អ្នកចង់ទៅមើលខនសឺតកុំរំលង! មកដឹងពីរឿងសំខាន់ៗដែលអាចធ្វើឱ្យបទពិសោធន៍ដំបូងរបស់អ្នកកាន់តែគួរឱ្យចងចាំ

ខនសឺត​ គឺជាឱកាសដ៏ពិសេស ដែលអ្នកគាំទ្របានចំណាយពេលរួមគ្នាជាមួយនឹងតារាក្នុងដួងចិត្ត និងអ្នកគាំទ្រដទៃទៀត។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលមិនធ្លាប់ទៅចូលរួមកម្មវិធីប្រគំតន្ត្រីបែបនេះពីមុនមក អ្នកគួរតែដឹងពីរឿងសំខាន់មួយចំនួនជាមុនសិន ដើម្បីឱ្យបទពិសោធន៍ដំបូងនេះ ក្លាយជាការចងចាំដ៏ល្អពេញមួយជីវិត។

ខាងក្រោមនេះ គឺជា ៩ចំណុចសំខាន់ៗ ដែលអ្នកចង់ទៅមើលខនសឺតលើកដំបូងមិនគួររំលង៖  

១. ពិនិត្យសំបុត្រចូលកម្មវិធី

សំបុត្រចូលកម្មវិធីជាអ្វីដែលសំខាន់បំផុត ព្រោះបើសិនជាប្រិយមិត្តគ្មានវាទេ ប្រិយមិត្តនឹងមិនអាចចូលទៅមើលតារាក្នុងដួងចិត្តរបស់អ្នកឡើយ។ ដូច្នេះ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ និងរក្សាសំបុត្រនេះឱ្យបានត្រឹមត្រូវ។ បើសិនជា សំបុត្រនោះជាប្រភេទក្រដាស​ អ្នកត្រូវរក្សាវាកុំឱ្យបាត់ តែបើវាជា E-ticket ឬ QR Code អ្នកអាចបង្កើតអាល់ថ្មីសម្រាប់រក្សាទុក ដើម្បីឱ្យងាយស្វែងរក ពេលត្រូវការ។

២. អានបទបញ្ជាផ្ទៃក្នុងរបស់ទីតាំងដែលរៀបចំកម្មវិធីប្រគំតន្រ្តី

សូមកុំភ្លេច អានបទបញ្ជាផ្ទៃក្នុងរបស់ទីតាំងរៀបចំកម្មវិធីឱ្យសោះ។ អ្នកត្រូវពិនិត្យថា ទីតាំងនោះមានហាមមិនឱ្យយកអ្វីចូលខ្លះ​​ ហើយអាចយកអ្វីចូលបានខ្លះ។ ជាក់ស្ដែង ទីតាំងមួយចំនួនមិនអនុញ្ញាតឱ្យអ្នកយកកាបូបស្ពាយក្រោយចូលនោះទេ ហើយទីតាំងខ្លះទៀត មិនអនុញ្ញាតឱ្យយកកាបូបដែលមានទំហំលើសពី ៣០ សង់ទីម៉ែត្រចូលឡើយ។ ដូច្នេះ ប្រិយមិត្តត្រូវពិនិត្យឱ្យហើយ កុំឱ្យមានបញ្ហារំខាននៅថ្ងៃកម្មវិធី។

៣. ពាក់ខោអាវឱ្យស្អាត រាំឱ្យលះ​

ការត្រៀមសម្លៀកបំពាក់ដែលត្រឹមត្រូវក៏ជារឿងសំខាន់ ព្រោះបើសិនជាអ្នកពាក់សម្លៀកបំពាក់ដែលស្អាត អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន។ ជាពិសេស ខោអាវដែលពាក់ហើយស្រួលខ្លួន​ ក៏ជារឿងមិនគួររំលងដែរ ព្រោះពេលទៅមើលខនសឺត អ្នកនឹងត្រូវលោតរាំទៅតាមអាយដលរបស់អ្នក ដោយខានមិនបាន។

ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺទីតាំង។ អ្នកត្រូវប្រាកដចិត្តថា ទីតាំងប្រគំតន្រ្តីនោះ រៀបចំនៅខាងក្រៅ ឬក្នុងមហាស្រព។ ធ្វើដូច្នេះ អ្នកនឹងអាចត្រៀមសម្លៀកបំពាក់បានត្រឹមត្រូវ ដែលមិនឱ្យអ្នកស្អុះស្អាប់ពេក ឬរងាពេក។

៤. ស្ដាប់ទំនុកច្រៀងឱ្យចាំ ទន្ទេញ Fan Chants ឱ្យចេះ

ទៅមើលដល់ខនសឹតរបស់អាយដលហើយ មិនចេះច្រៀងតាមអាយដលម្ដេចនឹងកើត?

ដើម្បីការពារកុំឱ្យទៅដល់ធ្វើមុខស្អុយតែឯង ប្រិយមិត្តកុំភ្លេចច្រៀងតាមទំនុកច្រៀងឱ្យចាំ ហើយដល់ពេលដែលស្រែក Fan Chants ក៏កុំភ្លេចទន្ទេញឱ្យរឹលមាត់ផងដែរ។​

៥. កាន់ Light Stick ឱ្យជាប់ ឯ Banner កុំរបេះ

ដ្បិត Banner, Fan sign និង Light Stick មិនមែនជារបស់សំខាន់ខ្វះមិនបានក្ដី តែការដែលមានរបស់ទាំងនេះនៅជាប់ខ្លួន គឺជាការបង្ហាញការគាំទ្រដល់អាយដលរបស់អ្នក ហើយជាពិសេសវាក៏ជួយញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយជាងមុនផងដែរ។​

៦. ញ៉ាំអាហារល្អៗ​

មួយថ្ងៃមុនកម្មវិធីប្រគំតន្រ្តីមកដល់ ប្រិយមិត្តគួរជ្រើសរើសញ៉ាំអាហារឱ្យប្រុងប្រយ័ត្ន ព្រោះបើសិនជាអ្នកញ៉ាំអាហារមិនល្អ វាអាចធ្វើឱ្យអ្នកមានអាការៈរាគរូស ឬពុលអាហារដែលអាចធ្វើឱ្យអ្នកអាក់ខាន មិនអាចចូលរួមកម្មវិធីបាន។ ដូចគ្នាដែរ នៅក្នុងថ្ងៃកម្មវិធីវិញ អ្នកក៏គួរប្រុងប្រយ័ត្នលើរឿងនេះដែរ ដើម្បីការពារកុំឱ្យត្រូវទៅបន្ទប់ទឹកញយដងពេក ដែលរឿងរំខាន។ ជាពិសេស ប្រិយមិត្តក៏មិនគួរញ៉ាំអាហារច្រើនពេក ឬតិចពេកនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកឆាប់ឃ្លាន ឬតឹងពោះពេកពិបាករាំ។

៧. សាកថ្មឱ្យពេញ ត្រៀម Memory ឱ្យហើយ

ខនសឺត មិនមែនជាកម្មវិធីដែលមានរាល់ថ្ងៃឯណា។ ដូច្នេះ អ្នកត្រូវសាកថ្មទូរសព្ទ​ឱ្យពេញ និងគួរយក Power Bank ទៅជាប់ខ្លួនផង។ រឿងសំខាន់មួយទៀត​ ប្រិយមិត្តត្រូវលុបរបស់មិនសំខាន់ចេញពីទូរសព្ទឱ្យអស់ ដើម្បីប្រមូល Memory ឱ្យបានច្រើន ទុកថតតារាក្នុងដួងចិត្ត និងរូបភាពរបស់អ្នកទុកជាអនុស្សាវរីយ៍។

៨. ទៅកម្មវិធីឱ្យលឿន ចំណាយពេលវេលាល្អៗជាមួយអ្នកគាំទ្រដទៃទៀត

ប្រិយមិត្តគួរតែទៅដល់ទីតាំងរៀបចំកម្មវិធីឱ្យបានមុន ប្រមាណពី ២ទៅ ៣ម៉ោង ព្រោះពេលខ្លះ អ្នកអាចនឹងត្រូវចំណាយពេលច្រើនក្នុងការត្រួតពិនិត្យសំបុត្រចូលទៅក្នុងកម្មវិធី។ នៅពេលដែលសល់ពេលវេលាខ្លះ អ្នកអា​ចចំណាយពេលវេលាផ្លាស់ប្ដូរ Photo Cards និងវត្ថុអនុស្សាវរីយ៍ជាមួយនឹងអ្នកគាំទ្រដទៃទៀត ហើយកុំភ្លេចឆ្លៀតទៅរកទិញ Merchandise បន្ថែម ត្រឡប់មកផ្ទះវិញ។

៩. កុំភ្លេចចំណាយពេលក្រេបយកបរិយាកាស

មិនថាអ្នកបានត្រៀមខ្លួនល្អកម្រិតណាក៏ដោយ តែបើនៅពេលវេលាជាក់ស្ដែង អ្នកចំណាយពេលច្រើនពេកទៅលើការថតរូប ថតវីដេអូទុក ឬក៏រវល់គិតដល់រឿងផ្សេងពេក ការចូលរួមខនសឺត ដែលអ្នកគ្រោងទៅជួបអាយដលរបស់អ្នកក៏ឥតមានន័យដែរ។ ដូច្នេះ ទម្លាក់រឿងផ្ទាល់ខ្លួនមួយគ្រា​ ថតរូប ថតវីដេអូល្មមៗបានហើយ សល់ពេលប៉ុន្មាន កុំភ្លេចច្រៀងរាំ ​ឱ្យសប្បាយអស់ពីចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *