សុទ្ធ​តែ​ល្អៗមើល! ប្រមូល​ផ្ដុំ​កំពូលភាពយន្តទាំង ១០ របស់ឈិនឡុងដែលរកចំណូលបានច្រើនបំផុត

“កុំបណ្តោយឲ្យជោគវាសនាគ្រប់គ្រងយើង យើងត្រូវគ្រប់គ្រងជោគវាសនាដោយខ្លួនឯង”  ប្រយោគនេះគឺ Jackie Chan ឬឈិនឡុងបាននិយាយទុក។ ដោយការខិតខំព្យាយាមនៅក្នុងវិស័យខ្សែភាពយន្តអស់រយៈពេលជាង ៦ ទសវត្សរ៍បានធ្វើឲ្យបុរសម្នាក់នេះឡើងមកកាន់លំដាប់តារាជួរមុខនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ទ្រព្យសម្បត្តិទាំងអស់ដែលលោក​មានគឺច្រើនមហាសាល​រហូតដល់ទៅ ៤៩០លានដុល្លារ។ កាលពីពាក់កណ្តាលឆ្នាំ ២០២០ Jackie Chan បានជាប់ចំណាត់ថ្នាក់លេខ១០ ជាតារាដែលមានប្រាក់ចំណូលច្រើនបំផុត ដោយប្រាក់ចំណូលដែលរកបានក្នុងឆ្នាំ២០២០ប្រហែលជាង ៤០លានដុល្លារ។ ជាមួយនឹងសមិទ្ធផលសម្តែងជាង ១៤០រឿងពិតជាសក្តិសមហើយដែលធ្វើឲ្យតារារូបនេះមានទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះខ្លាំងដល់ថ្នាក់នេះ។

ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទៅទស្សនាខ្សែភាពយន្តរបស់ Jackie Chan ដែលរកចំណូលបានច្រើនបំផុត ចង់ដឹងថាតើមានរឿងអ្វីខ្លះតោះយើងទៅមើលទាំងអស់គ្នា!

លំដាប់ទី ១០​ រឿង The Tuxedo ( ២០០២ )

ភាពយន្តនេះជារឿងរ៉ាវរបស់ Jimmy សម្តែងដោយ Jackie Chan អ្នកបើកឡានតាក់ស៊ីដែលបានមកធ្វើជាអ្នកបើកឡានផ្ទាល់ខ្លួនឲ្យសេដ្ឋី Play boy ។ Jimmy បានលួចពាក់ឈុត Tuxedo របស់ចៅហ្វាយ ក្រោយមកទើបគេបានដឹងថាចៅហ្វាយរបស់ខ្លួនគឺជាអ្នកស៊ើបអង្កេតពិសេសដែលមានឈុត Tuxedo នេះជាអាវុធ។ Jimmy ត្រូវបានទទួលភារកិច្ចសំខានដើម្បីជួយសង្គ្រោះមនុស្សលោក បន្ទាប់ពីចៅហ្វាយនាយរបស់គេរងរបួស។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០២ រកចំណូលបានដល់ទៅ ១០៤លានដុល្លារដោយចំណាយដើមទុនក្នុងការផលិតជាង ៦០លានដុល្លារ។

លំដាប់ទី ៩ រឿង Dragon Blade ( ២០១៥ )

ជាប្រភេទខ្សែភាពយន្តបែប Drama action រឿងរ៉ាវរបស់មេទ័ពហួរអាន់ដែលត្រូវមើលថែការពារកុលសម្ព័ន្ធទាំង ៣៦ តែចុងក្រោយគេត្រូវបានគេចោទប្រកាន់រហូតធ្លាក់ខ្លួនទៅជាពួកកម្មករ។ ក្នុងហេតុការណ៍នេះបានធ្វើឲ្យគេបានជួបជាមួយនឹងមេទ័ពលូសៀរហូតរាប់អានជាមិត្តសម្លាញ់ហើយបានចូលទៅមានចំណែកពាក់ព័ន្ធជាមួយនឹងពួករ៉ូមាំង។​ នៅពេលដែលមានសត្រូវចូលមកវាយលុក មេទ័ពហួរអាន់បានដឹកនាំទ័ពទាំង ៣៦ កុលសម្ព័ន្ធតតាំងជាមួយសត្រូវកាពារប្រទេស និងស្តាមុខមាត់របស់ខ្លួនដែលធ្លាប់ត្រូវបានគេចោទប្រកាន់ថាជាពួកក្បត់។ ខ្សែភាពយន្តរឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៥ រកចំណូលបានខ្ពស់ខ្លាំងដល់ទៅ ​១២២,៦លានដុល្លារនិងចំណាយដើមទុនក្នុងការផលិតត្រឹមតែ ៦៥លានដុល្លារតែប៉ុណ្ណោះ។

https://youtu.be/aPm3FOT0-xk

លំដាប់ទី ៨ រឿង The Forbidden Kingdom ( ២០០៨ )

នេះក៏ជាខ្សែភាពយន្តមួយទៀតរបស់ Jackie Chan ដែលរកចំណូលបានច្រើនបំផុត។ ខ្សែភាពយន្តនេះប្រមូលផ្តុំទៅដោយតារាសម្តែងជួរមុខជាច្រើន។​ ជាមួយនឹងរឿងរ៉ាវរបស់ជេសាន់ បុគ្គលដែលត្រូវបានកំណត់ឲ្យមកគ្រប់គ្រងដំបងទិព្វដែលបាននាំគេឆ្លងទៅកាន់ភពផ្សេងមួយទៀតយ៉ាងអស្ចារ្យ ហើយបានជួបជាមួយនឹង Jackie Chan ។ ជេសាន់បានសុំ Jackie Chan ធ្វើជាគ្រូរបស់ខ្លួន និងចាប់ផ្តើមធ្វើដំណើរផ្សងព្រេងទៅតាមពាក្យទំនាយរបស់ដំបងទិព្វ។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០០៨ ដោយរកចំណូលបានខ្ពស់ដល់ទៅ ១២៨,៧លានដុល្លាជាមួយនឹងដើមទុនផលិតត្រឹមតែ ៥៥លានដុល្លារ។

លំដាប់ទី ៧ រឿង Skiptrace (  ២០១៦ )

រឿងរ៉ាវរបស់ Banny Chan សម្តែងដោយ Jackie Chan អ្នកស៊ើបអង្កេតជនជាតិហុងកុងដែលកំពុងតែតាមកម្ចាត់មេក្រុមពួកមាហ្វៀ។ នៅពេលដែលក្មួយស្រីរបស់គេត្រូវចូលទៅពាក់ព័ន្ធជាមួយនឹងក្រុមមាហ្វៀទាំងនេះ ហើយនៅអ្នកដែលមានភស្តុតាងដែលអាចយកមកចាប់ខ្លួនមេឃ្លោងមាហ្វៀបានគឺជាអ្នកលេងល្បែងជនជាតិអាមេរិក។ តែគេក៏ត្រូវបានពួកមាហ្វៀចាប់ខ្លួនទៅបាន ទើបធ្វើឲ្យ Jackie Chan ត្រូវចូលទៅជួយរំដោះដើម្បីយកភស្តុតាងពីគេ។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៦ ដែលរកចំណូលបានខ្ពស់ដល់ទៅ ១៣៦,៥លានដុល្លារ និងបានចំណាយដើមទុនផលិតអស់ ៣២លានដុល្លារ។

លំដាប់ទី ៦ រឿង The Foreigner ( ២០១៧ )

ភាពយន្ត​នេះ​និយាយ​ពីគំនុំសងសឹក និងឈានចូលទៅដល់ការបង្កភារវកម្មរបស់ពួក Ice Land។ ឃួន ម្ចាស់ហាងអាហារចិន ដែលសម្តែងដោយ Jackie Chan កូនស្រីរបស់គេត្រូវរងគ្រោះពីការបង្ករភារវកម្មរហូតដល់ស្លាប់។​ នៅពេលដែលគេទៅដាក់ពាក្យបណ្តឺងដើម្បីទាមទារភាពយុត្តិធម៌ឲ្យកូនស្រីបែរជាមិនបានទទួលការជួយសង្គ្រោះអ្វីទាំងអស់។ បេះដូងរបស់គេបានបែកខ្ទិចខ្ទីសល់តែគំនុំ ធ្វើឲ្យគេត្រូវចាត់ការដោយខ្លួនឯងជាមួយនឹងពួកភារវករដោយវិធីយ៉ាងកាចសាហាវ។ ភាពយន្តនេះរកចំណូលបានខ្ពស់ដល់ទៅ ១៤៥, ៤លានដុល្លារ និងបានចំណាយដើមទុនក្នុងការផលិតអស់ ៣៥លានដុល្លារ។

លំដាប់ទី ៥ រឿង Rush Hour ( ១៩៩៨ )

នេះជាខ្សែភាពយន្តបែប Action comedy ដែលធ្វើឲ្យ Jackie Chan ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ដោយ​បានចាប់គូជាមួយនឹងតារាកប្លែងជនជាតិស្បែកខ្មៅលោក Chris Tucher ។ រឿងរ៉ាវចាប់ផ្តើមឡើងពីប៉ូលីស២នាក់គឺ លោកអធិការ Lee សម្តែងដោយ Jackie Chan និងអ្នកស៊ើបអង្កេត Jam សម្តែងដោយ Chris Tucher។ អ្នកទាំងពីរត្រូវមកសហការជាមួយគ្នានៅពេលដែលពេលវេលាកាន់តែខើចទៅៗក្នុងការចាប់ខ្លួនឧក្រិដ្ឋជន និងជួយជីវិតក្មេងស្រីជនជាតិចិនវ័យ ១១ ឆ្នាំ។ ភាពយន្ត នេះរកចំណូលបានខ្ពស់បំផុតដល់ទៅ ២៤៤,៧លានដុល្លារ និងចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៣៣លានដុល្លារ។

លំដាប់ទី ៤ រឿង Kung Fu Yoga  ( ២០១៧ )

ជាការបូកបញ្ចូលគ្នារវាងក្បាច់គុណកុងហ្វូ និងយោហ្គារបស់ឥណ្ឌាដែលការពិតនោះគឺជាការដោះដូរនូវវប្បធម៌គ្នាទៅវិញទៅមក។ រឿងរ៉ាវរបស់ Jack សម្តែងដោយ Jackie Chan សាស្រ្តាចារ្យប្រវិត្តវិទ្យា ដែលបានតំរុយពីកំណប់ទ្រព្យមហាសាល។​ Jack ត្រូវទៅសហាការជាមួយនឹងសាស្ត្រាចារ្យស្រីរូបស្រស់ជនជាតិឥណ្ឌាដើម្បីស៊ើបរកកំណប់ ដោយពួកគេរកឃើញថាវាត្រូវបានលាក់ទុកនៅក្នុងល្អាងទឹកកកមួយកន្លែង។ ភាពយន្តនេះរកចំណូលបានខ្ពស់រហូតដល់ទៅ ២៥៧,៧លានដុល្លារ និងចំណាយដើមទុនក្នុងការផលិត ៦៥លានដុល្លារ។

លំដាប់ទី ៣ រឿង Rush Hour3 ( ២០០៧ )

ភាពយន្ត​នេះពិតជាសក្តិសមជាមួយនឹងការវិលត្រឡប់មកវិញម្តងទៀតរបស់ Jackie Chan និង Chris Tucher ដោយ​ពួក​គេបានធ្វើឲ្យល្បីកក្រើកសាជាថ្មីជាមួយនឹងខ្សែភាពយន្តរឿងនេះ។ លោកអធិការ Lee មានភារកិច្ចត្រូវតាមអមដំណើរឯកអគ្គរដ្ឋទូតចិនទៅកាន់ទីក្រុង New York ។ តែលោកអគ្គរដ្ឋទូតត្រូវគេលបលួចធ្វើឃាត ហើយកូនស្រីដ៏ស្រស់ស្អាតរបស់លោកត្រូវគេចាប់ខ្លួនទៅ ទើបធ្វើឲ្យ​លោកអធិការ Lee និងដៃគូត្រូវចេញទៅរកអាថ៌កំបាំងដើម្បីបង្រ្កាបពួកមាហ្វៀនិងជួយរំដោះកូនស្រីលោកអគ្គរដ្ឋទូត។

រឿងនេះរកចំណូលបានយ៉ាងច្រើនមហាសាលដល់ទៅ ២៥៨លានដុល្លារ និងបានចំណាយដើមទុនផលិតយ៉ាងខ្ពស់បំផុតដល់ទៅ ១៤០លានដុល្លារ។

លំដាប់ទី ២ រឿង Rush Hour2 ( ២០០១ )

នៅក្នុងវគ្គ២នេះគឺជាសាច់រឿងតមកពី Rush Hour វគ្គ១ ដែលពួកគេទាំង២ នាក់បានបំបែកសុំណុំរឿងក្តីបាននិងវិលត្រឡប់មកឈប់សម្រាកនៅហុងកុង។ តែថ្ងៃឈប់សម្រាករបស់ពួកគេក៏ត្រូវបានបញ្ចប់ទៅយ៉ាងលឿនដោយសារតែអធិការ Lee មានភារកិច្ចត្រូវបំពេញបន្តទៀត ដែលធ្វើឲ្យពួកគេត្រូវប្រឈមមុខជាមួយនឹងរឿងក្តីដែលធំបំផុតក្នុងជីវិតដោយមិនអាចជៀសបាន។ ព្រោះតែមានការលួចបង្កប់គ្រាប់បែកនៅឯស្ថានទូតអាមេរិកដែលធ្វើឲ្យមន្ត្រីខាងកុងស៊ុល២នាក់ត្រូវស្លាប់បាត់បង់ជីវិត។​ ហេតុនេះហើយទើបធ្វើឲ្យទាំងពីរនាក់ត្រូវចេញមកប្រតិបត្តិការម្តងទៀត។

ខ្សែភាពយន្តរឿងនេះរកចំណូលបានខ្ពស់បំផុតដល់ទៅ ៣៤៧,៣លានដុល្លារ និងចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៩០ លានដុល្លារ។

លំដាប់ទី ១ រឿង The Karate Kid ( ២០១០​ )

នេះជាខ្សែភាពយន្ត Action មួយរឿងទៀតរបស់ Jackie Chan ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជារឿងរ៉ាវរបស់ក្មេងប្រុសវ័យ១២ឆ្នាំ មកពីសហរដ្ឋអាមេរិកដែលត្រូវផ្លាស់ទីមកប្រទេសចិនតាមម្តាយ។ គេបានជួបជាមួយជនពាលនៅសាលារៀនដែលគេចូលសិក្សា ហើយត្រូវបានគេធ្វើបាបជារឿយៗ។ តែសំណាងល្អក៏បានចូលមករកគេ ដោយអ្នកមើលថែអគាឈ្មោះថា ហាន់ សម្តែងដោយ Jackie Chan ចាប់ផ្តើមបង្វិកក្បាច់គុណកុងហ្វូដល់គេ។ ហាន់បានបង្រៀនឲ្យក្មេងប្រុសម្នាក់នេះដឹងថា ក្បាច់គុណកុងហ្វូមិនបានមានត្រឹមតែការវាយតប់ប៉ុណ្ណោះទេ ហើយបានធ្វើឲ្យក្មេងប្រុសយល់ថាការប្រឈមមុខតស៊ូជាមួយនឹងពួកជនពាលអស់នេះគឺជាការប្រឈមមុខដែលសំខាន់បំផុតក្នុងជីវិតរបស់គេ។ រឿងនេះរកចំណូលបានយ៉ាងច្រើនមហាសាលដល់ទៅ ៥៩១លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៤០លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម