អ្នកមើលតិចពេក ភាពយន្តថ្មីរបស់ Shu Qi ត្រូវបង្ខំចិត្តដកចេញពីរោងភ្លាមៗ ក្រោយចេញបញ្ចាំងត្រឹម ៣ម៉ោង

Good Autumn, Mommy ភាពយន្តថ្មីរបស់ Shu Qi បានប្រកាសផ្លាស់ប្ដូរថ្ងៃចាក់បញ្ចាំងភ្លាមៗ ក្រោយពីការចាក់បញ្ចាំងទើបតែបាន ៣ម៉ោង ផ្អែកដោយប្រជាប្រិយភាពទាប ប៉ះពាល់ដល់ប្រាក់ចំណូលជាទម្ងន់។

យោងតាមសារព័ត៌មានក្នុងស្រុក QQ ភាពយន្តរឿង Good Autumn, Mommy ដែលសម្តែងដោយ Shu Qi និង Bai Ke បានដាក់សម្ពោធឱ្យចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧​ ខែតុលានេះ ខណៈក្រុមការងារបានចេញសេចក្ដីប្រកាសផ្អាកការចាក់បញ្ចាំងជាបណ្ដោះអាសន្ន ក្រោយពីបានចូលរោងត្រឹមពេលតែ ៣ម៉ោង។

សេចក្ដីប្រកាសនេះបានរៀបរាប់ថា៖ “Good Autumn, Mommy នឹងចេញផ្សាយម្ដងទៀតនៅក្នុងកាលបរិច្ឆេទថ្មី។ បច្ចុប្បន្ន ភាពយន្តនឹងបន្តចាក់បញ្ចាំងចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា។ យើងសុំទោសដល់សហការីរោងភាពយន្ត និងទស្សនិកជនទាំងអស់”។

ទិន្នន័យពីគេហទំព័រ Maoyan បានបង្ហាញថា នៅថ្ងៃចេញផ្សាយដំបូង ភាពយន្តនេះមានអត្រាចាក់បញ្ចាំងត្រឹម ១.២ភាគរយប៉ុណ្ណោះ ដែលតួលេខប៉ុណ្ណេះមិនអាចប្រកួតប្រជែងជាមួយនឹងភាពយន្តធំផ្សេងបានទេ។ ហេតុថាប្រាក់ចំណូលកម្រិតទាបបែបនេះ មិនអាចសូម្បីតែទូរទាត់កម្រៃជើងសារឱ្យរោងភាពយន្តបានផង ទើបក្រុមការងារសម្រេចផ្អាកការចាក់បញ្ចាំងជាបណ្ដោះអាសន្នសិន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាប្រិយភាពកម្រិតទាបនេះ ក៏អាចជះលទ្ធផលអវិជ្ជមានដល់ភាពយន្តរឿង Girl ដែលត្រៀមចាក់ផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខដែរ។ បើទោះបីជាស្នាដៃដឹកនាំដំបូងរបស់តារាស្រីវ័យ ៤៩ឆ្នាំរូបនេះ បានធ្វើឱ្យនាងទទួលបានពានរង្វាន់ជាអ្នកដឹកនាំភាពយន្តឆ្នើម ពីមហោស្រព​ភាពយន្ត​អន្តរជាតិ Busan លើក​ទី ៣០ ក៏ដោយ។  

ស្របពេលដែលភាពយន្តកុនមានលទ្ធផលមិនសូវជាល្អ តែសម្រាប់ស្នាដៃរឿងភាគថ្មីដែល Shu Qi និង Lee Sinje បានសម្ដែងរួមគ្នា និងកំពុងតែចាក់បញ្ចាំងនៅលើ Netflix ចំណងជើង The Resurrected បែរជាទទួលបានការកោតសរសើរទៅវិញ ដោយភាពជោគជ័យនេះនៅតែអាចបញ្ជាក់បានថា Shu Qi គឺជាតារាសម្ដែងដ៏មានសមត្ថភាពម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *