មុខម្ហូបនាំលាភសំណាង ១០មុខគួររៀបចំសែនសម្រាប់ចូលឆ្នាំចិនឆ្នាំម្សាញ់

ការរៀបចំម្ហូបអាហារសម្រាប់សែន និងទទួលទានជួបជុំគ្រួសារ ជាផ្នែកមួយដ៏សំខាន់ដែលជនជាតិចិន និងបងប្អូនខ្មែរសែស្រឡាយចិនតែងធ្វើឡើងដោយខានមិនបាន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ ទន្ទឹមគ្នានេះ នៅក្នុងជំនឿដើមរបស់ជនជាតិចិនតែម្ដង មុខម្ហូបនីមួយៗសុទ្ធតែមានអត្ថន័យ និងតំណាងឱ្យរឿងរ៉ាវមង្គលលាភសំណាងយ៉ាងប្រាកដប្រជា។

ខាងក្រោមនេះ ជាមុខម្ហូប និងនំចំណីទាំង ១២មុខដែលគួររៀបចំសែនក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំម្សាញ់ ដើម្បីទទួលបានលាភសំណាងពេញមួយឆ្នាំ៖

១. ជ្រូកខ្វៃ

នៅក្នុងវប្បធម៌របស់ជនជាតិចិន ជ្រូកខ្វៃគឺជាម្ហូបមង្គលមួយមុខដែលមិនអាចខ្វះបាន មិនថានៅក្នុងពិធីមង្គលការ ខួបកំណើត ហើយជាពិសេសគឺនៅក្នុងថ្ងៃចូលឆ្នាំថ្មីតែម្ដង។ ជ្រូកខ្វៃទាំងមូលមានអត្ថន័យសម្គាល់ទៅលើភាពពេញលេញ ស្របពេលដែលស្បែកស្រួយពណ៌ក្រហមរលោងនោះ ជាពណ៌នៃសំណាងល្អរបស់ជំនឿជនជាតិចិន។

២. មីអាយុវែង

មិនខុសគ្នាពីឈ្មោះនោះទេ ជនជាតិចិននិយមបរិភោគមីអាយុវែងនៅក្នុងថ្ងៃចូលឆ្នាំ ដើម្បីទទួលបានអាយុយ៉ឺនយូរដូចនឹងមីមួយប្រភេទនេះដែរ។ មីអាយុវែង ជាមុខម្ហូបដែលជនជាតិនៅភាគខាងជើងចូលចិត្ត ដែលគេអាចយកមកកែច្នៃធ្វើជាមីឆា ឬមីទឹកស៊ុបតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។

៣. នំឡើង

សាច់នំទន់ៗដែលចំហុយរហូតផុសសាច់ឡើងបែកពីគ្នា ដែលប្រជាជនខ្មែរតែងនិយមហៅថា “នំឡើង” ជាប្រភេទចំណីអាហារដ៏សំខាន់ ដោយខានមិនបាននៅក្នុងវិធីសែនចូលឆ្នាំចិន។ សាច់នំដែលឡើងនោះ សំដៅទៅលើភាពរុរឿង។ ដូចនេះមានន័យថា បើនំនោះកាន់តែឡើងខ្លាំង ភាពរុងរឿងសុភមង្គលក៏កាន់តែមានខ្លាំងនៅឆ្នាំថ្មីដែរ។

៤. ទាប៉េកាំង

មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ទាខ្វៃដែលមានឈ្មោះហៅថា “ទាប៉េកាំង” ក៏ជាតំណាងនៃភាពសម្បូរបែប និងភាពរុងរឿងផងដែរ។ ការទទួលទានមុខម្ហូបមួយនេះនៅថ្ងៃចូលឆ្នាំប្រពៃណីជន អាចនាំយកនូវទ្រព្យសម្បត្តិ និងភាពជោគជ័យដល់អ្នកបរិភោគ។ បន្ថែមពីនេះ កាបរិភោគទាំងមូល ក៏ជាសញ្ញានៃភាពពេញលេញល្អឥតខ្ចោះផងដែរ។

៥. មាន់ទាំងមូល

ពាក្យថា “មាន់” នៅក្នុងភាសាចិនមានសំនៀងស្រដៀងគ្នាទៅនឹងភាពថា “សំណាងល្អ និងវិបុលភាព”។ ហេតុដូច្នេះហើយ ជនជាតិចិននិយមទទួលមាន់ទាំងមូលពីក្បាលដល់ជើង ដែលមានជំនឿថា ការបរិភោគបែបនេះជានិមិត្តសញ្ញានៃការរួបរួម និងជាការទទួលសំណាងល្អមួយឆ្នាំពេញនៅក្នុងឆ្នាំថ្មី។

ក្រៅពីនេះ ជនជាតិអាស៊ីមួយនេះតែងនិយមឱ្យមេគ្រួសារជាអ្នកបរិភោគជើងមាន់ ព្រោះ “ជើង ឬក្រញ៉ាំមាន់” ក្នុងភាសាចិនមានសំនៀងដូចគ្នានឹងពាក្យ “ចាប់យក” ដែលសំដៅឱ្យមេគ្រួសារ អាចរកស៊ីចាប់យកទ្រព្យសម្បត្តិបានច្រើន។

៦. គាវ

ជាង ១៨០០ឆ្នាំមកហើយដែល “គាវ” បានដើរតួនាទីជាម្ហូបមង្គល មិនអាចខ្វះបាននៅក្នុងថ្ងៃចូលឆ្នាំ។ ដើមហេតុនៃជំនឿមួយនេះបានកើតឡើងយោងទៅតាមរូបរាងរបស់ម្ហូបមួយប្រភេទនេះ ដោយជនជាតិចិនបានប្រដូច គាវទៅនឹងដុំប្រាក់។ ដូច្នេះហើយ គាវជាតំណាងនៃទ្រព្យសម្បត្តិប្រាក់កាស ដោយជនជាតិចិនមានជំនឿបន្ថែមថា ការដែលញ៉ាំគាវក្នុងថ្ងៃចូលឆ្នាំចិនបានកាន់តែច្រើន នៅឆ្នាំថ្មីបុគ្គលនោះនឹងអាចរកប្រាក់បានច្រើនដូចគ្នា។

៧. នំអ៊ី

មិនអាចប្រកែកបាន នំអ៊ី ជានំមង្គលមួយរបស់ជនជាតិចិន រហូតមានកម្មវិធីបុណ្យដាច់ដោយឡែកសម្រាប់នំមួយនេះដែលជនជាតិខ្មែរនិយមស្គាល់ថា “បុណ្យសែននំអ៊ី”។ ដូចគ្នាដែរ នៅក្នុងថ្ងៃចូលឆ្នាំចិន ការទទួលទាននំអ៊ីជារឿងដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ​ ព្រោះរាងមូលនៃនំមួយនេះមានអត្ថន័យសំដៅលើការជួបជុំ និងរួមរស់ជុំគ្នា។

៨. ត្រី

ក្នុងភាសាចិន “ត្រី” ជាពាក្យដែលបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ “លើសលប់”។ យោងតាមហេតុផលមួយនេះ ការបរិភោគត្រីជារឿងសំខាន់ ព្រោះជនជាតិចិនជឿថា នឹងអាចរកប្រាក់កាសបានយ៉ាងច្រើនលើសលប់នៅក្នុងឆ្នាំថ្មី រហូតសល់លុយកាក់នៅបំណាច់ឆ្នាំ ដែលជាជំនឿបន្ថែមថា នឹងអាចរកប្រាក់បានកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៀត។

ជាធម្មតា ជនជាតិចិនតែងនិយមញ៉ាំត្រីជាម្ហូបចុងក្រោយ ជាមួយនឹងម្ហូបសេសសល់ដទៃទៀត ប្រដូចទៅនឹងការពេញបរិបូណ៌រហូតសេសសល់។

៩. ផ្លែក្រូច

ជនជាតិចិនបានប្រដូចរាងមូល និងពណ៌ទឹកក្រូចភ្លឺរលោងរបស់ផ្លែក្រូច​ ទៅនឹងដុំមាស ដែលជាតំណាងនៃភាពពេញលេញ និងទ្រព្យសម្បត្តិ។ បន្ថែមពីនេះ សំនៀងនៃផ្លែក្រូចក៏មានសូរសៀងដូចគ្នានឹងពាក្យថា “ជោគជ័យ” ស្របពេលដែលវិធីសាស្រ្តនៃការសរសេរវិញ ក៏ដូចគ្នានឹងពាក្យថា “សំណាង” ក្នុងភាសាចិនទៀត។ ហេតុដូច្នេះ ក្រូចជាផ្លែឈើមួយមុខដែលជនជាតិចិនមិនរំលងនោះទេ។

១០. បន្លែ

ម្ហូបនៅក្នុងថ្ងៃចូលឆ្នាំចិនមិនអាចចាត់ទុកថាពេញលេញបាននោះទេ បើសិនជាគ្មានមុខម្ហូបដែលទាក់ទងនឹងបន្លែ។ គ្រាន់តែពាក្យថាបន្លែមួយមុខ ជំនឿរបស់ចិនបានជឿថា វាជាតំណាងនៃ ថាមពល វឌ្ឍនភាព និងទ្រព្យសម្បត្តិ រួចទៅហើយ។ បន្ថែមពីនេះទៀត បន្លែមួយមុខៗក៏មានអត្ថន័យមង្គលខុសៗគ្នាដែរ។ ជាក់ស្ដែង “សាឡាត់” ជាពាក្យដែលមានសំឡេងស្រដៀងគ្នានឹងពាក្យថា “ក្លាយជាអ្នកមាន”​, “ស្ពៃតឿ” ជាតំណាងឱ្យ “សំណាងល្អ” និង “ខាត់ណា” ជាតំណាងឱ្យ “ភាពសុខដុមរមនា”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *