សមាជិកក្រុម BLACKPINK ពីររូបគឺ Jisoo និង Rosé កំពុងបង្អួតសម្រស់ស្រស់ឆើតឆាយរបស់ពួកគេ ខណៈចូលរួមកម្មវិធី Fashion Week រដូវកាលថ្មីទីក្រុងប៉ារីស។


កាលពីថ្ងៃទី ២៩ ខែកញ្ញា Rosé បានចូលរួមក្នុងការបង្ហាញម៉ូដ Collection សម្លៀកបំពាក់ស្ត្រីសម្រាប់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ ២០២៦ របស់ម៉ាក Saint Laurent ក្នុងកំលុងព្រឹត្តិការណ៍ Paris Fashion Week។ ទោះបីជាសីតុណ្ហភាពក្រោម ២០ អង្សារសេក៏ដោយ ប៉ុន្តែ Rosé នៅតែអាចបង្ហាញសម្រស់ជាមួយឈុតវាលសាច់រំលេចរាងដ៏ស្លីមស្រឡូនរបស់ខ្លួន ខណៈបង្ហាញនូវភាពជឿជាក់ដែលទាក់ទាញការចាប់អារម្មណ៍អ្នកចូលរួមគ្រប់គ្នា។

គួរបញ្ជាក់ថា Rosé បាននិងកំពុងបង្កើតប្រវត្តិសាស្ត្រក្នុងនាមទាំងជាសមាជិកក្រុម និងជាសិល្បករទោលផងដែរ។ បទចម្រៀង “APT” ពីអាល់ប៊ុមខ្នាតពេញដំបូងរបស់នាង ‘rosie’ ដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែធ្នូឆ្នាំមុន បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងពិភពលោក ខណៈវីដេអូចម្រៀងទទួលបានការចូលទស្សនាខ្ពស់បំបែកកំណត់ត្រា រហូតដល់ ២ ពាន់លានដង។
ចំណែកសមាជិក BLACKPINK មួយរូបទៀតគឺ Jisoo ទោះបីមិនទាន់ចូលរួមកម្មវិធីផ្លូវការ តែក៏បានទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកយ៉ាងច្រើនហើយដែរតាមរយៈការចែករំលែកទិដ្ឋភាពនៃការលឈុត Dior របស់នាង។

នៅថ្ងៃទី ៣០ ខែកញ្ញា Jisoo បានបង្ហោះរូបថតជាច្រើនសន្លឹក រួមជា Caption ជើងថា “ពិតជាអន្ទះសាចង់ឃើញស្នាដៃដែលលោក Jonathan នឹងបង្ហាញសម្រាប់ការបង្ហាញម៉ូដ Dior Spring-Summer នេះណាស់។ ជួបគ្នានៅថ្ងៃទី១ ខែតុលា នៅទីក្រុងប៉ារីស”។
ក្នុងរូបថត ម្ចាស់បទ “Flower” បានបញ្ចេញភាពឆើតឆាយក្នុងរ៉ូបវាលស្មាពណ៌បៃតងស្រាល ជាមួយម៉ូដសក់ចងទៅក្រោយយ៉ាងសាមញ្ញតែស្រស់ស្អាត ដែលធ្វើឱ្យមើលទៅកាន់តែទាក់ទាញថែមទៀត។


ការលសម្លៀកបំពាក់នេះត្រូវបានធ្វើឡើងដើម្បីត្រៀមសម្រាប់ការបង្ហាញម៉ូដ Dior 2025 Spring-Summer Collection Show ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែតុលា ក្នុងទីក្រុងប៉ារីស។ ក្នុងនាមទូតសុច្ឆន្ទៈសកលសម្រាប់ Dior Jisoo បានបង្ហាញអំពីឥទ្ធិពល និងថាមពលផ្សព្វផ្សាយរបស់នាងដែលមិនអាចប្រកែកបាន ៕






















































Account
Security
Favourite Content