ចម្រៀង​រដូវ​ភ្ជុំបិណ្ឌ​របស់​តារាចម្រៀង​ជើងចាស់​ពីរ​ដួង​នេះ ធ្វើអ្នក​ឲ្យ​នឹក​ស្រុក​ខាន​មិន​បាន

«បទចម្រៀង» ក្រៅ​ពី​ដើរ​តួនាទី​ជា​បទ​ភ្លេង​ដ៏ពីរោះ​រណ្ដំ​ អម​ជាមួយ​ និង​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នក​បក​ស្រាយ​អត្ថន័យ​ចម្រៀង​ផង​នោះ វា​បាន​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្ដាប់​ទាំងឡាយ​ភ្លឹង​ភ្លឹក​ស្មារតី​ ​អណ្ដែត​អណ្ដូង​ទៅ​តាម​បទ​ភ្លេង​នៃ​បទ​ចម្រៀង​មួយ​បទ​នោះ​ដោយ​ក្ដី​សោមនស្ស​រីករាយ។

ជាក់​ស្ដែង​បើ​យើង​បក​ទៅ​ស្ដាប់​បទ​ចម្រៀង​ដែល​បក​ស្រាយ​ដោយ​កវី​ជើង​ចាស់​ពីរ​ដួង​ គឺ​លោក​ទាំងពីរ​បាន​ច្រៀង​រៀបរាប់​អំពី​រដូវ​ភ្ជុំបិណ្ឌ​យ៉ាង​ក្បោះក្បាយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទាំងឡាយ​ប្រើប្រាស់​នូវ​អារម្មណ៍​មនុស្ស​សញ្ចេតនា និង​អារម្មណ៍​អណ្ដែតអណ្ដូង​ដែល​មាន​នៅ​ក្នុង​បទ​នីមួយ​ៗ​ឲ្យ​នឹក​គិត​រលឹក​ទៅ​ដល់​ស្រុក​កំណើត និង​មាតាបិតា​ដែល​រង់ចាំ​កូន​ត្រលប់​ទៅ​លេង​ស្រុក​ជា​មិន​ខាន​។

កវី​ជើង​តារា​ចម្រៀង​ចាស់​វង្សា​ទាំងពីរ​ដួង​នោះ​គឺ លោក ណយ វ៉ាន់ណេត និង​កំពូលតារា​ស្រី​សំឡេង​ផ្អែម អ្នកស្រី ហឹម ស៊ីវន លោក​ទាំងពីរ​បាន​សហការ​គ្នា​យ៉ាង​ល្អ​នៅ​ក្នុង​ការ​បក​ស្រាយ​បទ​ចម្រៀង​បែប​ប្រពៃណី​រដូវ​ភ្ជុំ ​និង​ជា​កិច្ច​តឿន​រំលឹក​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​យល់​នូវ​អត្ថន័យ​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ។ បទ​ចម្រៀង​ដែល​លោក​ទាំងពីរ​បកស្រាយ​ជុំ​គ្នា​រួមមាន៖

១. រដូវភ្ជុំបិណ្ឌ

បទ «រដូវភ្ជុំបិណ្ឌ» នេះ​លោក​ទាំងពីរ​បាន​ច្រៀង​រៀបរាប់​យ៉ាង​លម្អិត​អំពី​ការ​ធ្វើ​បុណ្យ​ឲ្យ​គ្រប់​ប្រាំពីរ​វត្ត​ ទៅ​តាម​ទំនៀម​ដូនតា ដែល​អះអាង​ថា​ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ​ប្រាកដ​ជា​នៅ​រង់​ចាំ​កូន​ចៅ​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ជាក់ជា​មិន​ខាន។

២. ផ្កាកំពីងពួយ

បទ«ផ្កាកំពីងពួយ» នេះ​លោក​ទាំងពីរ​បាន​ច្រៀង​រៀបរាប់​អំពី​ទំនៀម​ទម្លាប់​នារី​ខ្មែរ​នា​រដូវ​ភ្ជុំ ​ដោយ​នារី​ខ្មែរ​គ្រប់រូប​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ស្អាត​ខ្ជាប់ខ្ជួន​ជាមួយ​សម្លៀក​បំពាក់​ប្រពៃណី ​ដើម្បី​យក​ចង្ហាន់​ទៅ​វត្ត និង​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​ដល់​ដូនតា។ មួយ​វិញ​ទៀត​បទ​ចម្រៀង​មួយ​បទ​នេះ​ បាន​អប់រំ​កូន​ខ្មែរ​ប្រុស​ស្រី​យ៉ាង​ច្បាស់​កុំ​ឲ្យ​ភ្លើតភ្លើន​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ទាន​ដូច​ឃ្លា​មួយ​នៃ​ចម្រៀង​ពោល​ថា «អញ្ជើញ​ថយ​ចេញ​សូម​កុំ កំពប់​បុណ្យ​ខ្ញុំ​ថ្ងៃ​ភ្ជុំ​ធំ​ផង»។

៣. ផ្ទះបងឆ្ងាយវត្ត

បទ «ផ្ទះបងឆ្ងាយវត្ត» លោក​ទាំងពីរ​បាន​ច្រៀង​រៀបរាប់​ពី​ការ​ធ្វើ​បុណ្យ​នៅ​តាម​ទីវត្ត​អារាម​ឆ្ងាយ​ ថ្វី​ត្បិត​តែ​វត្ត​អារាម​នៅ​ឆ្ងាយ​ផ្ទះ​ក្ដី​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​មើល​រំលង​ ដោយ​ទៅ​តែ​វត្ត​ណា​ដែល​នៅ​ជិត​ផ្ទះ​ឡើយ ដូច​ឃ្លា​មួយ​នៃ​បទ​ចម្រៀង​បាន​ពោល​ថា «ប៖ ផ្ទះ​បង​ឆ្ងាយ​វត្ត​ហត់​បន្តិច​ហើយ ​វត្ត​អូន​បង្កើយ​ហើយ​ផ្លូវ​ស្រួល​ផង​, ស្រី៖ លំបាក​បន្តិច​បាន​បុណ្យ​ច្រើន​ណា​បង មួយ​ឆ្នាំ​មាន​ម្ដង​បង​កុំ​ត្អូញត្អែរ​»។

៤. ទៅ​បោះ​បាយ​បិណ្ឌ

បទ «ទៅ​បោះ​បាយ​បិណ្ឌ» លោក​ទាំងពីរ​បាន​ច្រៀង​រៀបរាប់​អំពី​ដំណើរ​ការ​នៃ​ការ​ដាំ​បាយបិណ្ឌ​ ពូត​បាយ​បិណ្ឌ ដើម្បី​យក​ទៅ​បោះ​នៅ​វត្ត​នៅ​ម៉ោង បួន ទាប​ភ្លឺ។ បទ​ចម្រៀង​មួយ​​បទ​នេះ​ដែរ​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​តឿន​រំលឹក​ពាក្យ​ពេចន៍​បុរាណ​ត​ៗ​គ្នា​តែងតែ​អនុវត្តន៍​សូត្រ​ក្នុង​អំឡុង​ពេល​ពូត​បាយ​បិណ្ឌ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន