រឿងដែលគួរដឹងពីភាពយន្តកំពុងផ្ទុះការចាប់អារម្មណ៍ «Oppenheimer»

អ្វីដែលអ្នកត្រូវដឹងដំបូងបង្អស់ គឺភាពយន្ត «Oppenheimer» និយាយពីព្រឹត្តិការណ៍ពិតជាប្រវត្តិសាស្ត្រដែលបានដក់ជាប់ក្នុងការចងចាំរបស់មនុស្សទូទាំងពិភពលោក និងជាព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ភាពយន្តមួយនេះនឹងបង្ហាញពី «បិតាគ្រាប់បែកបរមាណូ» លោក J. Robert Oppenheimer និងបើកបង្ហាញពី ដំណើរដើមទងដែលនាំឱ្យមានការច្នៃប្រឌិតអាវុធនុយក្លេអ៊ែរដំបូងក្នុងកំឡុងសង្គ្រាមលោកលើកទី២។

ដំណើរការសាកល្បង ឬស្រាវជ្រាវផលិតអាវុធប្រល័យលោកដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកត្រូវបានគេស្គាល់ថាជាគម្រោង Manhattan ហើយនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៤៥ រដ្ឋាភិបាលអាមេរិកបានបំផ្ទុះគ្រាប់បែកបរមាណូជាលើកដំបូងបង្អស់នៅលើវាលខ្សាច់ Jornada del Muerto នៃរដ្ឋ New Mexico។ ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា Trinity test ឬត្រីឯកព្រះ ដែលបានផ្លាស់ប្តូរពិភពលោកជារៀងរហូត។ ព្រឹត្តិការណ៍ដែលបានរៀបរាប់ត្រួសៗខាងលើនេះ គឺជាអ្វីដែលអ្នកគាំទ្រជឿថា នឹងត្រូវបានបង្ហាញក្នុងភាពយន្តដ៏កក្រើក ដែលដឹកនាំដោយ Christopher Nolan។

តើតារាសម្តែងណាខ្លះ ដើរតួអង្គសំខាន់ៗក្នុងភាពយន្ត Oppenheimer?

Oppenheimer ជាភាពយន្តមួយដែលមានវត្តមានតារាសម្តែងកំពូលៗច្រើនបំផុតមកចូលរួម។ ​តួ​ឯក​សម្រាប់ភាពយន្តមួយនេះគឺលោក Cillian Murphy ជាតួអង្គធំមកពីភាពយន្ត Peaky Blinder។ Cillian Murphy ដែលជាដៃគូយូរឆ្នាំរបស់អ្នកដឹកនាំសម្តែង Christopher Nolan ត្រូវដើរតួជាលោក J. Robert Oppenheimer។

ចំណែកតួអង្គបន្ទាប់គឺតារាសម្តែង Emily Blunt ដែលនឹងដើរតួជាភរិយារបស់លោក Oppenheimer គឺ Kitty Oppenheimer។ បន្ទាប់មកទៀត គឺ Florence Pugh តួអង្គ Marvel «Black Widow» នឹងដោយដើរតួជាសមាជិកបក្សកុម្មុយនិស្តឈ្មោះ Jean Tatlock ។

បន្ថែមពីលើនេះ Iron Man គឺលោក Robert Downey Jr. នឹងដើរតួជា Lewis Strauss ដែលជាតួអង្គសំខាន់មួយរូបដែរនៅពីក្រោយការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ ចំណែក Matt Damon នឹងដើរតួជា Leslie Groves ដែលជាឥស្សរជនយោធាដែលបានបម្រើការជានាយកនៃគម្រោង Manhattan។

តើនរណាជាអ្នកដឹកនាំភាពយន្ត Oppenheimer?

Christopher Nolan គឺជាអ្នកដឹកនាំរឿង Oppenheimer ហើយភាពយន្តមួយនេះគឺជាភាពយន្តទី១២ ហើយដែលលោកបានដឹកនាំ និងជាភាពយន្តរន្ធត់ញាប់ញ័រខ្លាំងជាងសម្រាប់លោក។ Christopher Nolan បានដឹកនាំភាពយន្តកំពូលៗដូច Batman Begins, The Dark Knight, Inception និង Interstellar ជាដើម។

រាល់ភាពយន្តដែល Christopher Nolan​ ធ្លាប់បានដឹកនាំសុទ្ធសឹងតែជាភាពយន្តស៊ីជម្រៅ។ លើសពីនេះ សម្រាប់ភាពយន្ត Oppenheimer ដែលមានឈុតបំផ្ទុះគ្រាប់បែក ត្រូវបានសារព័ត៌មានមួយចំនួនឱ្យដឹងថា មិនមានប្រើបច្ចេកវិទ្យា CGI ជំនួយនោះទេ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត ភាពយន្ត Oppenheimer ត្រូវបានថតដោយកាមេរ៉ា IMAX 65mm និងកាមេរ៉ា Panavision 65mm ដែលមានកម្រិតច្បាស់បំផុតលើលោក។

តើ Oppenheimer ថតនៅឯណា?

បើយោងតាមគេហទំព័រ Los Alamos County ទីតាំងដូចជា Historic Fuller Lodge, ផ្ទះពិតដែលលោក Oppenheimer ប្រើប្រាស់ និងអគារដែលនៅសេសសល់ផ្សេងទៀត ដូចជាបន្ទប់ស្នាក់នៅរបស់ស្ត្រី និង United Church របស់គម្រោង Manhattan ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលផលិតភាពយន្តមួយនេះ។ ដូច្នេះភាពយន្ត Oppenheimer ត្រូវបានថតជាចម្បងនៅរដ្ឋ New Mexico។ ចំណែកឈុតឆាកមួយចំនួនផ្សេងទៀតត្រូវបានថតនៅរដ្ឋ New Jersey និង California។

តើភាពយន្ត Oppenheimer នឹងចាក់បញ្ចាំងនៅពេលណា?

មិនខុសពីនៅបរទេសនោះទេ ភាពយន្ត Oppenheimer នឹងចាក់បញ្ចាំងថ្ងៃទី ២១ កក្កដា ឆ្នាំ២០២៣ នៅតាមរោងភាពយន្តនានានៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម