ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បានចាប់ផ្តើមប្រកាសសមាសភាពបេក្ខភាពផ្លូវការនៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៤ បណ្តើរៗហើយ។ ក្នុងនោះ ក៏មានវត្តមានអតីតកញ្ញាឯកវាយនភណ្ឌ ឆ្នាំ២០១៧ រី លីណា ផងដែរ ដោយនាងបានប្រើប្រាស់ឈ្មោះពិតថា «រី ស្រីនេត» សម្រាប់ការប្រកួតដ៏អស្ចារ្យនេះ។


តាមរយៈរូបថតផ្លូវការដែល Miss Grand Cambodia បានបង្ហោះកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៤ លីណា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុត bikini ដ៏ស៊ិចស៊ី និងឈុត gown បែបបវរកញ្ញា រហូតមានការលើកឡើងថា នាងស្រស់ស្អាតប្លែក មើលទៅដូចមនុស្ស ២ នាក់ផ្សេងគ្នាតែម្តង។ គ្រាន់តែឃើញការប្រកាសផ្លូវការនេះភ្លាម បណ្តា fan page និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា នាំគ្នាចូលទៅ Comment មតិយោបល់ផ្សេងៗគ្នា អមដោយពាក្យពេចន៍ជូនពរបវរកញ្ញាសម្បុរទឹកឃ្មុំនេះគ្រប់គ្នាៗ។

គួររំឮកផងដែរថា នេះជាការប្រកួតបវរកញ្ញាលើកដំបូងរបស់សោភារូបស្រស់ រី លីណា ក្រោយពីនាងជាប់ចំណាត់ថ្នាក់លេខ ២ ពីការប្រកួតកញ្ញាឯកវាយនភណ្ឌឆ្នាំ ២០១៧។ ដ្បិតទើបបោះជំហានចូលរួមប្រកួតកម្មវិធីបវរកញ្ញាក៏ពិតមែន តែតារាស្រីសម្បូរទឹកឃ្មុំនេះ មានការតាំងចិត្តខ្ពស់ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីដណ្តើមមកុដឆ្ពោះទៅការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ នាងបានបញ្ជាក់តាមបណ្តាញសង្គមថា នាងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ដោយប្តេជ្ញាថា នឹងធ្វើឱ្យបានអស់ពីសមត្ថភាពមិនឱ្យគ្រប់គ្នាអស់សង្ឃឹមឡើយ។
សព្វថ្ងៃ លីណា មានអាជីពជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ។ ក្រៅពីនេះ នាងទទួលធ្វើការងារសិល្បៈផ្សេងៗដូចជា ថត MV, ថតស៉្បតពាណិជ្ជកម្ម និងថតប្រម៉ូតផលិតផលជាដើម។ បើនិយាយពីភាពយន្តវិញ អតីតកញ្ញាឯកវាយនភណ្ឌ ២០១៧ បានលេចមុខក្នុងរឿងដុំ-ភាគជាច្រើន ហើយឆាប់ៗនេះទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរឿងភាគថ្មីរបស់នាង «បុព្វេនិមិត្ត» លើកញ្ចក់ទូរទស្សន៍ភីអិនអីនផងដែរ៕




















































Account
Security
Favourite Content