ថៃប្រើយុទ្ធសាស្ត្រអ្វីខ្លះទើបអាចទាក់ទាញភាពយន្តបរទេសជាច្រើនមកថតក្នុងប្រទេសខ្លួន?

ផ្អែកតាម​របាយការណ៍ពីការិយាល័យកិច្ចការភាពយន្ត និងវីដេអូបរទេស (TFO Thailand Film Office) នៃនាយកដ្ឋាន​ទេសចរណ៍ថៃបាន​បង្ហាញថាចំនួន​ក្រុម​​ថត​ភាពយន្ត​បរទេស​ក្នុងប្រទេសថៃក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ២០២៣​នេះ​មាន​ ២៤៦ រឿង មក​ពី ៣២ ប្រទេស​ជុំវិញ​ពិភពលោក ដែលបាននាំថវិកាចូលសេដ្ឋកិច្ចសរុប​ជាង ២៣៣៤ លាន​បាត ស្មើនឹងប្រមាណ ៦៨លានដុល្លារអាមេរិក។

ក្នុងចំណោមក្រុមការងារបរទេសដែលបានមកថតភាពយន្តនិងវីដេអូនៅប្រទេសថៃក្នុងឆមាសដំបូងនៃឆ្នាំ ២០២៣ នេះ ក៏មានរឿងភាគកូរ៉េដ៏ពេញនិយម “King the Land” ដែលបានមកថតនៅក្នុងខែកុម្ភៈ និងកម្មវិធីទូរទស្សន៍ចិន “Keep Running” បានមកថតកាលពីដើមខែមិថុនា។

តើកត្តាអ្វីខ្លះដែលជំរុញឱ្យភាពយន្ត និងកម្មវិធីល្បីៗអន្តរជាតិទាំងនេះជ្រើសរើសថតនៅក្នុងប្រទេសថៃ? ខាងក្រោមនេះ AMS នឹងធ្វើការបកស្រាយដោយផ្អែកតាមការផ្ដល់ព័ត៌មានពីសំណាក់ Thailand Film Office ៖

១. ធនធាន និងទីតាំង

ទីតាំងថតសម្បូរបែបអាចបំពេញតម្រូវការរបស់ក្រុមថតភាពយន្តបរទេស មិនថាមានខ្លឹមសារពាក់ព័ន្ធប្រទេសថៃ ឬ​ហេតុការណ៍កើតឡើងនៅប្រទេសផ្សេងៗ ព្រមទាំងមានស្ទូឌីយោស្តង់ដារ ​ឧបករណ៍​ផលិត​ទំនើបៗ​ត្រៀម​​ជា​ស្រេច​ដើម្បី​បំពេញ​តម្រូវ​ការ​ក្រុម​ការងារ​ភាពយន្ត​មក​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភពលោក។

២. ការទទួលភ្ញៀវ

ជំនាញ និងបដិសណ្ឋារកិច្ចរបស់ក្រុមការងារថៃ ដែលត្រៀមខ្លួនធ្វើការជាមួយក្រុមថតភាពយន្តបរទេសគឺជាចំណុចមួយដែរដែល​ទទួល​បាន​ការ​កោត​សរសើរ​ពី​ក្រុម​ថត​រឿង​បរទេស។

៣. នយោបាយផ្ដល់ប្រាក់ត្រលប់

នាយកដ្ឋានទេសចរណ៍ថៃបានចេញវិធានការជំរុញការថតភាពយន្តក្នុងស្រុក ដោយប្រគល់ជាសាច់ប្រាក់ត្រលប់វិញពីចាប់ពី ១៥ – ២០% នៃប្រាក់ចំណាយសរុបសម្រាប់ក្រុមការងារថត ដែលបានចំណាយចាប់ពី ៥០ លានបាត (១,៤ លានដុល្លារ) ក្នុងប្រទេសថៃ។

ទម្រង់នៃការសងប្រាក់ត្រលប់ (Cash Rebate) ចំនួន ១៥ – ២០ ភាគរយនេះត្រូវបានបែងចែកដូចខាងក្រោម៖

🟥 ប្រាក់ត្រលប់គោល ១៥% នៅពេលដែលក្រុមការងារថតបានចំណាយសម្រាប់ការថតនៅប្រទេសថៃជាង ៥០លានបាត។

🟥 ប្រាក់ត្រលប់បន្ថែមសរុប​មិន​លើស​ពី​ ៥% ​សម្រាប់លក្ខខណ្ឌដូចខាងក្រោម៖

👉  ៥% ប្រសិនបើខ្សែភាពយន្តមានខ្លឹមសារផ្សព្វផ្សាយទេសចរណ៍ Soft Power និងរូបភាពល្អៗរបស់ប្រទេសថៃ។

👉  ៣% ប្រសិនបើជួលបុគ្គលិកសំខាន់ៗ (Key Personnel) ជាជនជាតិថៃដូចជាអ្នកដឹកនាំរឿង ឬតួសម្ដែងសំខាន់ជាដើម។

👉  ៣% ប្រសិនបើ​ថត​នៅ​ខេត្ត​ចំនួន ៥៥ តាម​គោលការណ៍​របស់​ក្រសួង​ទេសចរណ៍ និង​កីឡា។

👉  ២ % ប្រសិនបើមានការចំណាយលើការកាត់ត (Post Production) ក្នុងប្រទេសថៃ។

👉  ៥% ប្រសិនបើការថតចាប់ផ្តើមនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ និងការចំណាយក្នុងប្រទេសថៃចាប់ពី ១០០ លានបាត ឬច្រើនជាងនេះ។

ទោះយ៉ាងណា ក្រុម​ថត​ភាពយន្ត​បរទេស​នឹង​ទទួល​បាន​ប្រាក់សងត្រលប់​មិន​លើស​ពី ១៥០ លាន​បាត (៤,៣លានដុល្លារ) ឡើយ​ក្នុង​មួយ​រឿង។

សម្រាប់ក្រុមការងារថតរឿង “King The Land” គឺមិនទទួលបានប្រាក់សងត្រលប់នោះទេ ព្រោះការចំណាយលើការថតក្នុងប្រទេសថៃរបស់ពួកគេមិនដល់ ៥០លានបាត (១,៤លានដុល្លារ)។

៤. ការសម្របសម្រួលផ្នែករដ្ឋបាល

ប្រទេសថៃ​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ​ដែល​មានដំណើរការស្នើសុំ​ការ​អនុញ្ញាត​ថត​ភាពយន្ត​បរទេសបានងាយស្រួល និងឆាប់រហ័ស រួមទាំងមានបណ្តាញសម្រាប់ដាក់ពាក្យស្នើសុំសេវាទិដ្ឋាការ (Visa) និងការទទួលបានប័ណ្ណការងារ (Work Permit) នៅមជ្ឈមណ្ឌលសេវាកម្មទិដ្ឋាការ និងលិខិតអនុញ្ញាតការងារ – BOI។

ជាក់ស្ដែងការស្នើសុំការអនុញ្ញាតឱ្យថតភាពយន្តបរទេសនៅក្នុងប្រទេសថៃត្រូវការរយៈពេល ៣ថ្ងៃក្នុងការអនុម័តសម្រាប់ការថតពាណិជ្ជកម្ម ភាពយន្តឯកសារ MVs កម្មវិធីទេសចរណ៍ និងទំនាក់ទំនងសាធារណៈ និង ៥ទៅ១០ ថ្ងៃសម្រាប់ការថតភាពយន្ត រឿងភាគ កម្មវិធីទូរទស្សន៍ ការប្រកួត ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ត្រូវការ​រយៈ​ពេល​សម្រាប់​ការ​អនុម័ត​ពី ១ ទៅ ៣ ខែ ឬ​ច្រើន​ជាង​នេះ។

លើស​ពី​នេះ សម្រាប់​ការ​ស្នើ​សុំ​ការ​អនុញ្ញាតថត​នៅ​ប្រទេស​ថៃ​ ត្រូវឆ្លងកាត់នាយកដ្ឋានទេសចរណ៍តែមួយ គឺអាចដំណើរការថតបានទូទាំងប្រទេស ខណៈដែលនៅប្រទេសជាច្រើនត្រូវស្នើសុំការអនុញ្ញាតតាមរដ្ឋ/ទីក្រុងនីមួយៗ ឧ. បើស្គ្រីបត្រូវការថត ៥ទីក្រុង គឺត្រូវស្នើសុំការអនុញ្ញាតទាំង ៥ទីក្រុង ដែល​ចាត់​ទុក​ថា​ជា​ឧបសគ្គ និង​បង្កើត​ការ​លំបាក​ច្រើន​សម្រាប់​ក្រុម​ថត​នៅ​ក្រៅ​ប្រទេស។

នាយកដ្ឋាន​ទេសចរណ៍ថៃបានឱ្យដឹងទៀតការ​ថតភាពយន្ត​បរទេស​នៅ​ប្រទេស​ថៃពិតជា​បានរួមចំណែកបង្កើត​ប្រាក់​ចំណូល​សម្រាប់​ប្រទេស ដោយបង្កើតការងារដល់បុគ្គលិកជាជនជាតិថៃ ផ្ដល់ប្រាក់ចំណូលដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន រួម​ទាំងផលប្រយោជន៍ពាណិជ្ជកម្មសម្រាប់វិស័យពាក់ព័ន្ធផ្សេងៗ​ទាំងវិស័យភាពយន្ត និង​វិស័យ​ទេសចរណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម