តើអនាគត BLACKPINK នឹងទៅជាយ៉ាងណា ប្រសិនបើចាកចេញពី YG ?

កាន់តែជិតដល់ថ្ងៃដែលកិច្ចសន្យារបស់ BLACKPINK និង YG ផុតកំណត់ អ្នកគាំទ្រកាន់តែជ្រួលច្របល់ក្នុងចិត្ត ខណៈពាក្យចចាមអារ៉ាមជាច្រើនបន្តផ្ទុះឡើងនៅលើបណ្តាញសង្គម។

BLACKPINK បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ហើយ​ឥឡូវ​នេះក៏បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ស្រី Kpop ដែល​មាន​ឥទ្ធិពលលេខ ១​លើ​ពិភពលោក។ មកទល់នឹងពេលនេះ ពួកគេបានបង្ហាញមុខអស់រយៈពេល ៧ ឆ្នាំហើយ ហើយកិច្ចសន្យាជាមួយ YG Entertainment នឹងផុតកំណត់នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣។ នៅក្នុងវិស័យ Kpop មានបណ្ដាសាមួយហៅថា “បណ្តាសា៧ឆ្នាំ” ពោលគឺក្រុមជាច្រើនមិនអាចបន្តរួមគ្នាបានទេ ដោយសារការមិនបន្តកុងត្រាជាមួយផលិតកម្មចាស់ ហេតុដូច្នេះហើយទើបអ្នកគាំទ្រខ្វល់ខ្វាយពីអនាគតរបស់ BLACKPINK។

នៅថ្ងៃទី ១២ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Lisa មិនទាន់បានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាទេ។ ដូច្នេះហើយ វាអាចទៅរួចដែលថា ការប្រគំតន្ត្រីទេសចរណ៍ Born Pink នឹងក្លាយជាលើកចុងក្រោយដែលអ្នកគាំទ្របានឃើញសមាជិកទាំងបួនសម្តែងរួមគ្នា។ ដូច្នេះ តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ព័ត៌មាន​អាក្រក់​ជា​បន្តបន្ទាប់​អំពី​ការ​ចុះ​កុងត្រា​ឡើងវិញ​របស់​ពួកគេ ហើយ​តើ​អនាគត​របស់ BLACKPINK ​នឹង​មាន​អ្វី​កើត​ឡើង​?

🟥ហេតុផលពីក្រោយពាក្យចចាមអារ៉ាមថា BLACKPINK មិនបន្តកុងត្រា

👉 ហេតុផលទី១៖ ល្បិចដាក់សម្ពាធពីផលិតកម្ម

ហេតុផលដែលអាចទៅរួចមួយគឺពាក្យចចាមអារ៉ាមនេះត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន YG Entertainment ផ្ទាល់តែម្ដងដើម្បីដាក់សម្ពាធលើសមាជិក។ ការចរចាកិច្ចសន្យារវាងសិល្បករ និងក្រុមហ៊ុន គឺជាដំណើរការដ៏វែងឆ្ងាយ ហើយប្រសិនបើអ្វីៗដំណើរការល្អ ការប្រកាសជាសាធារណៈនឹងធ្វើឡើងមុនពេលបញ្ចប់កិច្ចសន្យា។

ការបញ្ជាក់ពីអនាគតរបស់ក្រុមនាពេលឆាប់ៗនេះនឹងនាំមកនូវសន្តិភាពផ្លូវចិត្តដល់អ្នកគាំទ្រនិងម្ចាស់ភាគហ៊ុន ហើយក្រុមហ៊ុនអាចបង្កើតផែនការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់សិល្បករផង។ ជាឧទាហរណ៍ BTS បានបន្តកិច្ចសន្យាជាមួយ HYBE Labels តាំងពីឆ្នាំ ២០១៨ ដែលមានរយៈពេល ២ ឆ្នាំមុនពេលកិច្ចសន្យាផុតកំណត់ ឬ TWICE ជាមួយផលិតកម្ម JYP បានប្រកាសថាក្រុមនេះបានបន្តកុងត្រាតាំងពីខែមិថុនាឆ្នាំ ២០២២ ពោលគឺ ៤ខែមុនពេលផុតកំណត់កុងត្រាចាស់។

ងាកមក BLACKPINK ស្ថានភាពកិច្ចសន្យាថ្មីរបស់ពួកគេនៅតែជាសញ្ញាសួរ ទោះបីជានៅសល់តិចជាង ១ ខែក៏ដោយ។ ព័ត៌មានខ្លះ​ថា​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​សំឡេង​រួម​បាន​ទេ ដូច្នេះហើយទើប​ YG បញ្ចេញដំណឹងមិនល្អខ្លះពាក់ព័ន្ធ BLACKPINK ដើម្បីឱ្យអ្នក​គាំទ្រ​​សោក​ស្តាយ​នៅ​ពេល​ក្រុម​ដែល​ខ្លួន​ពេញ​ចិត្ត​ត្រូវ​បំបែកជួរ ហើយក៏ជាការដាក់សម្ពាធធ្វើឱ្យសមាជិក BLACKPINK មានអារម្មណ៍ថាពួកគេកំពុងធ្វើឱ្យអ្នកគាំទ្រសោកសៅ នាំឱ្យមានករណីដែលពួកគេអាច “បិទភ្នែកស៊ីញ៉េ” លើកិច្ចសន្យាថ្មីទោះបីជាមានលក្ខខណ្ឌមិនគ្រប់គ្រាន់ក៏ដោយ។

លើសពីនេះ ការដែល YG មិនបានចាត់វិធានការដើម្បីការពារ Jennie ក្នុងករណីដែលពួក Hacker ទម្លាយរូបថតឯកជន ក៏ដូចជាការអនុញ្ញាតឲ្យ anti-fan និងអ្នកគាំទ្របំពុល បង្កការភ័យខ្លាចដល់សមាជិកក្នុងបណ្ដាញសង្គមជាបន្តបន្ទាប់ ក៏ចាត់ទុកថាជាការដាក់សម្ពាធលើក្រុមដែរ។

👉 ហេតុផលទី២៖ គូប្រជែង

ក្រៅ​ពី​នេះ​ក៏​មាន​មតិ​ថា ពាក្យ​ចចាម​អារ៉ាម​​នោះ​ជាស្នាដៃ​របស់​គូ​ប្រជែង​ YG Entertainment។ គូប្រកួតប្រជែងជាច្រើនប្រើ “គ្រោងការណ៍កខ្វក់” ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីទម្លាក់កេរ្តិ៍ឈ្មោះរបស់ YG និងកាត់បន្ថយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ព្រោះ BLACKPINK គឺជាក្រុមសំខាន់របស់ក្រុមហ៊ុន។

តាមពិតទៅ មានក្រុមហ៊ុនជាច្រើនដែលបើកភ្លើងខៀវឱ្យ Jisoo, Jennie, Rosé និង Lisa ប្រសិនបើពួកគេមិនបន្តកុងត្រាជាមួយ YG។ មានព័ត៌មានចុះផ្សាយថាក្រុមហ៊ុននៅក្នុងប្រទេសចិនស្នើតម្លៃខ្លួនចំនួន ១០០ ពាន់លានវ៉ុន (ជិត ៨០លានដុល្លារ) ដើម្បីអញ្ជើញ Lisa មកនៅក្រោមដំបូលពួកគេ។ Jisoo, Rosé និង Jennie ក៏ត្រូវ​បាន​គេ​និយាយ​ថា​ងាយ​ស្រួល​ស្វែង​រក​កន្លែង​ថ្មីដែរ​ព្រោះ​ពួក​គេ​សុទ្ធតែជា​តារា​កំពូល​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​តន្ត្រី ភាពយន្ត និង​ម៉ូដ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ YG ត្រូវចំណាយយ៉ាងហោចណាស់ ២០ ពាន់លានវ៉ុន (១៥,៨ លានដុល្លារ) សម្រាប់សមាជិកម្នាក់ៗដើម្បីអាចរក្សាពួកគេ។

👉 ហេតុផលទី ៣៖ ការប្រកួតប្រជែងផ្ទៃក្នុង

“ការរត់គេច” របស់សិល្បករជាបន្តបន្ទាប់ទៅកាន់ THE BLACK LABEL បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍។សារព័ត៌មាន Korea Herald ធ្លាប់បានរាយការណ៍ផ្តាច់មុខថា BLACKPINK នឹងដើរតាមគន្លងរបស់សិស្សច្បង Taeyang ដោយផ្លាស់ប្តូរក្រុមហ៊ុនគ្រប់គ្រងពី YG Entertainment ទៅ THE BLACK LABEL។ ទោះបីជា YG មិនបានបញ្ជាក់រឿងនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែមានការព្រួយបារម្ភ។

THE BLACK LABEL គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយផលិតករ Teddy ។ កាលពីមុន THE BLACK LABEL គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment។ ទោះយ៉ាងណា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ THE BLACK LABEL គ្រាន់តែជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ YG ប៉ុណ្ណោះ។ មានន័យថាចំនួនភាគហ៊ុនដែល YG កាន់កាប់នៅក្នុង THE BLACK LABEL បានថយចុះត្រឹមតែប្រហែល 25-50% ប៉ុណ្ណោះ។ ដូច្នេះវាមិន​មែន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទៀត​ទេ ប៉ុន្តែ​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ធំ​របស់ YG ខ្លួន​ឯង។

ប្រសិនបើ BLACKPINK ពិតជាចាកចេញមែននោះ YG នឹងទទួលរងការខាតបង់ដ៏ធំ។ ឥឡូវនេះ ពួកគេនឹងនៅសល់តែក្រុម TREASURE, BABY MONSTERS ដែលត្រៀមបង្ហាញខ្លួន និង WINNER ដែលកំពុងរវល់បំពេញកាតព្វកិច្ចយោធា។ ដូច្នេះហើយគេជឿថា YG នឹងខិតខំ យ៉ាងខ្លាំងដើម្បីរក្សា BLACKPINK ដែលជាគ្រាប់ពេជ្ររបស់ពួកគេ។

🟥តើអនាគតរបស់ BLACKPINK ទៅជាយ៉ាងណា?

ទោះបីជាការចាកចេញពី YG គឺជាអ្វីដែលអ្នកគាំទ្រមិនចង់បាន ប៉ុន្តែប្រសិនបើវាពិតជាកើតឡើង BLINKs ក៏មិនចាំបាច់គិតអវិជ្ជមានពេកនោះដែរ។ កាល​ពី​មុន តារា​ដែល​ចាក​ចេញ​ពី​ផលិតកម្មគឺមាន​ន័យ​ថា​ចាក​ចេញ​ពី​ក្រុម ប៉ុន្តែ​ឥឡូវ​ករណី​នេះលែងជារឿងគួរបារម្ភ​ទៀត​ហើយ បន្ទាប់​ពី​ករណី​របស់ SNSD។

ក្នុងឆ្នាំ ២០១៧ មហាជនមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលថា Tiffany, Sooyoung និង Seohyun បានចាកចេញពីផលិតកម្ម SM Entertainment បន្ទាប់ពីធ្វើការជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ និងគិតថានេះជាចុងបញ្ចប់នៃក្រុមចម្រៀងនារីជាតិ ប៉ុន្តែចុងក្រោយ SNSD នៅតែអាចត្រលប់មកវិញជាមួយនឹងសមាជិក ៩ នាក់ពេញ ដោយបានចេញអាល់ប៊ុមគម្រប់ខួប ១៥ ឆ្នាំ ហើយថែមទាំងបានសម្តែងក្នុងកម្មវិធី SM Town Concert ទៀតផង។

ភាពជោគជ័យរបស់ SNSD បានបង្កើតការសន្និដ្ឋានសម្រាប់ក្រុមជាបន្តបន្ទាប់ដែលសមាជិកខ្លះបានប្ដូរទៅក្រុមហ៊ុនផ្សេង តែនៅតែអាច Comeback ជាមួយគ្នាដូចជា 2PM, KARA, EXID… ។ ដរាបណាសមាជិកអាចរៀបចំកាលវិភាគផ្ទាល់ខ្លួន និងមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនចាស់ ពួកគេនៅតែអាចមានសកម្មភាពជាមួយក្រុមចាស់ និងអភិវឌ្ឍខ្លួនក្នុងវិស័យផ្សេងទៀតក្នុងពេលតែមួយ។

YG ផ្ទាល់ក៏​ទំនងមិន​មែន​ជា​ក្រុមហ៊ុន​ដែល​បិទផ្លូវសិល្បករដែលបានចាក​ចេញ​ពី​ក្រុមហ៊ុនខ្លួនដែរ។ ក្នុងឆ្នាំ ២០២២ ក្រុម 2NE1 បានជួបជុំគ្នាយ៉ាងអស្ចារ្យនៅលើឆាក Coachella ប៉ុន្តែអ្នកគាំទ្រក៏មានការព្រួយបារម្ភអំពីបញ្ហាផ្លូវច្បាប់ ដោយសារតែ YG នៅកាន់កាប់ឈ្មោះក្រុម និងការរក្សាសិទ្ធិបទចម្រៀង។ ផ្ទុយ​ពី​ក្តី​បារម្ភ​របស់​អ្នក​គាំទ្រ YG បាន​ឆ្លើយ​តប​ថា​ពួក​គេ​មិន​មាន​ជម្លោះ​នឹង​ការ​សម្តែង​របស់ 2NE1 ទេ។ Lee Hi និង AKMU ត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ Channel YouTube ទោះបីជាពួកគេចាកចេញពីក្រុមហ៊ុនក៏ដោយ ហើយក្រុម iKON ក៏ត្រូវបានផ្តល់សិទ្ធិពេញលេញក្នុងការប្រើឈ្មោះក្រុមបន្ទាប់ពីកិច្ចសន្យាផុតកំណត់។

ខណៈព័ត៌មាន​អំពី​សមាជិក​ដែល​ចាក​ចេញ​ពី YG គឺនៅ​មិន​អាច​បញ្ជាក់​បាន​ទាំង​ស្រុង អ្នកគាំទ្រនៅតែសង្ឃឹមថា BLACKPINK នឹងបន្តកិច្ចសន្យារបស់ពួកគេ និងឆ្ពោះទៅរកភាពជោគជ័យមួយកម្រិតទៀតទាំងអស់គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម