អាល់ប៊ុមត្រីវិស័យ វណ្ណដា ល្បីសុះសាយ ស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយពីសមិទ្ធផល

តារារ៉េបដ៏​ល្បីល្បាញរបស់ផលិតកម្ម បារមី វណ្ណដា កសាង​ឈ្មោះទាំង​ក្នុង​និង ក្រៅ​ប្រទេស​ ហើយពេលនេះកំពុង​តែ​នាំ​កិត្តិនាម​កម្ពុជាទៅកាន់សកលលោក​ម្ដងទៀត តាម​រយៈ​បទ​ចម្រៀង​ជាច្រើន​ក្នុង​អាល់ប៊ុមត្រីវិស័យ មាន «Treyvisai III: Return to Sovannaphum», «TREYVISAI II: BURN LIKE THE SUN» និង «TREYVISAI I: THE SEARCH FOR LIGHT»។

គ្រាន់តែ​បញ្ចេញ​បទ​ចម្រៀង​អស់​ពី​ក្នុង​អាល់ប៊ុម​ថ្មី Treyvisai ទាំង ៣ ផ្នែកមក កេរ្តិ៍ឈ្មោះ វណ្ណដា បាន​សាយភាយ​ទៅ​លើ​អន្តរជាតិជាថ្មីម្ដងទៀត។ បទ​ចម្រៀង​ល្បី​ៗ​របស់​តារា​ប្រុស​វ័យ ២៧​ឆ្នាំ​រូប​នេះ មិន​ត្រឹម​ឆក់​បាន​ការ​គាំទ្រ​លើសលប់​ពី​សំណាក់​អ្នក​គាំទ្រ​ក្នុង​ស្រុក​ឡើយ បទ​ទាំងនោះ​ក៏​មាន​សន្ទុះ​អបអរ​សាទរ​ពី​សំណាក់​អ្នក​នៅ​ក្រៅ​ប្រទេស​ដែរ។

វេបសាយ និង​ផេក​ល្បី​ៗ​មិន​ត្រឹម​នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ​ដែល​បាន​ចុះផ្សាយ​ពី វណ្ណដា ខាង​ខាង​ប៉ែក​អឺរ៉ុប និង​ខាង​អាមេរិក​ក៏​ចុះផ្សាយ​ពី​សមិទ្ធផល​ថ្មី​របស់ ម៉ាន់ វណ្ណដា ផង​ដែរ។ វណ្ណដា តារា​រ៉េប​ខ្មែរ កំពុង​បញ្ចេញ​ឥទ្ធិពល​នៅ​អន្តរជាតិ ព្រោះ​មិន​ត្រឹម​មានការ reaction​ បទ​ចម្រៀង​លោក​ប៉ុណ្ណោះ​ទេ មាន​ទាំង​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​បាន​ចុះផ្សាយ​ពី​ស្នាដៃ «Treyvisai III: Return to Sovannaphum» នេះ​ដូចគ្នា។

មិន​ត្រឹម​តែ​វេបសាយ​ចុះផ្សាយ​ឡើយ ថ្មី​ៗ​នេះ​ទៀតសោត Main Producer 21 savage បាន​ទាក់ទង មក​កាន់ វណ្ណដា ផ្ទាល់ ដើម្បី​ផលិត​បទ​ចម្រៀង​រួមគ្នា។ នៅ​មិន​ទាន់​រាប់​បញ្ចូល​ Rolling Loud បង្ហោះ story អាល់ប៊ុម TREYVISAI និងបទ «អាត្មា» របស់ វណ្ណដា និង​សរសើរ​ថា «វណ្ណដា ​ជា​តារា​ចម្រៀង​រ៉េប​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​តារា​ជា​ច្រើន​នៅ​កម្ពុជា។ តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ​តែង​បង្ហាញ​វប្បធម៌​ប្រទេស​កំណើត​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​ថែម​ទៀត​ផង» ហើយ​ a1234misic ក៏​បាន​បង្ហោះ​លើ Instagram របស់​ខ្លួន​ថា «ពិត​ណាស់ ​តារា​ចម្រៀង​រ៉េប​​ល្បី​ជា​ច្រើន​សុទ្ធ​តែ​ចេញ​មក​ពី​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​នោះ វណ្ណដា ជា​តារា​ចម្រៀង​រ៉េប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ព្រម​ទាំង ​ជា​តារា​រ៉េប​ខ្មែរ​មួយ​រូប​ដែល​តែង​បង្ហាញ​វប្បធម៌​ប្រទេស​កំណើត​របស់​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង» ជាដើម។

នេះ​មិន​ទាន់​បូក​បញ្ចូល​អ្នក​ធ្វើ​វីដេអូ Reaction ចម្រៀង​ជា​ជនជាតិ​បរទេស​រាប់​សិប​នាក់​ផ្សេង​ទៀត​ឡើយ។ គួរ​បញ្ជាក់​ថា វណ្ណដា បាន​បញ្ចប់​ប្រវត្តិសាស្រ្ត​លក់​សំបុត្រ​ប្រគំ​តន្រ្តី​ដែល​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក មាន​អ្នក​ទៅ​ទស្សនា​រាប់​ម៉ឺន​នាក់ ដោយ​សំបុត្រ​ដាក់​លក់​ប៉ុន្មាន​ដង​ក៏ sold out ដែរ។

នា​ពេល​អនាគត ​ម្ចាស់​បទ «សុវណ្ណភូមិ» កំពុង​អង្គុយ​គិត និង​សិក្សា​អំពី​« ត្រីវិស័យ-TREYVISAI ORCHESTRA អកេះស្ត្រា» ដោយ​ឲ្យ​អ្នក​គាំទ្រ​ជួយ​ពិចារណា ប្រសិនបើ​លោក​នឹង​រៀបចំ​ឲ្យ​មាន​ចំណី​អារម្មណ៍​ថ្មី​មួយ​នោះ​ឡើង លាយ​ជាមួយ​ឧបករណ៍​ភ្លេង​ខ្មែរ​ទាំង​អស់ ដែល​គំនិត​នេះ​ក៏​មាន​ការ​គាំទ្រ​ច្រើន​ខ្លាំង​ដូចគ្នា។ មិន​ត្រឹម​គិត​ឡើយ ដោយ​មាន​អ្នក​បង្ហើប​ថា វណ្ណដា ធ្លាប់​បាន​ទៅ​មើល​សាល​មួយ​កន្លែង ដែល​អាច​រៀបចំ​« ត្រីវិស័យ-TREYVISAI ORCHESTRA អកេះស្ត្រា» ខ្លះ​ៗ​ហើយ។

ឈ្មោះ វណ្ណដា លើ​កាសែតអន្តរជាតិមិនមែន​ទើបតែពេលនេះ​ទេ អំឡុង​ពេលម្ចាស់បទ «Time To Rise» ច្រៀង​លើ​ឆាក​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ នៅទីក្រុង​ប៉ារីស​ប្រទេសបារាំង ក៏​ត្រូវបាន​ស្ថាប័ន​ផ្សព្វផ្សាយ​ធំ​ៗ​ចុះផ្សាយ និង​សរសើរ​ខ្លាំងមិនចាញ់ពេលនេះ​ឡើយ៕

រូបភាព៖ VannDa



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *