ពីក្រោយភាពជោគជ័យរបស់សិល្បករ​ស្រី​តែ ១​រូបគត់​ដែល​ជាប់​ក្នុង​បញ្ជី​តារា​រក​លុយ​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ

“បន្ទាប់ពីចេញផ្សាយអាល់ប៊ុមទី១០ របស់ខ្លួន​ឈ្មោះថា Midnights ក្នុងខែតុលា ឆ្នាំ ២០២២ Taylor Swift បានក្លាយជាសិល្បករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមាន​បទចម្រៀងជាប់ Top 10 ម្ដង ១០បទលើតារាង Billboard Hot 100 ។ មួយខែក្រោយមក អ្នកគាំទ្រ ១៤ លាននាក់បានទិញសម្រុក​ចូល​ទិញ​សំបុត្រតន្ត្រីទេសចរណ៍ Eras របស់នាងនៅលើវិបសាយ Ticketmaster រហូត​ដល់​គាំងវិបសាយ​។ តាមរយៈភាពជោគជ័យដ៏អស្ចារ្យនៃអាល់ប៊ុម Midnights រួមជាមួយការប្រគំតន្ត្រី The Eras Tour បានធ្វើ​ឱ្យ​កំពូល​តារា​ចម្រៀងប៉ុបស្រីរូបនេះបានទទួលជោគជ័យខ្លាំង និងអាចរកចំណូលបានជាង ៩២ លានដុល្លារក្នុង​ឆ្នាំ​កន្លង​ទៅ។”

ទាំងនេះគឺជាអ្វីដែលទស្សនាវដ្ដី Forbes បានសរសេររៀបរាប់អំពី Taylor Swift កាលពីខែកុម្ភៈ នៅពេលប្រកាសពីបញ្ជីតារារកចំណូលបានច្រើនជាងគេទាំង ១០ ក្នុងឆ្នាំ២០២២។ ទោះបីជាជាប់ចំណាត់ថ្នាក់លេខ ៩ ប៉ុន្តែ Taylor Swift គឺជាតារាស្រីតែមួយគត់ដែលបានបង្ហាញខ្លួននៅក្នុងបញ្ជីនេះ។

មានឈ្មោះ ៦​ដង​ក្នុង​បញ្ជីតារារក​លុយ​បាន​ច្រើន​បំផុត

វាមិនមែនជារឿងចៃដន្យទេដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចប្រើពាក្យ “ម៉ាស៊ីនបោះពុម្ពលុយ” ដើម្បីសំដៅទៅលើ Taylor Swift ។ នៅក្នុងពិភពចម្រៀង តារាចម្រៀង និងអ្នកនិពន្ធចម្រៀងស្រីរូបនេះ ត្រូវ​បាន​គេទទួល​ស្គាល់​សម្រាប់សមត្ថភាពរកលុយបានយ៉ាងក្រាស់ក្រែលពីការងារសិល្បៈ ដោយជា​មធ្យមក្នុង​មួយ​ឆ្នាំ​នាងអាចរកបាន​ពី​រាប់សិបលាន​ដល់​រាប់រយ​លាន​ដុល្លារ ។

ម្ចាស់បទ “Love Story” បាន​ចូល​ក្នុង​បញ្ជី​សិល្បករ​រក​ចំណូល​បាន​ច្រើន​ជាង​គេរបស់ទស្សនាវដ្ដី Forbes ​ដល់​ទៅ ​៦​ដង​​។ ក្នុងឆ្នាំ ២០១៩ នាងបានជាប់ចំណាត់ថ្នាក់លេខ ១ ដោយអាចរកចំណូល​មុន​កាត់ពន្ធបានជាង ១៨៥ លានដុល្លារ វ៉ាដាច់កំពូល​តារា​ផ្សេងៗទៀតដូចជា Kylie Jenner និង Kanye West ។

ប្រាក់ចំណូលចម្បងរបស់ Swift ភាគច្រើនបានមកពីការលក់អាល់ប៊ុមចម្រៀង កម្មសិទ្ធិបញ្ញា ការ​ដោនឡូត​តាមអនឡាញ ហើយ​ប្រភពធំ​ជាង​គេ​នោះ​គឺការប្រគំតន្ត្រីទេសចរណ៍ពិភពលោក។ អ្នក​គាំទ្រ Swift ប្រាកដ​ជា​ចាំ​បានថាការប្រគំតន្ត្រីទេសចរណ៍ 1989 ទទួល​បាន​ជោគជ័យ​ប៉ុណ្ណា ​ខណៈ​ដែល​អាច​​រកចំណូល​​បានសរុប ២៥០ លាន​ដុល្លារ ។

ត្រឹម​ការ​សម្ដែង​ ៥លើក​ដំបូង​នៃ​ការ​​ប្រគំតន្ត្រី Reputation Stadium Tour កាល​ពី​ឆ្នាំ​២០១៨ Taylor Swift អាច​រក​បាន ៥៤ លាន​ដុល្លារ ហើយ​ទីបំផុត​ការប្រគំន្ត្រីនេះបានក្លាយជាតន្ត្រីទេសចរណ៍ដែលលក់សំបុត្របានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ជាមួយ​ចំណូល​សរុប ២៦៦លាន​ដុល្លារ។

The Eras Tour ដែលជាតន្ត្រីទេសចរណ៍ចុងក្រោយបង្អស់របស់ Swift នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែមីនាដល់ថ្ងៃទី០៩ ខែសីហាឆ្នាំនេះ។ គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថាអាចរកប្រាក់ចំណូលបាន ៥៥៤ លានដុល្លារ និងអាចបំបែក​កំណត់ត្រា​តន្ត្រីទេសចរណ៍​​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុងប្រវត្តិសាស្ត្រ​របស់រៀមច្បង Madonna បាន។

ពិត​ជាមិនអាចប្រកែកបាន ក្រៅពីទេពកោសល្យ កត្តាដែលជួយបង្កើតជំហររឹងមាំសម្រាប់តារា កើតឆ្នាំ ១៩៨៩រូបនេះ គឺការគាំទ្រយ៉ាងខ្លាំងពីផលិតកម្មចម្រៀងដ៏ល្បីល្បាញមួយ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ Swift បានចាកចេញពី Big Machine Records ដែលនាង​បាន​ជ្រកកោនអស់រយៈពេល ១២ ឆ្នាំ ទៅចុះកិច្ចសន្យាជាមួយ Universal Music Group ។ កិច្ចព្រមព្រៀងដែលមានតម្លៃ ២០០ លានដុល្លារបានផ្តល់នូវលក្ខខណ្ឌកាន់តែល្អប្រសើរសម្រាប់នាងនៅលើវេទិកាស្ដាប់ចម្រៀងអនឡាញផ្សេងៗ ពោល​គឺ Taylor Swift នៅតែមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើ​បទ​ចម្រៀង​ថ្មី​ទាំងអស់​ដែល​នាង​បាន​ថត​ជាមួយ Universal។

ក្រៅពីអាជីពចម្រៀង Taylor Swift ត្រូវបានម៉ាកយីហោ និងក្រុមហ៊ុនធំៗជាច្រើនដូចជា Keds, Diet Coke, CoverGirl, និង Capital One ជ្រើសរើស​ចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃរាប់លានដុល្លារ។

ទ្រព្យសកម្មជាង ៤០០ លានដុល្លារTaylor Swift យកទៅធ្វើអ្វីខ្លះ?

រយៈពេលជិត ២០ ឆ្នាំក្នុងអាជីព​ចម្រៀង Taylor Swift បានឈ្នះពានរង្វាន់ Grammy ចំនួន ១១, ពានរង្វាន់ Emmy Awards ចំនួន ១, ពានរង្វាន់ Billboard Music Awards ចំនួន ២៩, ពានរង្វាន់ American Music Awards ចំនួន ៣៤ និងបានបង្កើតកំណត់ត្រាពិភពលោក Guinness ចំនួន ៥៨ ។

ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ ម្ចាស់បទ “All too Well” មានទ្រព្យសម្បត្តិជាង ៤០០ លានដុល្លារ ជាចំនួនមួយដែលអ្នកសិល្បៈស្រករ​ៗនាងជាច្រើនពិបាក​ឈាន​ដល់។

យោងតាម ​​Business Insider បានឱ្យដឹង ថាតារាចម្រៀងអាមេរិករូបនេះបានចំណាយប្រហែល ៨៤ លានដុល្លារ ទិញអចលនទ្រព្យចំនួន ៨ នៅក្នុងរដ្ឋចំនួន ៤ នៅសហរដ្ឋអាមេរិក។ លើសពីនេះ នាងបានទិញយន្តហោះ ២ គ្រឿង មួយ​តម្លៃ ៤០លាន និងមួយ​ទៀត​តម្លៃ ៥៨លាន​ដុល្លារដើម្បីទុកធ្វើដំណើរ។ ធ្លាប់មានព័ត៌មានរាយការណ៍ទៀតថា គ្រាន់តែកញ្ចប់ធានារ៉ាប់រងជើងរបស់ Taylor Swift គឺមានតម្លៃរហូត​ដល់ ៤០ លានដុល្លារ។

គឺជាអ្នក​មានលំដាប់​ខ្ពស់​ពិត​មែន ប៉ុន្តែ Taylor Swift មិនដែលអួត ឬសម្ញែងទ្រព្យសម្បត្តិធំៗនោះទេ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ផ្តល់​ប្រាក់​ដល់​សប្បុរសធម៌ជាច្រើនដោយស្ងាត់ៗ ដូចជាក្នុងថ្ងៃខួបកំណើត ជំនួសឱ្យការជប់លៀងធំ Swift បានបរិច្ចាគ ១សែន​ដុល្លារដល់មជ្ឈមណ្ឌល​តន្ត្រី Nashville Symphony ហើយ​ក៏​ធ្លាប់បាន​បរិច្ចាគ​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នៅ​អាមេរិក។

នាងបានចំណាយប្រាក់ ៤ លានដុល្លារសម្រាប់ Country Music Hall of Fame និងរាប់សែនដុល្លារដើម្បីអភិវឌ្ឍគម្រោងតន្ត្រី និងសិល្បៈផ្សេងៗ។ ជាពិសេស នាងបានបរិច្ចាគប្រាក់ចំនួន ២៥ម៉ឺនដុល្លារដល់តារាចម្រៀងស្រី Kesha ដើម្បីតស៊ូក្ដីជាមួយផលិតករ។

ជាមួយនឹងទេពកោសល្យ និងល្បឿននៃការរកលុយនាពេលបច្ចុប្បន្ន Taylor Swift ត្រូវបានគេរំពឹងថានឹងវ៉ាដាច់តារាផ្សេងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីដណ្តើមតំណែងមហាសេដ្ឋីពាន់លាន​ដុល្លារ ហើយ​នឹងជួយ​ឱ្យ​នាង​​អាចចូលរួមការងារ​សប្បុរសធម៌​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់ជន​រងគ្រោះ និងអ្នកខ្វះខាត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម