Sabay MVPបង្ហើបរឿងរន្ធត់ថ្មីត្រៀមទម្លាក់លើទីផ្សារ ស្របពេលនាំចូលភាពយន្តព្រឺព្រួចដ៏ល្បីមកបញ្ចាំង

យុវវ័យយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅបរិវេនរោងភាពយន្ត Major Cineplex សាខាអ៊ីអន ១ ដើម្បីចូលទស្សនារឿង លោកបងណាក់ វគ្គ ៤ ដែលត្រៀមចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ តទៅ។

លោក សុខ សិរី​សុភា ប្រធានផ្នែកទីផ្សារ Sabay MVP បានផ្តល់កិច្ចសម្ភាសន៍ឱ្យដឹងថា ការបន្តនាំចូលស្រឡាយរឿងរន្ធត់ដ៏ល្បីនេះមកកម្ពុជា គឺដោយសារសន្ទុះគាំទ្រខ្លាំង ៣ វគ្គកន្លងទៅ ដូច្នេះលោកគិតថា វគ្គ៤ នេះក៏អាចផ្ទុះការគាំទ្រខ្លាំងដូចគ្នាដែរ ដោយសារតែវគ្គថ្មីនេះលើសពីភាពយន្តរន្ធត់ ព្រឺព្រួចដែលធ្វើឱ្យគ្រប់គ្នាមើលហើយព្រឺរោម តែវាក៏បង្កប់អារម្មណ៍មនោសញ្ចេតនាពីអតីតកាលផងដែរ។

ក្រៅពីការនាំចូលរឿងបរទេសមកចាក់បញ្ចាំងនៅកម្ពុជា Sabay MVP ក៏បានវិនិយោគលើការផលិតភាពយន្តខ្មែរបែប Horror ជាមួយផលិតករ លោក Jimmy Henderson ផងដែរ ដោយរឿង Horror ថ្មីនោះត្រៀមទម្លាក់លើទីផ្សារកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២៤ រួចទើបរៀបចំនាំចេញទៅចាក់បញ្ចាំងក្រៅប្រទេស ដូចជា ថៃ ភូមា និង ឥណ្ឌូណេស៊ី ជាដើម។

ប្រធានផ្នែកទីផ្សាររូបនេះ ពុំទាន់អាចទម្លាយឱ្យដឹងចំណងជើងរឿងរន្ធត់ថ្មីនោះនៅឡើយទេ ប្រាប់បានតែថា សាច់រឿងនោះលក្ខណៈបែបរន្ធត់ព្រឺព្រួចខ្លាំងតែម្តង ព្រោះយើងផលិតវាឡើងឱ្យស្របតាមទីផ្សារអ្នកមើលនាពេលបច្ចុប្បន្ន ដែលនិយមចូលចិត្តមើលរឿង Horror ខ្លាំងៗ។ លោកសង្ឃឹមថា គ្រប់គ្នានឹងពេញចិត្តសាច់រឿងថ្មីដែល Sabay MVP ត្រៀមបញ្ចេញជាផ្លូវការឆាប់ៗនេះ ក៏ដូចជាភាពយន្តបរទេសដែលបាននាំចូលមកចាក់បញ្ចាំងតាមរោងភាពយន្តនានា៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ