កម្ពុជាសូមអរគុណ! Taylor Swift ធ្លាប់ផ្សព្វផ្សាយតំបន់អង្គរទៅកាន់ពិភពលោក ក្នុង Album ចម្រៀងមួយ

Taylor Swift កំពូលតារាចម្រៀង POP ដ៏ល្បីល្បាញមានដើមកំណើតមកពីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងតែមានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺខ្លាំងឡើងៗ មិនស្រកស្រុក ហើយឥទ្ធិពលរបស់នាង គឺសាយភាយពេញសកលលោក។ ជាពិសេសការប្រគុំតន្ត្រីទេសចរណ៍ The Eras Tour​ របស់ Taylor Swift បានក្លាយជាការប្រគុំតន្ត្រីដែលអាចលក់សំបុត្របានច្រើនបំផុត ទាក់ទាញមនុស្សមកពីជុំវិញពិភពលោកដើម្បីទស្សនាការសម្ដែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យរបស់នាង។

ដោយឡែកបើយើងរំលឹកទៅកាល ៣ឆ្នាំមុនកំពូលតារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ក៏ធ្លាប់បានផ្សព្វផ្សាយតំបន់ប្រាសាទអង្ករ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកតាមរយៈ Album ​ចម្រៀងមួយរបស់នាង។ នៅក្នុងអាល់ប៊ុ​មមួយរបស់ Taylor Swift ដែលមានឈ្មោះថា “Evermore” ​មានចម្រៀងមួយមានចំណងជើងថា «marjorie» បានដាក់បញ្ចូលប្លង់មួយចំនួនដែលថតនៅតំបន់ប្រាសាទអង្គរនៃប្រទសកម្ពុជា។ ចម្រៀងមួយបទនេះ ក៏ជាចម្រៀងមួយដ៏មានអត្ថន័យសម្រាប់ Taylor Swift​ ដោយនាងសរសេរ និងច្រៀងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោកយាយនាង គឺ លោកស្រី Marjorie Finlay ​ជាអ្នកចម្រៀងអូប៉េរ៉ាម្នាក់ដែលបានទទួលមរណភាពក្នុងឆ្នាំ 2003 ។ ​អត្ថន័យចម្រៀងមួយនេះទៀតសោត Taylor Swift ចង់រំលឹកដឹងគុណដល់លោកយាយ ដែលជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ក្នុងដំណើរជីវិតរបស់នាង ដែលនាំឱ្យនាងមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ។

វីដេអូចម្រៀងដែលមានថ្លង់មួយចំនួន ផ្ដិតយកទិដ្ឋភាពនៅតំបន់ប្រាសាទអង្គរនោះ ត្រូវបានគេសន្មត់ថា ជាសកម្មភាពជីដូនរបស់ Taylor Swift ដែលត្រូវបានថតនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ​តាមរយៈបទចម្រៀងដ៏មានអត្ថន័យមួយនេះ និងការដាក់បញ្ចូលនូវប្លង់មួយចំនួននៅតំបន់ប្រាសាទអង្គរ គឺជាការចូលរួមចំណែកដ៏ធំមួយរបស់កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញរូបនេះ ក្នុងការបង្ហាញសម្បត្តិវប្បធម៌រូបិយមានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ទៅកាន់ពិភពលោក។

ប្រជាជនកម្ពុជា សូមអរគុណចំពោះក្ដីស្រឡាញ់របស់ Taylor Swift ​មកកាន់ប្រទេសកម្ពុជា និងបានជួយផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ ទឹកដីដ៏អច្ឆរិយមួយនេះ ហើយសង្ឃឹមថា នាងនឹងមកទស្សនាប្រាសាទអង្គរ និងប្រាសាទបុរាណជាច្រើនទៀតរបស់កម្ពុជាដោយផ្ទាល់នៅថ្ងៃណាមួយ៕

ទស្សនាវីដេអូចម្រៀង៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *