ភាពយន្ត​ថៃ​ ៦​រឿងក្នុង​​ឆ្នាំ​២០២១-២០២២ ដែល​ផលិត​តាម​រឿង​ល្បី​កូរ៉េ និង​ចិន

សម្រាប់​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០២២ ទស្សនិកជន​ដែល​ចូលចិត្ត​តាមដាន​រឿង​ភាគ​ថៃ​នឹង​អាច​ទស្សនា​ភាពយន្ត​ភាគ​ជា​ច្រើន​ដែល​ថៃបាន​ទិញ​សាច់រឿង​ពី​រឿង​ភាគ​ល្បី​ៗ​របស់​ចិន​ និង​កូរ៉េ​យក​មក​​ផលិត​ឡើងវិញ។ ក្នុង​នោះ​ភាពយន្ត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​មាន​ដូចជា៖

១. W:2 Worlds

ភាពយន្ត​ភាគ​បែបមនោសញ្ចេតនា​ដ៏​ល្បី​របស់​កូរ៉េ​កាល​ពី​ឆ្នាំ​២០១៦ ដែល​សម្ដែង​ដោយ Lee Jong-suk និង Han Hyo-joo នឹង​ត្រូវ​បាន​យក​មក​ផលិត​ជា Version ថៃ​ក្នុង​ឆ្នាំ​២០២១ ដោយ​តួ​ឯក​ស្រី​គឺ​តារា​សម្ដែង Aom Sushar។ ដោយ​ឡែក​តួ​ឯក​ប្រុស​គឺ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ការ​កំណត់​ថ្ងៃ​បញ្ចាំង​ផង​ដែរ។

២. My Sassy Girl

“My Sassy Girl” គឺជា​ភាពយន្ត​ខ្នាតធំ​បែប​កំប្លែង​ដ៏ល្បីល្បាញ​មួយ​រឿង​របស់​កូរ៉េ និង​ជា​រឿង​ ​ដែល​ធ្វើ​ឲ្យ​តារា​សម្ដែង Jun Ji-hyun ចាប់​ផ្ដើម​មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ​ខ្លាំង​កាល​​ពី​ឆ្នាំ​២០០១។ ភាពយន្ត​នេះ​ត្រូវ​បាន​យក​មក​ផលិត​ឡើងវិញ​ជា Version ថៃ​ដោយ​មាន​តារា​សម្ដែង Nathasit និង Kaew Jarinya ដើរ​តួ​ឯក។

៣. My Lucky Star

តារា​សម្ដែង​ថៃ ​Film Thanapat និង Bifern Anchasa នឹង​វិល​ត្រលប់​មក​សម្ដែង​ជា​ដៃ​គូ​នឹង​គ្នា​ម្ដង​ទៀត​សម្រាប់​រឿង​ភាគ​ថ្មី​របស់​ប៉ុស្តិ៍ ONE 31 រឿង “My Lucky Star” ជា​ភាពយន្ត​ភាគ​ដែល​ផលិត​តាម​រឿង​តៃវ៉ាន់ កាល​ពី​ឆ្នាំ​២០០៧ សម្ដែង​ដោយ Jimmy Lin និង Yoo Hana។

៤. Sing Again

ភាពយន្តភាគ​កូរ៉េ​មាន​ចំណងជើងថា “Persevere, Goo Hae Ra” បាន​ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ ​ដោយមាន​តារា​សម្ដែង​ដូចជា Min Hyo  Rin, Kwak Shi Yang និង Jung Jin Young ដោយ​ឡែក​សម្រាប់ Version ថៃ​ដែល​ទើប​តែ​ចាប់ផ្ដើម​ផលិត​គឺ​មាន​ចំណងជើងថា “Sing Again” ដោយ​តារា​សម្ដែង​សំខាន់​ទាំង​៣រួម​មាន Saint Suppapong, Lay Talay និង Nara Thepnupha។

៥. You’re My Heart

ចូលរួម​សម្ដែង​ដោយ​តួ​ល្បី​ៗ​ជា​ច្រើន​ដូចជា Dj Push, Mai Davika, Blue Pongtiwat និង Jackie Jackrin ភាពយន្ត “You’re My Heartbeat” បាន​បញ្ចប់​ការថត​រួចរាល់​ហើយ ប៉ុន្តែ​មិន​ទាន់​ចាប់​ផ្ដើម​ចាក់ផ្សាយ​នោះ​ទេ។ ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​តាម​ភាពយន្ត​ដើម​របស់​ចិន​មាន​ចំណងជើងថា “The Fox’s Summer” ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៧ និង​មាន​តារា​សម្ដែង Jiang Chao និង Tan Sungyun ជា​តួ​ឯក។

៦. Boss & Me

ផលិត​តាម​ភាពយន្ត​ភាគ​ចិន​ល្បី​​កាល​ពី​ឆ្នាំ​២០១៤ ដែល​សម្ដែង​ដោយ Zhang Han និង Zhao Liying ភាពយន្ត​ “Boss & Me” របស់ថៃ​ត្រូវ​បាន​សម្ដែង​ដោយ Dj Push និង Aom Sushar ភាពយន្ត​ភាគ​នេះ​បាន​ចាក់​បញ្ចាំង​ចប់​កាល​ពី​ពេល​ថ្មី​ៗ​នៅប៉ុស្តិ៍ GMM25 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង