យុវជនខ្មែរ១២រូបទទួលឱកាសបណ្តុះបណ្តាលភាពយន្តខ្លីរយៈពេល ១ឆ្នាំពេញពី«ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៨

ចាប់តាំងពីឆ្នាំ២០១៨មក «ក្រុមភាពយន្តឈូករ័ត្ន» (Sunflower Film Alliance – SFA) បានចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ តាមរយៈ ការបណ្តុះបណ្តាលដល់យុវជនខ្មែរ គាំទ្រការផលិត ភាពយន្តខ្លី និងមហោស្រពភាពយន្តខ្លីចតុមុខ។ ឆ្នាំនេះ ដើម្បី បង្កើនទាំងបរិមាណ និងគុណភាពធនធានមនុស្ស ក្នុងបរិប្រព័ន្ធភាពយន្ត «ឈូករ័ត្ន» បានបន្តបេសកកម្មនេះ ដោយបានជ្រើសរើស យុវជន១២រូបមកពីសាវតា ផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៧ជំនាន់មុនៗ។ 

សម្រាប់កញ្ញា ឃុំ ធីតា ដែលបម្រើការនៅក្រុមហ៊ុនដឹកជញ្ជូន១កន្លែង និងជាអនុប្រធាន«ក្រុមភាពយន្តឈូករ័ត្ន» ឆ្នាំ២០២៥៖ «នាងខ្ញុំចង់សិក្សាពីរៀបធ្វើការងាររបស់សមាជិកSFA និងចង់ជួយរៀបចំកម្មវិធីមហោស្រព ភាពយន្ត។ ទី២ ខ្ញុំចង់សិក្សាពីភាពយន្តឱ្យបានស៊ីជម្រៅ ជាពិសេសគឺស្វែងរកខ្លួនឯងថា នាងខ្ញុំគួរតែចាប់យក ជំនាញមួយណាក្នុងវិស័យនេះ។ ទី៣ នាងខ្ញុំចង់មានទំនាក់ទំនង និងស្គាល់គ្នាជាមួយមិត្ត និងសហការីបន្ថែម នៅក្នុងសហគមន៍ភាពយន្តឱ្យកាន់តែច្រើន សម្រាប់អាជីពរបស់នាងខ្ញុំទៅថ្ងៃមុខ។»

រីឯលោក សុខនា សុវណ្ណៈ កំពុងសិក្សាឆ្នាំទី១ ផែ្នករចនាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យន័រតុន និងជា ប្រធានផ្នែកផលិតរបស់«ក្រុមភាពយន្តឈូករ័ត្ន»ជំនាន់ទី៨នេះ  បានសម្តែងចំណាប់អារម្មណ៍ថា៖ «ដោយសារ ពេលចូលក្រុមភ្លាម ពួកយើងបានទស្សនាភាពយន្តផ្សេងៗជាច្រើន។ «រាត្រីភាពយន្ត»បែបនេះ ជួយឱ្យទាំងអស់ គ្នា រៀនផង សប្បាយរីករាយផង។ កម្មវិធីនេះបានជួយកែលម្អជំនាញរបស់ខ្ញុំបាទផ្ទាល់ ក្នុងការវិភាគភាពយន្ត ដែលងាយស្រួលឱ្យខ្ញុំបាទយកមេរៀនទាំងនោះទៅអនុវត្តជាក់ស្តែង។ រាល់ភាពយន្ត សុទ្ធតែជំរុញឱ្យមាន កិច្ចពិភាក្សា និងជួយឱ្យយើងទាំងអស់គ្នាឃើញថាតើភាពយន្តមានអានុភាពខ្លំាងយ៉ាងណា សម្រាប់ការរៀន និង អនុវត្តក្នុងជីវិត និងការងារ។»

បើតាមលោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន៖ «ឆ្នាំនេះ ក្រៅពីបេក្ខភាពច្រើនជាងមុនហើយ ពួកគាត់បញ្ជាក់ការប្តេជ្ញាចិត្ត ចំពោះកម្មវិធីសិក្សាយើង តាមរយៈការបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ បើទោះបីជា ច្រើនជាងមុន៥ដងក៏ដោយ។ ក្រៅពីឱកាសសិក្សាភាពយន្ត តាមរយៈការទស្សនារឿងជុំគ្នា និង វគ្គចែករំលែក ជំនាញពីសមិទ្ធករមានបទពិសោធន៍ និងការផលិតរឿង២ប្រចាំឆ្នាំ ជំនាន់ទី៨នឹងទទួលរៀបចំ «មហោស្រព វីដេអូ​ដើម្បីកុមារអាស៊ីអាគ្នេយ៍» បន្ថែមពីលើ «មហោស្រពភាពយន្តខ្លីចតុមុខ» ដែលជា បេសកកម្មប្រចាំឆ្នាំ របស់«ឈូករ័ត្ន»គ្រប់ជំនាន់។» 

គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលការបណ្តុះបណ្តាល៨សប្តាហ៍ ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ លើជំនាញចំនួន៦ គឺ៖ ផ្នែកគ្រប់គ្រងការផលិត សរសេរអត្ថបទរឿង ដឹកនាំរឿង ថតនិងចាប់ប្លង់ ថតសម្លេង និងកាត់តវីដេអូ។ ហើយទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ»ឆ្នាំ២០២៥ ក្នុងខែតុលានេះ។

ដូចជាឆ្នាំមុនដែរ ក្រៅពី«អង្គការភាពយន្តឈូករ័ត្ន» «ក្រុមភាពយន្តឈូករ័ត្ន»បានទទួលការគាំទ្រថវិកាពីមូលនិធិ Sombath Somphone Memorial Fund ដែលបញ្ជាក់ពីការបន្តទុកចិត្តដល់ក្រុមនេះ ក៏ដូចជាដៃគូ ផ្សេងៗរួមមាន Sabay News, TV5, Neal, 11:11 and Chill Out Cafe។ ក្រៅពីនេះ ដៃគូថ្មីរួមមាន៖ ផលិតកម្ម Box Media ដែលផ្តល់ទីស្នាក់ការដល់សម្មភាពបរិប្រព័ន្ធ«ឈូករ័ត្ន» និង «សាលាសិល្បៈសម្តែង»  ដោយសារ«ឈូករ័ត្ន»មានបំណងភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុងសហគមន៍ ភាពយន្ត និងសិល្បៈកម្ពុជាទាំងមូល។ 

ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន»នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មីនេះ ប្រកបដោយ ភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *