបទបង្ហាញ។ អ្នកគួរចំណាយពេលរំឭកចំណុចសំខាន់ៗ និងត្រៀមចម្លើយសម្រាប់សំណួរដែលអាចនឹងត្រូវសួរដោយក្រុមការងារ ឬអតិថិជន។

នៅពេលដែលអ្នកដឹងច្បាស់ពីអ្វីដែលអ្នកកំពុងនិយាយ ទំនុកចិត្តនឹងបញ្ចេញតាមរយៈសម្លេង និងក្រសែភ្នែកដោយស្វ័យប្រវត្តិ។​​ ការប្រាកដចិត្តចំពោះខ្លឹមសារដែលអ្នកត្រូវធ្វើបទបង្ហាញ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្ត។

២. កែលម្អបុគ្គលិកលក្ខណៈតាមរយៈភាសាកាយ

មុនពេលចូលប្រជុំ អ្នកគួរសាកល្បងពិនិត្យមើលរបៀបអង្គុយ ឬឈររបស់ខ្លួនឯង។ អ្នកគួរព្យាយាមអង្គុយឱ្យត្រង់ខ្នង និងមិនឱបដៃ។ ភាសាកាយល្អ គឺជាទំនុកចិត្តមួយ ដែលនឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថា អ្នកកំពុងគ្រប់គ្រងស្ថានការណ៍បានល្អ។ ទន្ទឹមគ្នានេះ វាក៏ធ្វើឱ្យអ្នកចូលរួមប្រជុំមានអារម្មណ៍ថា អ្នកគឺជាមនុស្សដែលគួរឱ្យទុកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការទទួលយកមតិយោបល់ថ្មីៗ។

៣. សម្លឹងមើលអ្នកចូលរួមចំៗ

ការសម្លឹងភ្នែកអ្នកដទៃចំៗ (Eye Contact) គឺជាការបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្តរបស់ខ្លួនអ្នក។ អ្នកគួរហ្វឹកហាត់សម្លឹងភ្នែកជាមួយអ្នកស្តាប់ មិនត្រូវសម្លឹងមើលតែពិដាន ឬសម្លឹងមើលទៅក្រោមយូរពេកនោះទេ។ ការសម្លឹងភ្នែកក្នុងកម្រិតសមល្មម នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នក និងអ្នកស្តាប់ ធ្វើឱ្យសម្ដីរបស់អ្នកមើលទៅមានទម្ងន់កាន់តែខ្លាំង។

៤. គ្រប់គ្រងសម្លេង និងចង្វាក់នៃការនិយាយ

នៅពេលមានការភ័យអរ មនុស្សជាច្រើនតែងតែនិយាយលឿនពេករហូតស្តាប់មិនយល់។ ដូច្នេះ អ្នកគួរសាកល្បងហាត់និយាយឱ្យយឺតជាងមុន និងសង្កត់ពាក្យត្រង់កន្លែងដែលសំខាន់។ ការផ្អាកដកដង្ហើមឱ្យត្រូវចង្វាក់ នឹងជួយឱ្យអ្នកមើលទៅមានភាពហ្មត់ចត់ និងមានលក្ខណៈជាអ្នកដឹកនាំ ខណៈសំឡេងដែលនឹងនរ និងច្បាស់លាស់ ក៏ជួយឱ្យមនុស្សពេញមួយបន្ទប់យកចិត្តទុកដាក់ស្តាប់នូវអ្វីដែលអ្នកកំពុងចែករំលែក។

៥. តុបតែងខ្លួនដើម្បីជួយបង្កើនថាមពល

ទោះបីជាទំនុកចិត្តមកពីខាងក្នុងគឺជារឿងសំខាន់បំផុតក៏ដោយ ប៉ុន្តែការស្លៀកសម្លៀកបំពាក់ដែលសមល្មម ស្អាតបាត មិនចាំទាល់តែថ្លៃនោះទេ នឹងជួយរុញទំនុកចិត្តរបស់អ្នកឱ្យកាន់តែខ្ពស់បន្ថែមទៀត។ ការជ្រើសរើសស្លៀកពាក់ឱ្យមានរបៀបរៀបរយ នឹងជួយឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងត្រៀមខ្លួនបានរួចរាល់សម្រាប់កិច្ចប្រជុំនេះ ខណៈវាក៏អាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកនៅក្នុងបន្ទប់ប្រជុំផងដែរ។

៦. គិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងមុនពេលចាប់ផ្តើម

មុនពេលដើរចូលបន្ទប់ប្រជុំ សាកល្បងចំណាយពេល ១ នាទីបិទភ្នែក ហើយស្រមៃទៅដល់ភាពជោគជ័យក្នុងកិច្ចការនេះ។ ការប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន” ឬ “ខ្ញុំបានត្រៀមខ្លួនមកយ៉ាងល្អហើយ” គឺជាការលើកទឹកចិត្តខ្លួនឯងមួយ ដែលអាចកាត់បន្ថយសម្ពាធ និងជួយឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ។

គួរឱ្យដឹងថា ទំនុកចិត្តមិនមែនជាអ្វីដែលអាចបង្កើតឡើងក្នុងពេលត្រឹមតែមួយយប់នោះទេ ប៉ុន្តែវាគឺជាជំនាញដែលទាមទារឱ្យអ្នកត្រូវហ្វឹកហាត់ និងជាបទពិសោធន៍ដែលត្រូវសន្សំម្ដងបន្តិចៗ។ វិធីបង្កើនទំនុកចិត្តដែលទទួលបានផលបំផុត គឺការជឿជាក់លើសក្ដានុពលរបស់ខ្លួនឯង។ នៅពេលដែលអ្នកជឿជាក់លើខ្លួនឯង មិនថានៅក្នុងបន្ទប់ប្រជុំ ឬស្ថានការណ៍ដ៏លំបាកយ៉ាងណាក៏ដោយ អ្នកនឹងអាចឆ្លងកាត់វាបានយ៉ាងរលូនជានិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *