មកដឹងស្នាដៃសៀវភៅលើកទឹកចិត្ត ប្រលោមលោកល្បីៗ ទាំង ៩ចំណងជើងរបស់អ្នកនិពន្ធ សុខ ចាន់ផល

លោក សុខ ចាន់ផល គឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា ដោយផ្ដើមមានឈ្មោះបោះសំឡេង នាំឱ្យទស្សនិកជនស្គាល់ឈ្មោះច្បាស់នោះ គឺតាមរយៈស្នាដៃនិពន្ធបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស។ បទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀងជាច្រើនរបស់ហង្សមាស គឺជាស្នាដៃសរសេរប៉ារ៉ូល និងទំនុកច្រៀងដោយកវីរូបនេះ ដូចជាបទរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុង Album «កញ្ញាគ្រាប់កាហ្វេ»  បើយើងក្លាយជាអ្នកដទៃ នៅសុខៗមានអារម្មណ៍ចង់យំ និងបទចម្រៀងល្បីៗជាច្រើនដូចជា គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង ចង់ចាកចេញពីទីនេះ នឹកផ្ទះ សន្យាមុនគេង រស់ជាខ្លួនឯង ជាដើម។ បទលោក ព្រាប សុវត្ថិ កុំភ្លេចខលមកបងពេលគេបោះបង់អូន បទលោក ឆន សុវណ្ណរាជ នឹក A ស្រលាញ់ B ចង់ពាក់ព័ន្ធនឹងអូនជាដើម។ ព្រមទាំងនៅមានបទចម្រៀងជាច្រើនរាប់មិនអស់ផ្សេងទៀត សុទ្ធតែជាបទល្បីៗប្រចាំហង្សមាស ជាស្នាដៃរបស់ កវី សុខ ចាន់ផល។

ក្រោយដកខ្លួនពីអ្នកនិពន្ធបទចម្រៀង កវី សុខ ចាន់ផល បានផ្ដោតមកលើការសរសេរសៀវភៅប្រលោមលោក និងសៀវភៅលើកទឹកចិត្តជាច្រើន ហើយសៀវភៅនីមួយៗ សុទ្ធតែទទួលបាននូវការគាំទ្រ។ ពាក្យពេចន៍ ទេពកោសល្យនៅក្នុងការប្រើប្រាស់ឃ្លាប្រយោគ នៅក្នុងសៀវភៅនីមួយៗ ព្រមទាំងមានអត្ថន័យល្អៗ ខុសប្លែកគ្នាពីមួយចំណងជើងទៅមួយចំណងជើង គឺជាហេតុផលទាក់ទាញអ្នកអានជាច្រើន គាំទ្រស្នាដៃអ្នកនិពន្ធ សុខ ចាន់ផល។ ស្នាដៃល្បីៗរបស់លោកមានទាំងប្រលោមលោក និងសៀវភៅលើកទឹកចិត្ត បណ្ដុះផ្នត់គំនិត បែបវិជ្ជមាន ទាំង ៩ ចំណងជើងរួមមាន៖

១. ស្នេហាសុភាពបុរស ជាប្រភេទសៀវភៅប្រលោមលោក

២.ខែរងា ជាប្រភេទសៀវភៅប្រលោមលោក

៣.យល់សប្ដិ ជាសៀវភៅបណ្ដុំរឿងខ្លីៗ ចំនួន ២១ចំណងជើង ក្នុងសៀវភៅតែមួយ

៤.សង្សារ ១៤ថ្ងៃ ជាប្រលោមលោក ដ៏ល្បីល្បាញបំផុតមួយ ធ្វើឱ្យអ្នកអានសើច យំ តាមដំណើរសាច់រឿង និយាយពីក្មេងស្រីម្នាក់ ឈ្មោះ យ៉ានី ពីស្នេហាគ្រាដំបូង ពីការឈឺចាប់ និងពីការបំលែងការឈឺចាប់ ឱ្យក្លាយជាភាពជោគជ័យ ព្រោះអីការឈឺចាប់នឹងធ្វើឱ្យនាងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ហើយពេលនេះបានផលិតជាភាពយន្តខ្នាតធំត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ នេះ ។

៥. មនោសញ្ចេតនា ជាសៀវភៅបែបលើកទឹកចិត្ត សម្រាប់អ្នកដែលមានបញ្ហាធ្លាក់ទឹកចិត្ត បណ្ដុះគំនិតបែបវិជ្ជមាន

៦.ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? ជាប្រភេទសៀវភៅបណ្ដុះគំនិត លើកទឹកចិត្ត

៧.លម្អងដួងចិត្ត ជាសៀវភៅប្រលោមលោក

៨.នៅតែនឹកនៅតែស្រលាញ់ ជាសៀវភៅប្រលោកលោក Boy Love បន្តសាច់រឿងពីសៀវភៅសង្សារ ១៤ ថ្ងៃ នៅពេលតួស្រីក្លាយជាអ្នកនិពន្ធ នាងបានសរសេរសៀវភៅនេះឡើង និយាយពីសាច់រឿងពិតមិត្តភក្ដិរបស់នាង។

៩.ស្នាដៃចុងក្រោយ គឺសៀវភៅ ម្នាក់ឯងតែមិនឯកា ជាសៀវភៅបែបលើកទឹកចិត្ត និយាយពីការស្វែងរកសេចក្ដីសុខពិតប្រាកដរបស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *