ពិតជាអស្ចារ្យ! ម្ចាស់ពានរង្វាន់​ខ្លា​ឃ្មុំ​ប្រាក់ ប៉ាន់ រិទ្ធី នឹង​ធ្វើជាប្រធានកម្មវិធី Asian Film Academy 2022

បើ​និយាយ​ទៅ​ដល់​ឈ្មោះ ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ភាពយន្ត​ខ្មែរ សញ្ជាតិ​បារាំង និង​ជា​សហ​ស្ថាបនិក​មជ្ឈមណ្ឌល​​បុប្ផាណា មហាជន​ពិតជា​បាន​ស្គាល់​រួច​មក​ហើយ។ ស្នាដៃ​ដឹកផលិត​​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ហើយ​ឥឡូវ​នេះ​លោក​កំពុង​តែ​កាន់​ការងារ​ជា​ប្រធាន​នៅ​​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​បន្ថែម​ទៀត។

មិន​ត្រឹម​ជា​សហ​ស្ថាបនិក​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា លោក ប៉ាន់ រិទ្ធី ក៏​នឹង​ធ្វើ​ជា​ប្រធាន​នៃ​កម្មវិធី Asian Film Academy 2022 ដែល​នេះ​ជា​កម្មវិធី​មួយ​របស់​មហោស្រព​​ភាពយន្ត​អន្តរជាតិ​ប៊ូសាន។ ក្រោយ​ផ្អាក​អស់​រយៈពេល ២​ ឆ្នាំ​ដោយសារ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​រក្សា​គម្លាត​ទេ។

Asian Film Academy 2022 នៅ​ឆ្នាំនេះ មាន​បេក្ខជន ៤០៧ នាក់​មកពី ៣៥ ប្រទេស​បាន​ដាក់​ពាក្យ​ចូលរួម​ក្នុង​កម្មវិធី ដែល​ជា​​អត្រា​​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ AFA ។ សមាជិក ២០ នាក់​ចុងក្រោយ​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ផលិត​ខ្សែ​ភាពយន្ត​មួយ​ដែល​មាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​ណែនាំ​រយៈពេល ១៨ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៧ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី ១៤ ខែ​តុលា។ ការងារ​ដែល​បាន​បញ្ចប់​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ក្នុង​អំឡុង​ពេល​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន​ឆ្នាំ​នេះ។

ក្រឡេក​ទៅ​មើល​​​ស្នាដៃ​លោក ប៉ាន់ រិទ្ធី គឺ​មាន​ច្រើន​រាប់​សឹង​មិន​អស់ ហើយ​ថ្មី​ៗ​នេះ​ម្ចាស់​ភាពយន្ត «ផ្នូរ​គ្មាន​ឈ្មោះ» ទើប​ទទួល​បាន​ពានរង្វាន់​ខ្លា​ឃ្មុំ​ប្រាក់ សម្រាប់​ភាពយន្ត​ថ្មីរបស់លោក គឺ​រឿង “Everything Will Be Ok” នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧២ Berlinale 2022 កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ ២០២២ នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

គួរ​បញ្ជាក់​ថា​មហោស្រព​ដ៏​ធំ​ប្រចាំ​អាស៊ី​មួយ​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ៥ ដល់ ១៤ តុលា នៅ​ទីក្រុង​កំពង់ផែ​​ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​នោះ​មាន​ភាពយន្ត​ជាង ២៤០ មកពី​ ៧១ ប្រទេស​ចូលរួម​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ