អបអរសាទរ ពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក

ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក (PLUS 855 MUSIC) ជាក្រុមហ៊ុនតន្ត្រីឈានមុខមួយ បានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ក្រោមវត្តមាននាយកប្រតិបត្តិ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលកម្មវិធីដ៏វិសេសនេះ បានប្រព្រឹត្តិទៅនៅ Oakwood Premier Phnom Penh។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា ជាសញ្ញាណនាំមកនូវភាពរីករាយ ការកម្សាន្តអារម្មណ៍ដ៏សម្បូរបែប តាមរយៈការផលិតនូវបទចម្រៀងរសជាតិថ្មីដ៏មានគុណភាព។

លោក ស៊ីវ រិទ្ធី នាយកប្រត្តិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក បានថ្លែងពីគោលបំណង នៃការបង្កើតផលិតកម្មថ្មីមួយនេះ ព្រមទាំងបង្ហើបខ្លះៗពីចំណុចខ្លាំងៗ ដែលអាចនាំឱ្យក្រុមហ៊ុនតន្ត្រីរបស់ខ្លួន អាចប្រកួតប្រជែងនៅលើទីផ្សារសព្វថ្ងៃបាន។

«ដោយសារតែ​ខ្ញុំបានចាប់ផ្ដើមពី DJ & Music Producer​ ម្នាក់ទើបខ្ញុំមានមូលដ្ធានគ្រឹះជាមួយតន្ត្រីហើយ​ ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអ្វីដែលថ្មី។ ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក ជាផ្ទះថ្មីសំរាប់សិល្បករ ត្រូវបានបង្កើតឡើងកំឡុងឆ្នាំ ២០២៤ ហើយ La Cima Cartel គឺជាក្រុមចម្រៀងបុរសដំបូង ដែលបានចាប់ផ្ដើមដំណើររួមគ្នាជាមួយគ្នា» លោក ស៊ីវ រិទ្ធី ថ្លែង។

លោកបានបន្តថា «លើសពីនេះទៅទៀតក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក ក៏មានចក្ខុវិស័យក្នុងការ បើកឱកាសស្វាគមន៍ សិល្បករ សិល្បការិនី​ដែលមានឆន្ទៈ ចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគាត់ធ្លាប់ឆ្លងកាត់ការប្រឡង ឬមិនធ្លាប់ក្ដី ដើម្បីឲ្យពួកគាត់បានមកប្រើប្រាស់ទេពកោសល្យដែលពួកគាត់មាន និងដុសខាតពង្រឹងបន្ថែមឲ្យសមត្ថភាពសិល្បៈពូកគាត់ ឈានទៅដល់ស្ដង់ដាល្អមូយ ជាមួយក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក»។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយកបានថ្លែងអំណរគុណទៅដល់ ដៃគូវិនិយោគ ដៃគូសហការ អ្នកគាំទ្រ ជាពិសេសសិល្បករ​និងក្រុមការងារ ក្រុមហ៊ុន ផ្លាស អេចថ៍ ហ្វាយ ហ្វាយ ម្ញូហ្ស៊ីក ទាំងអស់ដែលបានចាប់ផ្ដើមដំណើរនេះរួមគ្នា ព្រមទាំងជឿជាក់លើគ្នា ទោះបីជា បច្ចុប្បន្តយើងកំពុងតែនៅក្នុងភាពមិនទាន់ល្អឥតខ្ខោះក៏ដោយ ពួគយើងនឹងឆ្ពោះទៅកាន់គោលដៅរួម ក៏ដូចជារបកគំហើញថ្មីៗ ធ្វើឲ្យវប្បធម៍ និងឧស្សាហ៍កម្មតន្រ្តីក្នុងស្រុកមានស្តង់ដាមួយ ដែលគ្រប់គ្នាតែងទន្ទឹងចង់បាន។

គួរបញ្ជាក់ផងដែរថា ក្រៅពី ក្រុមចម្រៀង La Cima Cartel មានសមាជិកសរុប៧រូប​ – YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និងMut Phearin ក៏មានសិល្បករទោលចំនួន ៣រូបបន្ថែមផងដែរ ដូចជាDylux, Chan SreyKhouch និងMonetrey Ek ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែមនូវរសជាតិតន្រ្តីប្លែកៗជាច្រើនដល់បណ្ដាលអ្នកគាំទ្រនារពេលខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *