អ្នកជំនួញស្រីដ៏ល្បី ម៉ាដាម ដា មានឱកាសដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកដំបូងយ៉ាងភ្ញាក់ផ្អើល

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈស្ងាត់ៗអ្នកជំនួញស្រីល្បីឈ្មោះនៅស្រុកខ្មែរ អ្នកស្រី សៀន សូលីដា ហៅ ម៉ាដាម ដា មានឱកាសចូលរួមដើរលើកម្រាលព្រំក្រហមទីក្រុងកាន ប្រទេសបារាំងជាលើកដំបូង ក្នុងកម្មវិធី Cannes Film Festival 2024 ធ្វើឱ្យអ្នកជុំវិញខ្លួនភ្ញាក់ផ្អើល ព្រោះពុំនឹកស្មានថា អ្នកជំនួញស្រីរូបនេះក៏ចាប់អារម្មណ៍លើវិស័យ Fashion ដែរ។

យោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ MADAM DA បានសម្តែងក្តីរំភើបក្រៃលែង ខណៈទើបទទួលបានទិដ្ឋការ (VISA) សម្រាប់ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួម កម្មវិធីលំដាប់អន្តរជាតិ Cannes Film Festival 2024 ដែលតារាសម្តែងឆ្នើម ស៊ីន យូប៊ីន ជាសិល្បករកម្ពុជាតែម្នាក់ដែលបានចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ កាលពីឆ្នាំ២០២៣កន្លងទៅ។

ថ្វីដ្បិត ម៉ាដាម ដា មិនបញ្ជាក់ឱ្យដឹងពីកាលបរិច្ឆេទជាក់លាក់នៃការចូលរួមដើរលើកម្រាលព្រំក្រហមនេះ ប៉ុន្តែអ្នកជំនួញឆ្នើមនេះបានសន្យាថា អ្នកស្រីនឹងយកភាពអស្ចារ្យរបស់កម្ពុជាទៅបង្ហាញពិភពលោក ឱ្យអន្តរជាតិងាកមកចាប់អារម្មណ៍ពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ 

ម៉ាដាម រៀបរាប់ឡើងថា «អួយរំភើបឡើងចេញទឹកភ្នែក សូមចូលរួមអបអរសាទនាខ្ញុំបានទទួលវីសារដើម្បីទៅចូលរួមកម្មវិធីកំរាលព្រំក្រហមនៅទីក្រុង Cannes ប្រទេសបារាំងហើយ Cannes Film Festival 2024 នាងខ្ញុំសូមសន្យាថានឹងនាំយកកម្ពុជាទៅកាន់ពិភពលោកបានស្គាល់ថាកម្ពុជាមានអ្វីអស្ចារ្យជាច្រើនហើយនឹងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ នឹង ស្គាល់ពីរប្រទេសកម្ពុជារបស់យើងឲ្យកាន់តែច្រើន សុំុកំលាងចិត្តម្នាក់មួួយមក ហើយអរគុណteamworkគ្រប់ផ្នែកទាំងអស់ដែលជួយsupportជាពិសេសបងOliva Kong»។

ទោះគ្មានការបញ្ជាក់ប្រាប់ តែគេសង្ស័យថា ម៉ាដាម ដា អាចនឹងធ្វើដំណើរទៅចូលរួមកម្មវិធី Cannes Film Festival 2024 ជាមួយអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ ព្រោះលោកក៏នឹងធ្វើដំណើរទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិដូចគ្នាដែរ។ 

ប្រសិនបើដូច្នេះមែន ពិតជាមានអ្វីអស្ចារ្យកើតឡើងមិនខានទេ ព្រោះអ្នកច្នៃម៉ូដរូបនេះប្រាកដជារិះរកគំនិតច្នៃប្រឌិតថ្មីប្លែកដាក់បញ្ចូលក្នុងឈុតសម្លៀកបំពាក់ បង្ហាញទៅឱ្យពិភពលោកពីស្នាដៃដ៏ប្រណីតរបស់ designer កម្ពុជា ខណៈដែល ម៉ាដាម ដា ជាមនុស្សដែលស្រលាញ់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ដូច្នេះអ្នកទាំងពីរពិតអាចទាក់ទាញក្រសែភ្នែកអន្តរជាតិឱ្យងាកមកមើល ហើយស្គាល់ពីវប្បធម៌កកម្ពុជាកាន់តែច្បាស់ឡើង។

គួររំឮកផងដែរថា ច្រើនឆ្នាំមកនេះ អ្នកស្រី សៀន សូលីដា បានចូលរួមជួយជ្រោមជ្រែងវិស័យសិល្បៈជាច្រើនផ្នែក តាមរយៈការផ្តល់ឱកាសការងារជាទូតសុឆន្ទៈតំណាងផលិតផល (Brand Ambassador) ការថតប្រម៉ូតផ្សព្វផ្សាយ និងការគៀងគរបង្កើតកម្មវិធីសប្បុរសធម៌ផ្សេងៗជាហូរហែរ។ មួយវិញទៀត អ្នកស្រីក៏បានផ្តល់ឱកាសការងារជូនបងប្អូនស្ត្រីទូទាំងប្រទេស ឱ្យមានមុខរបររកស៊ីបង្កើតប្រាក់ចំនូលដល់ខ្លួនឯង។ 

កន្លងមក ម៉ាដាម ធ្លាប់បង្ហើបឱ្យដឹងថា អ្នកស្រីនឹងនៅតែបន្តជំរុញវិស័យសិល្បៈ និងការងារសប្បុរធម៌ផ្សេងៗតាមដែលអាចធ្វើទៅបាន ហើយឆាប់ៗនេះក៏នឹងមានអ្វីថ្មីប្លែកមកចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តអារម្មណ៍ផងដែរ ពិសេសវត្តមាន តារាសម្តែងជើងចាស់ ហេង ប៊ុនលាភ ក្នុងនោះទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ