ខានចេញបទទោល ១២​ឆ្នាំ​ T.O.P គ្រោងបញ្ចេញអាល់ប៊ុមពេញខ្នាត ចុងឆ្នាំនេះ

យោងតាមការចុះផ្សាយផ្ដាច់មុខរបស់ The Korea Herald នៅថ្ងៃទី៣០ ខែកញ្ញានេះ T.O.P កំពុងតែកសាងស្នាដៃថ្មីក្នុងទម្រង់ជា អាល់ប៊ុមពេញខ្នាត ដើម្បីត្រៀមចេញផ្សាយនៅត្រីមាសទី ៤ ក្នុងឆ្នាំនេះ ដោយមានប្រធានផ្នែកសិល្បៈពីរឿង Squid Game មកជួយផលិតវីដេអូចម្រៀង។

អ្នកធ្វើការក្នុងវិស័យខេប៉ុបម្នាក់ បានប្រាប់ទៅកាន់សារព័ត៌មានខាងលើនេះ ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ “អាល់ប៊ុមស្ទូឌីយោរបស់ T.O.P គ្រោងនឹងចេញក្នុងពេលណាមួយ អាចក្នុងខែតុលា ឬក្រោយខែតុលា។ គាត់បានបញ្ចប់ការថតសំឡេងហើយ នឹងកំពុងតែគ្រោងថតវីដេអូចម្រៀងជាច្រើន”។

តារាប្រុសវ័យ ៣៧ឆ្នាំនឹងសហការថតវីដេអូចម្រៀងជាមួយលោក Chae Kyoung-sun ដែលជាប្រធានផ្នែកសិល្បៈ និងតុបតែងឆាក ម្ចាស់ពានរង្វាន់ Art Directors Guild Awards និង Primetime Emmy Award សម្រាប់ស្នាដៃរឿង Squid Game ដោយអ្នកទាំងពីរក៏បានធ្វើការជាមួយគ្នានៅក្នុងភាពយន្តតែមួយ នារដូវកាលទី ២ផងដែរ។

សូមរំឭកថា កាលពីឆ្នាំមុន T.O.P ក៏ធ្លាប់បានបង្ហើបគម្រោងនេះម្ដងរួចទៅហើយ តាមរយៈកិច្ចសម្ភាសន៍មួយសម្រាប់ការសម្ដែងនៅក្នុងរឿង Squid Game រដូវកាលទី២។ ការចេញអាល់ប៊ុមខាងលើ នឹងក្លាយជាស្នាដៃចម្រៀងទី១ ក្នុងរយៈពេល ១២ឆ្នាំរបស់លោក បន្ទាប់ពីការចេញផ្សាយអាល់ប៊ុម Doom Dada។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ T.O.P គឺជាតារាឯករាជ្យ និងមិនមែនជាសមាជិកផ្លូវការរបស់ Big Bang ទៀតទេ។ បើទោះបីជា​ ធ្លាប់មានព័ត៌មានលេចឮថា លោកទទួលបានការចរចាជាមួយនឹង Kakao Entertainment ក្ដី តែខាងទីភ្នាក់ងារបានចេញមកបដិសេធរឿងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *