មិន​មែនបទ​ Rap អីទេ តែ​ចម្រៀង​កុមារ​មួយ​នេះ​ជា​វីដេអូ​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​លើ​ Youtube

Youtube បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​លើ​ផែនដី​នេះ​​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​។ បណ្ដុំ​វីដេអូ​កម្សាន្ត​ តន្ត្រី​ ព័ត៌មាន និង​វីដេអូ​គ្រប់​ប្រភេទ​មាន​នៅ​លើ​ Plateform មួយ​នេះ​ដែល​មនុស្ស​និយម​ទស្សនា​រហូត​ក្លាយ​ជា​ទម្លាប់​មិន​អាច​ខ្វះ​បាន​ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ធំ​អាច​រក​ប្រាក់​ចំណូល​ពី​​ Youtube បាន​ផង​ដែរ។ យ៉ាងណា​តើ​អ្នក​ធ្លាប់​​ចាប់​អារម្មណ៍​ទេ​ថា​តើ​វីដេអូ​ប្រភេទ​ណា​ដែល​មាន​មនុស្ស​ទស្សនា​ច្រើន​បំផុត​នៅ​លើ​ Plateform មួយ​នេះ។

១ “Baby Shark Dance” ដោយ​ Pinkfong (១២ពាន់​លាន​ Views)

បទ​ចម្រៀង​សម្រាប់​កុមារ​ដែល​ផលិត​ដោយ​ Pinkfong ដែល​ជា​បណ្ដាញ​មួយ​របស់​ក្រុមហ៊ុន​ផលិតកម្ម​កម្សាន្ត​ SmartStudy ​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​វីដេអូ​ដំបូង​បង្អស់​របស់​ពិភព​លោក​ដែល​មាន​អ្នក​ទស្សនា​​ដល់​ជាង ១០ពាន់លាន​ដង។ Baby Shark បាន​ផ្ដួល​បទ​ចម្រៀង​ Despacito ក្នុង​ឆ្នាំ ២០២០ កាន់​កាប់​តំណែង​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​លើ​ Youtube។

២ “Despacito” ដោយ Luis Fonsi feat. Daddy Yankee (៨ពាន់​លាន​ Views)

បើ​យើង​ត្រលប់​ទៅ​ឆ្នាំ ២០១៧ វិញ​មិន​ថា​ទៅ​កន្លែង​ណា​ក៏​ឮ​ចម្រៀង​ Despacito ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​នរណា​ម្នាក់​និយាយ​ពាក្យ​ Despacito។ Despacito ជា​ចម្រៀង​ភាសា​អេស្ប៉ាញ​ដែល​ជោគជ័យ​ខ្លាំង​បំផុត​ និង​ជា​ចម្រៀង​បែប Pop ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​យក​ឈ្នះ​ចម្រៀង​ភាសា​អង់គ្លេស​ល្បី​ៗ​ដទៃ​ទៀត​ផង​។

៣ “Johny Johny Yes Papa” ដោយ LooLoo Kids (៦.៥ពាន់​លាន Views)

ជា​ចម្រៀង​សម្រាប់​កុមារ​មួយ​បទ​ទៀត​ដែល​ល្បី​រហូត​ដល់​មនុស្ស​ធំ។ Johny Johny Yes Papa ជា​ចម្រៀង​ឆ្លង​ឆ្លើយ​រវាង​ឪពុក​ និង​កូន​ សម្រាប់​អប់រំ​កុមារ​តូច​ដែល​បាន​​ចេញ​ក្នុង​ឆ្នាំ ២០១៦។ បច្ចុប្បន្ន​ចម្រៀង​សម្រាប់​កុមារ​មួយ​នេះ​កាន់​កាប់​តំណែង​លេខ​ ៣​ជា​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​នៅ​លើ​ Youtube។

៤ “Shape of You” ដោយ Ed Sheeran (៥.៨ពាន់​លាន views)

ជា​ចម្រៀង​មួយ​បទ​ដែល​ជោគជ័យ​បំផុត​ក្នុង​សតវត្ស​រ៍ទី ២១។ Shape of You ជាប់​ជា​ចម្រៀង​លេខ​១ នៅ​ក្នុង​ប្រទេស​ចំនួន ៣៤ និង​ព្រម​ទាំង​ជា​ចម្រៀង​ដែល​មាន​អ្នក Cover ច្រើន​បំផុត​មួយ​ផង​ដែរ។ បទចម្រៀង​ដដែល​នេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ Grammy ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​ ២០១៧។ Shape of You ​ជា​ចម្រៀង​មួយ​ដែល​ល្បី​បំផុត​ក្នុង​ចំណោម​ចម្រៀង​របស់​លោក Ed Sheeran។

៥ “Bath Song” ដោយ Cocomelon – Nursery Rhymes (៥.៩ពាន់​លាន views)

ប្រសិន​បើ​អ្នក​មាន​កូន​តូច​ អ្នក​ប្រាកដ​ជា​ធ្លាប់​ឮCocomelon។ Cocomelon ជា​ចម្រៀង​សម្រាប់​កុមារ​ដែល​ផលិត​ដោយ​ Channel ដ៏​ពេញ​និយម  CoComelon – Nursery Rhymes ដែល​បច្ចុប្បន្ន​មាន​អ្នក​ចុច​ Subscribe ជាង​១០០លាន​នាក់។

៦ “See You Again” ដោយ Wiz Khalifa feat. Charlie Puth (៥.៨ billion views)

បើ​ទោះ​ជា​អ្នក​មិន​ដែល​ទស្សនា​ភាព​យន្ត Fast and the Furious ក៏​ដោយ​យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​ដឹង​ខ្លះៗ​ពី​វា​តាម​រយៈ​បទចម្រៀង​ See You Again ដែរ។ See You Again ជា​ចម្រៀង​បែប​មនោសញ្ចេតនា​ឧទ្ទិស​ទៅ​ដល់​ Paul Walker ដែល​ជា​តារា​សម្ដែង​ក្នុង​ភាព​យន្ត​ខាង​លើ​ ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។

៧ “Phonics Song with Two Words” ដោយ ChuChu TV (៥.១ពាន់​លាន views)

វីដេអូ​គំនូរ​ជីវចល​មួយ​ទៀត​ហើយ​សម្រាប់​កុមារ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត។ “Phonics Song with Two Words” បង្ហោះ​នៅ​ក្នុង​ឆ្នាំ ២០១៤ ដោយ​ ChuChu TV ជា​ Chanel របស់​ឥណ្ឌា​ដែល​ផលិត​វីដេអូ​សម្រាប់​អប់រំ​កុមារ។ តួ​យ៉ាង​ដូចជា​វីដេអូ​នេះ​ដែល​ជួយ​បង្រៀន​កុមារ​ក្នុង​ការ​ប្រកប​ពាក្យ​អង់គ្លេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម