វិស័យខេប៉ុបអាចនឹងប្រែប្រួលមុខមាត់ថ្មី ក្រោយតារាប្រុសស្រីហ៊ានចេញមកទទួលស្គាល់ថា ខ្លួនជា LGBTQIA+

ក្រោយ Bain សមាជិកក្រុមចម្រៀងខេប៉ុបបុរស Just B បានចេញមកប្រកាសថា ខ្លួនជាសមាជិកនៃសហគមន៍ LGBTQ+ ប្រធានបទនៃការទទួលស្គាល់ខ្លួនឯងនេះ កាន់តែរីកទូលំទូលាយក្នុងឧស្សាហកម្មខេប៉ុប ដោយមានបុគ្គលខ្លះបានលើកឡើងថា វាអាចជាកត្តាថ្មីមួយ ដែលចូលរួមកំណត់អនាគតរបស់វិស័យខេប៉ុបនៅពេលខាងមុខ។

ផ្អែកតាមសារព័ត៌មាន The Korea Times ដើមហេតុនៃការជជែកវែកញែករឿងនេះ កើតឡើងនៅពេលដែល Bain បានប្រកាសដំណឹងនេះដោយបើកចំហរ នៅក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ JUST ODD ឯ The Vermont Hollywood ក្នុងទីក្រុង Los Angeles។ ជាក់ស្ដែង នៅគ្រានោះលោកបាននិយាយថា​៖ “ខ្ញុំពិតជាមានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃសហគមន៍ LGBTQ”។

ក្រោយតារាប្រុសវ័យ ២៤ឆ្នាំរូបនេះ និយាយចប់ ទស្សនិកជនដែលបានចូលរួមនៅក្នុងថ្ងៃនោះ បាននំាបង្ហាញការគាំទ្រ និងសាទរក្នុងពេលតែមួយ ស្របពេលដែលលោកក៏បានលើកទង់ជាតិឥន្ទធនូដែលតំណាងឱ្យសហគមន៍ LGBTQIA+ យកមកគ្រវីនៅលើឆាកតន្រ្តីដូចគ្នា។  ដ្បិតតែនៅក្នុងរយៈពេលកន្លងមកនេះ ក៏មានតារាខេប៉ុបប៉ុន្មានរូបដែរ ដែលហ៊ានចេញមកទទួលស្គាល់ខ្លួនឯងជាសាធារណៈ ក៏ប៉ុន្តែ Bain គឺជាតារាខេប៉ុបបុរសកំពុងតែមានសកម្មភាពដំបូងបង្អស់ ដែលចេញមកចែករំលែកពីរសនិយមផ្នែកផ្លូវភេទរបស់ខ្លួនបែបនេះ។

តួយ៉ាង នៅក្នុងខែមីនាកន្លងទៅ Lara ដែលជាតារាចម្រៀងខេប៉ុប សញ្ជាតិអាមេរិកដើមកំណើតឥណ្ឌា របស់ HYBE ក៏បានចេញមកបង្ហាញពីអត្តសញ្ញាណផ្លូវភេទរបស់ខ្លួនតាមរយៈវេទិកាអនឡាញ Weverse ផងដែរ។ សកម្មភាពដ៏ក្លាហានរបស់សមាជិកក្រុម KATSEYE មួយនេះ ក៏ជាចំណែកមួយដ៏សំខាន់ដែលជួយឱ្យ LGBTQIA+ កាន់តែមានការទទួលស្គាល់ទូលំទូលាយជាងមុននៅក្នុងវិស័យតន្ត្រីប៉ុបរបស់កូរ៉េខាងត្បូង។

ភាពក្លាហានតែមួយ តែលទ្ធផលប្រសើរជាងមុន

អស់ពេលរាប់ឆ្នាំមកហើយដែលឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង បានរឹតដ្បិតទៅលើបញ្ហាចំណង់ចំណូលចិត្តផ្នែកផ្លូវភេទរបស់សិល្បករ ទន្ទឹមគ្នានឹងសង្គមជាតិផ្ទាល់ដែលមិនបានបើកចំហររឿងនេះចំពោះមនុស្សទូទៅដូចគ្នា។

ត្រឡប់ទៅកាលពីឆ្នាំ ២០០០ វិញ តារាសម្ដែងប្រុស Hong Seok-cheon គឺជាតារាកូរ៉េខាងត្បូងទីមួយ ដែលចេញមកប្រាប់ថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដីមួយ។ ក្រោយពីបានបោះពុម្ពផ្សាយ រឿងនេះបានបង្កឱ្យមានការជជែកដេញដោលជាសាធារណៈយ៉ាងខ្លាំងនៅពេលនោះ។ ​ជា​លទ្ធផល លោក​ត្រូវ​បាន​គេ​ដក​ចេញ​ជា​បណ្ដោះអាសន្ន​ពី​​កម្មវិធី​ធំៗជាច្រើន។

ក្រោយមកទៀត សិល្បករដែលធ្វើសកម្មភាពតែមួយ ដូចជា Jia អតីតសមាជិក WA$$UP, Som Hae Win ដែលជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង Idol School និងតារាចម្រៀង Kwon Do Woon ក៏ទទួលបានជោគវាសនាមិនខុសពីគ្នា។

ទោះបីជាមានឧបសគ្គបែបនេះក្ដី តារាស្រីកែភេទដំបូងបង្អស់របស់កូរ៉េខាងត្បូង Harisu នៅតែបន្តត្រួសត្រាយ និងប្រឆាំងទៅនឹងបទដ្ឋានដែលឧស្សាហកម្មមួយនេះបានកំណត់។

ចំណាយពេលមិនតិចជាង ២០ឆ្នាំ ការទទួលស្គាល់ និងការគោរពដល់សមាជិកនៃសហគមន៍ LGBTQIA+ កាន់តែមានភាពប្រសើរជាងមុន។ តួយ៉ាង នៅក្នុងឆ្នាំ ២០២៣ YouTuber Pungja បានក្លាយជាស្រ្តីកែភេទដំបូងគេ ដែលទទួលបានពានរង្វាន់ Female Rookie Variety Star ពីស្ថានីយ៍ទូរទស្សន៍ជាតិ MBC។ ចំណុចនេះ បានក្លាយជាជំហានដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង។

ថ្មីៗកាលពីចុងខែមេសានេះ តារាជើងចាស់ម្ចាស់ពានរង្វាន់អូស្ការ Youn Yuh-jung បានផ្ដល់បទសម្ភាសន៍ថា កូនប្រុសច្បងរបស់ខ្លួន គឺជាមនុស្សស្រឡាញ់ភេទដូចគ្នា និងកំពុងតែមានសុភមង្គលជាមួយនឹងដៃគូបុរស ក្រោយពីរៀបការជាមួយគ្នារួច។

លោកស្រី Yi Ho-rim សកម្មជនមកពី Solidarity for LGBT Human Rights​ of Korea បា​នលើកឡើងថាបញ្ហាការទទួលស្គាល់ LGBTQIA+ នៅក្នុងសង្គមរបស់កូរ៉េខាងត្បូងកំពុងតែមានការប្រែប្រួលក្នុងទំនោរវិជ្ជមាន។ លោកស្រីបានប្រាប់សារព័ត៌មាន The Korea Times ថា៖ “នៅក្នុងករណីថ្មីៗនេះ ដូចជារឿងរបស់ Bain និងការណ៍ដែលលោកស្រី Youn Yuh-jung ចេញមកលាតត្រដាងរឿងកូន ខ្ញុំសង្កេតឃើញថា ការឆ្លើយតបភាគច្រើនគឺវិជ្ជមាន”។

សកម្មជនរូបនេះ បានឱ្យដឹងទៀតថា លោកស្រីកត់សម្គាល់ឃើញថា ទីភ្នាក់ងារបស់ Bain បានគោរពដល់សិល្បកររបស់ខ្លួន និងចាត់ទុករឿងនេះត្រឹមតែជា បញ្ហាផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោកស្រីបានប្រៀបធៀបថា ក្នុងសកម្មភាពតែមួយ Bain ទទួលបានការគាំទ្រ ស្របពេលដែល Hong Seok-cheon បានបាត់បង់អាជីពរបស់លោក ដូច្នេះវាបង្ហាញថា បើទោះបីជាការផ្លាស់ប្ដូរមានដំណើរយឺតមែន តែវាពិតជាបានកើតមានពិត។

ការគំាទ្រកាន់តែធំ ការប្រែប្រួលកាន់តែទូលាយ

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Korea Times លោក Jung Deok-hyun  ដែលជាអ្នករិះគន់វប្បធម៌បាននិយាយថា កន្លងមកវិស័យតន្ត្រីខេប៉ុប គឺមានក្រឹត្យក្រមតម្រូវទៅតាមការរំពឹងរបស់ទស្សនិកជនក្នុងស្រុក ដូចជាហាមឱ្យតារាមានទំនាក់ទំនងស្នេហា និងការបង្ហាញពីចំណង់ចំណូលចិត្តផ្លូវភេទរបស់ខ្លួនជាដើម។

អ្នកជំនាញនេះបានរៀបរាប់ថា៖ “ក៏ប៉ុ​ន្តែ​ នៅពេលដែលខេប៉ុបបានបន្តបោះជំហាននៅលើឆាកអន្តរជាតិ។ ដូច្នេះភាពតានតឹងនៃសង្គមបរទេស និងបទដ្ឋានប្រពៃណីរបស់កូរ៉េក៏កាន់តែកើនឡើងដូចគ្នា។ ជាក់ស្ដែង មិនមែនមានតែអ្នកគាំទ្រពីបរទេសតែម្ខាងនោះទេ ដែលឈានចូលមកកាន់វិស័យនេះ តែសិល្បករខ្លួន​ឯងក៏អាចសិក្សាពីពិភពលោកបន្ថែមទៀត ឈានដល់ការផ្ដាស់ប្ដូរបន្តិចម្ដងៗ”។

លោក​ Jung Deok-hyun បានចែករំលែកបន្ថែមថា វាដល់ពេលហើយ ដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងត្រូវផ្លស់ប្ដូរខ្លួនឯងពីការអនុវត្តយុទ្ធសាស្រ្តទីផ្សារដើម្បីបំពេញក្ដីស្រមើស្រមៃរបស់អ្នកគាំទ្រក្នុងស្រុក ទៅជាយុទ្ធសាស្ត្រទីផ្សារដែលផ្ដោតទៅលើការពិតរបស់សិល្បករ ដែលអ្នកគាំទ្រពីជុំវិញពិភពលោកទទួលស្គាល់។

លោកស្រី Yi Ho-rim ក៏បានយល់ឃើញដូចគ្នាជាមួយនឹងលោក Jung Deok-hyun ដែរ ដោយលោកស្រីបានបញ្ជាក់បន្ថែមពីផលប្រយោជន៍ដែលតារាទាំងនោះ ក្លាយជាតំណាងរបស់សមាជិកពីសហគមន៍ LGBTQIA+ ដែលគិតថាខ្លួនគ្មានតម្លៃនៅក្នុងសង្គម។

លោកស្រីប្រាប់ថា៖ “នៅពេលដែលបុគ្គលល្បីៗចេញមកទទួលស្គាល់ខ្លួនឯង វាជាការផ្ដល់សង្ឃឹមដល់បុគ្គលដែលគិតថា ថ្ងៃណាមួយខ្ញុំនឹងអាចចែករំលែកការពិតរបស់ខ្ញុំដូចគ្នា។ បើទោះបីជាពួកគេមិនអាចចេញមកទទួលស្គាល់ខ្លួនឯងក៏មិនថ្វី តែវាជួយឱ្យពួកគេដឹងថា ពួកគេមិនមែននៅតែឯងនោះទេ”។

លោកស្រី Yi Ho-rim បានបញ្ចប់ថា៖ “ប្រាកដណាស់ថា មានអ្នកគាំទ្រដែលជា LGBTQ+ ជាច្រើននៅក្នុងវិស័យខេប៉ុប ហើយនៅពេលដែលដឹងថា អ្នកគាំទ្រនេះបានជួយឧស្សហកម្មខេប៉ុបកម្រិតណា​ ឧស្សហកម្មខេប៉ុបខ្លួនឯងក៏ត្រូវតែពិចារណាឱ្យមានការទទួលស្គាល់កាន់តែច្រើនដូចគ្នា”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *