ជំនឿ​នៃ​ការ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ នា​រដូវ​ភ្ជុំ​បិណ្ឌ​តាម​ទំនៀម​ខ្មែរ

ពិធី​បុណ្យ​កាន់​បិណ្ឌ គឺ​ជា​ប្រពៃណី​មួយ​ដែល​ដូនតា​ខ្មែរ​​បាន​បង្កើត​ឡើង ​ដើម្បី​ឲ្យ​កូន​ចៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដោយ​ផ្ទាល់ ឬ​ធ្វើ​បាយ​បិណ្ឌ​មាន​លាយ​នំនែក ចេក ល្ង ​ផ្កាភ្ញី​យក​ទៅ​បោះ​នៅ​ក្នុង​វត្ត​​​ឧទ្ទិស​​ជូន​ទៅ​ដល់​បុព្វការី​ជន​មាន​ ជីដូន​ជីតា​ ​ញាតិកា​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​ទី​ឋាន​មិន​សមគួរ​ឬ​គេ​ហៅ​ថា​ប្រេត។

ពិធី​បុណ្យ​​កាន់​បិណ្ឌ​នេះ​ ប្រជាជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ភ្ជុំ​បិណ្ឌ​ដែល​មាន​រយៈ​ពេល ​១៥​ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​០១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ហើយ​នៅ​ក្នុង​នោះ​​ដូនតា​ខ្មែរ​ក៏​បាន​បង្កើត​នូវ​ទំនៀម​ទម្លាប់​បោះ​បាយ​បិណ្ឌ​នៅ​វេលា​ម៉ោង​ ៤​ ទាប​ភ្លឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​សាច់​សាលោហិត​ដែល​បាន​ស្លាប់​ទៅហើយ​កើត​​​ជា​ប្រេត​​ ដោយ​ត្រូវ​រស់​នៅ​ទទួល​​ផលកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ពី​ជាតិ​មុន ត្រូវ​ស៊ី​អត់ ស៊ី​ឃ្លាន មិន​ហាន​យក​របស់​សាច់ញាតិ​គេ​ផ្សេង​ ព្រោះ​បើ​យក​នឹង​មាន​រឿង​ក្ដៅ​ក្រហាយ ឬ​មាន​ភ្លើង​ឆេះ​សព្វ​កាយា ដូច្នេះ​ហើយ​ទើប​ពពួក​ប្រេត​ទាំង​នោះ​តែងតែ​រង់ចាំ​សាច់ញាតិ​ខ្លួន​មក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ដោយ​ផ្ទាល់​ តែ​បើ​មិន​ឃើញ​សាច់​ញាតិ​មក​ឧទ្ទិស​ឲ្យ​ទេ​ពួកគេ​នឹង​ឈរ​ស្រែក​យំ និង​ជេរ​ប្រទេច​ដាក់​ផ្ដាសា​ដល់​កូន​ចៅ​ខ្លួន​ជា​មិន​ខាន។

ទាក់ទិន​និង​រឿង​នៃ​ការ​កាន់​​បិណ្ឌ​នេះ​ នៅ​ក្នុង​គម្ពីរ​ធម្មបទ ​បាន​និទាន​ថា «វេលា​មួយ​មាន​ព្រះរាជា​មួយ​អង្គ​បាន​រៀបចំ​កម្ម​វិធី​បុណ្យ ហើយ​មាន​មនុស្ស​ចូលរួម​រៀប​ចំ​កម្ម​វិធី​បុណ្យ​ច្រើន​កុះករ​ ក្នុង​អំឡុង​នោះ​ដែរ ​មាន​ស្ត្រី​ម្នាក់​មាន​កូន​តូច​មិន​បាន​គោរព​វិន័យ​ដោយសារ​តែ​កូន​យំ​ខ្លាំង​ពេក​ទើប​យក​នំ​នោះ​ឲ្យ​កូន​ហូប​មុន​ព្រះសង្ឃ លុះ​ស្ត្រី​នោះ​បាន​ស្លាប់​ទៅ​ក៏​បាន​ក្លាយ​ទៅ​ជា​ប្រេត​ត្រូវ​រស់​នៅ​ស្រេក​ឃ្លាន​ចំណី​អាហារ​អស់​កាល​ជា​យូរ​ជា​ច្រើន​ជំនាន់​ព្រះពុទ្ធ​។ លុះ​ដល់​ព្រះ​សមណគោតម​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​នេះ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​មក​សួរ​រក​ចំណី​អាហារ​ពី​ព្រះអង្គ​។ ក្រោយ​ពី​បាន​ស្ដាប់​ដឹង​ថា​ខ្លួន​នឹង​អាច​ទទួល​ចំណី​អាហារ​មក​ពី​ញាតិ​ខ្លួន​ដោយ​ផ្ទាល់​ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​ទៅ​ស្រេក​យំ​អឺង​កង​នៅ​ជុំវិញ​ព្រះ​បរម​រាជវាំង​របស់​ព្រះបាទ​ពិម្ពិសារ។ លុះ​ព្រឹក​ឡើង​ព្រះបាទ​ពិម្ពិសារ​ក៏​បាន​យក​រឿង​នេះ​ទៅ​ទូល​សួរ​ព្រះសម្ពុទ្ធ ទើប​បាន​ដឹង​ថា​ពួក​ប្រេត​ទាំង​នោះ​គឺ​ជា​សាច់ញាតិ​របស់​ខ្លួន។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ក៏​បាន​ត្រាស់​សំដែង​ឲ្យ​ព្រះបាទ​ពិម្ពិសារ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​ឲ្យ​ពួក​គេ ប៉ុន្តែ​ព្រះបាទ​ពិម្ពិសារ ​មិន​បាន​ធ្វើ​បុណ្យ​ដោយ​ផ្ទាល់​នោះ​ទេ ទើប​ពួក​ប្រេត​ដែល​ជា​ញាតិ​របស់​ព្រះអង្គ​មិន​ទទួល​បាន​ចំណី​អាហារ។ ពួកគេ​នៅ​តែ​បន្ត​យំ​រហូត​ព្រះបាទ​ពិម្ពិសារ បាន​ទូល​សួរ​ទៅ​ព្រះពុទ្ធអង្គ​ម្ដង​ទៀត​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ប្រាប់​ថា​មហារាជ​ត្រូវតែ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទើប​ពួត​ប្រេត​ដែល​ជា​ញាតិ​របស់​ព្រះអង្គ​អាច​ទទួល​បាន​នូវ​ផល​ទាំង​នោះ​ ហើយ​បាន​រសាយ​ទុក្ខ​ផង​ទាំង​ពួង»។

យោង​ទៅ​តាម​គម្ពីរ​ក្នុង​ព្រះពុទ្ធសាសនា និង​ជំនឿ​ដែល​ប្រជាជន​ខ្មែរ​មាន​តាំង​ពី​បុរាណ​កាល​មក​ ពុទ្ធសាសនិក​ទាំងអស់​តែងតែ​មាន​ចិត្ត​ជ្រះថ្លា​ក្នុង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដោយ​គ្មាន​ស្ទាក់​ស្ទើរ​ចិត្ត​ ។ មួយ​វិញ​ទៀត​ទោះបី​ជា​រវល់​យ៉ាង​ណា​ក៏​ប្រជាជន​ខ្មែរ​តែងតែ​ឆ្លៀត​ឱកាស​នៅ​ក្នុង​ការ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​មិន​អាច​អាក់​ខាន​បាន​ឡើយ។

គួរ​បញ្ជាក់​បន្ថែម​ថា​«បុណ្យកាន់បិណ្ឌ» ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្រ​បទ ដើម្បី​ឧទ្ទិស​ផលានិសង្ស​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួអាប់​ដោយ​ពពក​ទឹក ចំណែក​ខាង​រនោច​ ព្រះចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​យប់ ក៏​កាន់​តែ​ហោច​ទៅ​ៗ​ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង​ៗ ។ នៅ​ពេល​នោះ​ហើយ​ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំងឡាយ​ក្នុង ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូនចៅ ដើម្បី​នឹង​ទទួល​កុសល​ផលបុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ។ ដោយ​សត្វ​នរក​ជា​អ្នក​ខ្លាច​ពន្លឺ​ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំងនោះ​នៅ​ខែ​ងងឹត។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក ខំ​ដើរ​រក​បងប្អូន​ កូនចៅ​ គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នកណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិមិត្ត​មិន​លែង​ឡើយ។ ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា «កាន់បិណ្ឌ» នេះ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង