Taylor Swift បំបែកកំណត់ត្រា​ច្រើន​លើសលប់​ក្នុង​ឆ្នាំ​២០២២​ជាមួយ​អាល់ប៊ុម “Midnights”

កំពូល​តារា​ចម្រៀង​អាមេរិក Taylor Swift បាន​​បំបែក​កំណត់ត្រា​ជា​ច្រើន​ក្នុង​​វិស័យ​តន្ត្រីឆ្នាំនេះ ជាមួយអាល់ប៊ុមទី១០របស់នាង ទាំងតួលេខនៃ​ការ​លក់​អាល់ប៊ុម ចំណាត់ថ្នាក់​លើ​តារាង​ចម្រៀង និង​ការ​ចូល​ស្ដាប់​លើ​អ៊ិនធើណិត។

ផលិតកម្ម Universal Music Group បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ថា អាល់ប៊ុម “Midnights” របស់​តារា​ចម្រៀង​ប៉ុប Taylor Swift បាន​លក់​ដាច់​ជាង ៦លាន​ឈុត​នៅ​ទូទាំង​ពិភពលោកក្នុង​រយៈពេល ៨សប្តាហ៍​ចាប់តាំង​ពីការចេញ​លក់​នៅថ្ងៃទី ២១ ខែតុលា។

ក្នុង​នោះ​ អាល់ប៊ុម​ចំនួន ១,៦លាន​ឈុត​ត្រូវ​បាន​លក់​ដាច់​ក្នុង​សប្ដាហ៍​ដំបូង ដែល​ធ្វើ​ឱ្យ​Taylor Swift ក្លាយជាសិល្បករ​ដំបូងគេដែល​មាន “អាល់ប៊ុម​ចំនួន ៥ អាច​លក់​ដាច់​ច្រើន​ជាង​មួយ​លាន​ឈុត​ក្នុង​អំឡុង​ពេល​ចេញ​លក់​សប្តាហ៍​ដំបូង”។

បច្ចុប្បន្ន “Midnights” គឺ​ជា​អាល់ប៊ុម​ដែល​លក់​ដាច់​បំផុត​របស់ Swift ហើយ​នាងគឺជា​សិល្បករ​ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាង Billboard Hot 100 របស់​សហរដ្ឋ​អាមេរិកជាមួយ​នឹង​បទចម្រៀងក្នុង​អាល់ប៊ុម​ខាងលើ​កាលពី​ចុងខែតុលា។ ​

អាល់ប៊ុមដដែលនេះក៏បានបំបែកកំណត់ត្រា​នៅ​​លើសេវា Streaming Spotify ផងដែរ​ដោយ​បាន​ក្លាយ​ជា​អាល់ប៊ុមដែល​មាន​ការ​ចូល​ស្ដាប់​នៅ​ថ្ងៃ​ដំបូង​ច្រើន​បំផុត។​​

ភ្ជាប់​ជាមួយ​ភាព​ជោគជ័យ​នៃ​អាល់ប៊ុម​នេះ តារា​ចម្រៀង​ម្ចាស់​ពាន Grammy ចំនួន ១១​ពាន​រូប​នេះ​ក៏​បាន​ប្រកាស​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​អាមេរិក​លើក​ដំបូង​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ចុង​ក្រោយ​ផង​ដែរ ដោយ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីក្រុង Glendale ហើយ​និង​បញ្ចប់​នៅ​ទីក្រុង​ Los Angeles នៅ​ដើម​ខែ​សីហា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម