ជោគជ័យរឿងភាគទូរទស្សន៍ ខន សូរិយា ត្រៀមបង្ហាញស្នាដៃភាពយន្តខ្នាតធំលើផ្ទាំងសំពត់សនៃរោងភាពយន្ត

ជាតារាសម្តែងពន្លកថ្មីក្នុងវិស័យភាពយន្តក៏ពិតមែន តែតារាស្រីរូបស្រស់ ខន សូរិយា មានសមត្ថភាពខ្ពស់អាចបត់បែនតាមតួអង្គផ្សេងៗដែលអ្នកដឹកនាំរឿងចង់បាន ធ្វើឱ្យនាងក្តោបឱកាសសម្តែងរឿងភាគខ្នាតធំឱ្យទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់។ ស្នាដៃរឿងភាគថ្មីរបស់ សូរិយា ដែលទើបចប់ការចាប់បញ្ចាំងថ្មីៗនេះចំណងជើងថា «ដឹកបេះដូងរកស្នេហ៍» ដោយនាងសម្តែងសាច់រឿងប្រភេទ GL ជាមួយតារាសម្តែងឆ្នើម ស៊ីន យូប៊ីន។

ក្រោយជោគជ័យការសម្តែងរឿងភាគឱ្យស្ថានីយ៍ទូរទស្សន៍ល្បីៗជាច្រើន សូរិយា ចាប់ផ្តើមលេចវត្តមានក្នុងខ្សែភាពយន្តខ្នាតធំ ដែលនេះជាជំហានថ្មីមួយទៀតរបស់នាងក្នុងឧស្សាហកម្មភាពយន្តខ្មែរ។ នាដើមខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ទស្សនិកជននឹងបានទស្សនាស្នាដៃខ្សែភាពយន្តខ្នាតធំដែល សូរិយា ចូលរួមសម្តែង ចំណងជើងថា «ខ្មោចគ្រូកំណើត» ជាស្នាដៃ horror movie ថ្មីរបស់ LD Entertainemnt។

«ខ្មោចគ្រូកំណើត» មិនទាន់ចាក់បញ្ចាំងជាផ្លូវការផង តារាសម្តែង ខន សូរិយា ទទួលថតរឿងខ្នាតធំថ្មីមួយទៀតបាត់ហើយ ចំណងជើង «លោកតាកំបុតក្បាល» ដែលផលិតកម្ម LD Entertainment បានរៀបចំពិធីសន្និសីទសារព័ត៌មានស្តីពីការផលិតខ្សែភាពយន្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

នេះសរបញ្ជាក់ឱ្យឃើញថា តារាសម្តែងរូបស្រស់ ខន សូរិយា ឬគ្រប់គ្នាស្គាល់ថា lovemeenot ពិតជាមានសមត្ថភាពខ្ពស់ ទើបនាងទទួលឱកាសសម្តែងភាពយន្តខ្នាតធំពីផលិតករបានឆាប់រហ័សបែបនេះ។ រឹតតែគួរឱ្យរំភើបជាងនេះ គឺនាងនឹងលេចវត្តមានលើផ្ទាំងសំពត់សនៃរោងភាពយន្តឆាប់ៗនេះ។ តាមដែលដឹងមក តារាសម្តែងរូបនេះមិនត្រឹមតែមានទេពកោសល្យសម្តែងល្អប៉ុណ្ណោះទេ នាងថែមទាំងចេះលេងហ្គីតា និងច្រៀងពីរោះទៀតផង។ 

គួររំឮកផងដែរ កញ្ញា ខន សូរិយា ត្រូវបានគេស្គាល់ច្រើនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok ហើយប្រជាប្រិយភាពរបស់នាងផ្ទុះឡើងកាន់តែខ្លាំងក្រោយពីនាងលេចមុខសម្តែងក្នុងរឿងភាគទូរទស្សន៍ជាហូរហែរ រួមទាំង​ ការថតស៉្បតពាណិជ្ជកម្មឱ្យក្រុមហ៊ុនឯកជនធំៗ និងការថតប្រម៉ូតផលិតផលជាដើម។ 

គេជឿជាក់ថា វត្តមាន សូរិយា ក្នុងខ្សែភាពយន្តខ្នាតធំរបស់ LD Entertainment នឹងជួយឱ្យនាងកាន់តែមានគេស្គាល់ច្រើន និងកាន់តែល្បីល្បាញខ្លាំងជាងនេះទៅទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ