Rosé ចុះកុងត្រាក្នុងផលិតកម្មថ្មីជាមួយ Bruno Mars ស្របពេល Jennie បង្ហាញតម្រុយពីបទថ្មី

Rosé សមាជិក BLACKPINK ចុះកុងត្រាសម្រាប់ការងារទោលក្នុងទីផ្សារអន្តរជាតិជាមួយនឹងផលិតកម្មចម្រៀងលំដាប់ជួរមុខអាមេរិក Atlantic Records និងត្រៀមបញ្ចេញបទថ្មីក្នុងពេលឆាប់ៗនេះ។ ទន្ទឹមគ្នានោះ Jennie ក៏កំពុងតែបង្កការសង្ស័យពីការចេញបទចម្រៀងថ្មីដែរ។

នៅព្រឹកថ្ងៃទី​២៧ ខែកញ្ញានេះ Rosé បាននាំយកដំណឹងល្អជូនដល់អ្នកគាំទ្ររបស់នាង តាមរយៈការបង្ហោះមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង។ រូបថតមិនប៉ុន្មានសន្លឹក​ ភ្ជាប់ជាមួយនឹងសារខ្លីនៅពីក្រោមរូបថតនោះ តារាស្រីវ័យ ២៧ឆ្នាំរូបនេះបានរៀបរាប់ពីការសហការគ្នារបស់ខ្លួននឹងផលិតកម្មអាមេរិកមួយនេះ។

“ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកាសប្រាប់អ្នកពីការចុះកិច្ចសន្យារបស់ខ្ញុំជាមួយនឹង Atlantic Records!!!​​​ ខ្ញុំដឹងថាអ្នកទំាងអស់គ្នារង់ចាំយូរណាស់មកហើយ ក៏ប៉ុន្តែខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នានឹងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្នុងពេលប៉ុន្មានខែទៀត!!”​ Rosé រៀបរាប់បែបនេះ។​

បន្ថែមពីការបង្ហោះពីអ្នកចម្រៀងរបស់ខ្លួន Atlantic Records ក៏បានប្រកាសពីដំណឹងនេះទៅកាន់សាធារណជនដូចគ្នាដែរ ដោយផលិតកម្មបានបង្ហាញរូបថតរបស់ Rosé កាន់ផ្កាកុលាបក្រហមមួយថូធំនៅលើគណនី Instagram ភ្ជាប់ជាមួយនឹងសំណេរខ្លីតែកក់ក្ដៅថា៖ “ស្វាគមន៍មកកាន់គ្រួសារ”។​

គួរបញ្ជាក់ថា Atlantic Records គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយស្ថិតនៅក្រោម Warner Music Group និងជាក្រុមហ៊ុនផលិតចម្រៀងដ៏ល្បីមួយលើពិភពលោកដោយមានការសហការជាមួយសិល្បករជាច្រើនរួមមាន Bruno Mars, Coldplay, Ed Sheeran និង Cardi B ជាដើម។

គួររំឭកដែរថា Rosé បានចុះហត្ថលេខាជាមួយ THEBLACKLABEL កាលពីខែមិថុនា សម្រាប់ការងារទោលក្នុងប្រទេសកូរ៉េ បន្ទាប់ YG Entertainment ប្រកាសថាសមាជិក BLACKPINK នឹងបន្តកុងត្រាជាមួយខ្លួនសម្រាប់តែការងារក្រុម ហើយមិនបន្តកិច្ចសន្យាសម្រាប់សកម្មភាពទោល ។

ដោយឡែក សម្រាប់មិត្តរួមក្រុមវិញ Jennie ក៏បានបង្ហាញតម្រុយពីការចេញបទថ្មីរបស់ខ្លួនដែរ។ កាលពីថ្ងែ២៦ ខែកញ្ញានេះ អ្នកគាំទ្ររបស់នាងជាច្រើនរូបបានប្រទះឃើញបំណែករូបផ្គុំជាច្រើន ដែលក្រោយពីផ្គុំបំណែករូបទាំងអស់នោះចូលគ្នា លទ្ធផលគឺជារូបភាពពេញលេញដូចខាងលើ។

ជាមួយនឹងរូបភាពមួយនេះ អ្នកគាំទ្ររបស់តារាស្រីសមាជិកក្រុម BLACKPINK រូបនេះបានសង្កេតឃើញលេខ “1011” នៅលើផ្លូវ ដែលនាំឱ្យមានការសង្ស័យថា នេះជាលេខនៃថ្ងៃខែដែល Jennie គ្រោងនឹងចេញចម្រៀងរបស់ខ្លួន។​

គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះ Jennie​ ទើបតែប្រកាសថាខ្លួនបានចុះកុងត្រាជាមួយនឹង Columbia Records​ សម្រាប់ការងារជាសិល្បករទោល។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *