អ្នកទៅមើល «សង្សារ ១៤ ថ្ងៃ» ត្រៀមក្រដាសជូតទឹកភ្នែកផង កាលសៀវភៅយំឡើងខ្សោះហើយ ចុះទម្រាំចេញជារឿងទៀត!

ក្នុង​សាច់រឿង «សង្សារ ១៤ ថ្ងៃ» និយាយរៀបរាប់ពីក្ដីស្រលាញ់​របស់​នារីម្នាក់ ដែល​កាលនោះ​មានសង្សារ​ជា​លើក​ដំបូង​ ហើយ​បែរជា​ត្រូវ​បែកបាក់​ត្រឹម​រយៈពេល ១៤ ថ្ងៃ ​បន្សល់​តែ​ការ​ឈឺចាប់ រហូត​ដល់​ពេល​នាង​ជួប​ជាមួយ​តួ​ប្រុស​ម្ដង​ទៀត។ ​បើ​តាម​សាច់​រឿង​ក្នុង​សៀវភៅ​ប្រលោមលោក «សង្សារ ១៤ ថ្ងៃ» គ្រាន់តែ​អាន​មក​ដល់​ចំណុច​នេះ ក៏​ហូរ​ទៅ​ភ្នែក​បាត់​ទៅ​ហើយ។

ក្នុង​សាច់​រឿង​បង្ហាញ​ពី​ស្នេហា​ក្មេង​ខ្ចី​របស់​នារី​វ័យក្មេង​ឈ្មោះ កាន់ យ៉ានី ដែល​ជា​អ្នក​រស់នៅ​តាម​ខេត្ត និង​បាន​ឡើង​មក​រៀន​នៅ​សាកលវិទ្យាល័យ​នៅ​ភ្នំពេញ។ ក្រោយ​បែកបាក់​ប៉ុន្មាន​ឆ្នាំ​ក្រោយ អ្នក​ទាំង ២ ​ក៏​បាន​ជួប​គ្នា​ម្ដង​ទៀត ​ដែលគ្រា​ជួប​លើក​នេះ ការ​ខូច​ចិត្ត​កាលពី​នៅ​រៀន​នោះ បាន​សើរើ​​មក​វិញ​​។ សុខ មាសា ដែល​ជា​តួ​ប្រុស​ក្នុង​រឿង នៅ​ពេល​ជួប​តួ​ស្រី​ម្ដង​ទៀត ពិតជា​មាន​អារម្មណ៍​រអៀស​ខ្លួន ព្រោះ​កាល​បែក​គ្នា​នោះ មកពី​ខ្លួន​មាន​សង្សារ​រួច​ទៅ​ហើយ តែ​បែរលួច​ទៅ​ទាក់ទង​ជាមួយ យ៉ានី ហើយ​ធ្វើឲ្យ​តួ​ស្រី​ឈឺចាប់​​​ខ្លាំង។

ក្រោយ​បែកបាក់​ស្នេហា យ៉ានី ពិតជា​ឈឺចាប់​ នាង​បន្ទោស​ខ្លួនឯង​ថា​មកពី​មិន​ស្អាត និងជា​មនុស្ស​ស្រី​ល្ងង់ ហើយ​​អ្វី​ដែល​កាន់​តែ​កម្សត់ គឺ​នារី​ធម្មតា​ៗ​ម្នាក់ នៅ​ពេល​ដាក់​ចិត្ត​ថា​ស្រលាញ់ crush ព្យាយាម​កែប្រែ​ខ្លួនឯង និង​រៀប​នឹង​ជូន​កាដូ​នា​ថ្ងៃ​ក្ដី​ស្រលាញ់​ហើយ​នោះ បែរជា​មក​ដឹង​ថា​គេ​មាន​សង្សារ​រួច​ទៅ​ហើយ។ នៅ​ពេល​ដឹង​ខ្លួន​ថា​ត្រូវ​គេ​បោក​នាង​ពិតជា​ពិបាក​ចិត្ត តែ​ការ​ឈឺចាប់​នោះ​បាន​បង្រៀន​មេរៀន​ដល់​នាង​ឲ្យ​រឹងមាំ និង​រក​ឃើញ​ខ្លួនឯង ​រហូត​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ម្នាក់។

ទម្រាំ​ក្លាយ​ជា​មនុស្ស​រឹងមាំ និង​មាន​គម្រោង​រៀបចំ​គូ​ជីវិត​ជាមួយ​តួរង​ឈ្មោះ មនោរិទ្ធិ បែរជា​ទៅ​ជួល​សេវាកម្ម pre-wedding ចំ​កន្លែង មាសា ធ្វើ​ការ និង​ជា​ជាង​ថត​រូប​ផ្ទាល់។ ការ​ទៅ​ជួប​គ្នា​ម្ដង​ទៀត​ដោយ​មិន​បាន​ព្រាង​ទុក ធ្វើឲ្យ​ការ​ឈឺចាប់​ត្រឡប់​មក​វិញ ហើយ​តួ​ប្រុស​ព្យាយាម​ប៉ះប៉ូវ​រឿង​រ៉ាវ​កន្លង​មក ហើយ​ក៏​ព្យាយាម​រារាំង​មង្គលការ​អតិថិជន​ដែល​ជា​សង្សារ​ចាស់​នេះដែរ។

ម្ដង​នេះ យ៉ានី ក៏​នៅតែ​ឈឺចាប់​ព្រោះ​ស្នេហា ដោយសារ​តែ​គូ​ដណ្ដឹង​ជា​ប្រុស​ស្រលាញ់​ប្រុស​ដូច​គ្នា ហើយ​រៀបចំ​រៀប​ការ​នោះ គឺ​គ្រាន់តែ​ជា​លេស​បាំង​មុខ ដើម្បី​កុំឲ្យ​ម្ដាយ មនោរិទ្ធិ ខឹង​តែ​ប៉ុណ្ណោះ ព្រោះ​​ម្ដាយ មនោរិទ្ធិ ជា​មនុស្ស​មិន​ទាន់​បើក​ចំហ​រឿង​ស្នេហា​ភេទ​ដូចគ្នា។ ទីកន្លែង​ថត pre-wedding នៅ​ខេត្ត​មណ្ឌលគិរី ក៏​ជា​កន្លែង មនោរិទ្ធិ សារភាព​ថា​ខ្លួន​មាន​សង្សារ​ជា​បុរស និង​ត្រឡប់​ទៅ​រក​គេ​វិញ។

ក្នុង​សាច់​រឿង​ពិតជា​ប្រទាក់​ក្រឡា​គ្នា និង​ត្រឹម​តែ​កម្សត់​រឿង «សង្សារ ១៤ ថ្ងៃ» ក៏​បង្ហាញ​ពី​ការ​តស៊ូ និង​អប់រំ​ខ្លះ​ៗ ដែល​យុវវ័យ​គួរតែ​មើល និង​ព្យាយាម​រក​ច្រក​ចេញ​ដូច​តួអង្គ​នីមួយៗ។ ដូចនេះ​សម្រាប់​អ្នក​ត្រៀម​ទៅ​មើល​ចាប់ពី​ថ្ងៃ ១៩ ខែ​តុលា ឆ្នាំ ២០២៣ នេះ កុំភ្លេច​ត្រៀម​ក្រដាស​ទុក​ជូត​ទឹកភ្នែក​ផង ព្រោះ​ថា​កាល​យើង​អាន​ជា​សៀវភៅ​ប្រលោមលោក កម្សត់​ស្រក់​ទឹក​ភ្នែក​ឡើង​ជោក​សៀវភៅ​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ផលិត​ចេញ​ជា​រឿង​មាន​តួអង្គ​ពិត​ទៀត​នោះ តើ «សង្សារ ១៤ ថ្ងៃ» នឹង​ធ្វើឲ្យ​អ្នក​មើល​ហូរ​ទឹកភ្នែក​កម្រិត​ណា​ទៅ​ណ៎!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម