ត្រៀមខ្លួនរាំទៅ! បទថ្មីរបស់ OG BOBBY ft វណ្ណដា «Bong» ចេញ​យប់នេះ​ហើយ!

ជា​ថ្មី​ OG BOBBY ដែលជា​តារា​រ៉េប​ថៃ​ដ៏​ល្បី​បាន​ត្រឡប់​មក​ចាប់ដៃ​គ្នា​ម្ដង​ទៀត​ជាមួយ​កំពូល​តារា​រ៉េប​ខ្មែរ វណ្ណដា ដែល​មាន​ចំណងជើង​ថា «Bong»។ បទ​ថ្មី​របស់​ម្ចាស់​បទ «YOUNG MAN» ទាំង ២ នេះ​ជា Vibe បែប​រដូវ​ក្ដៅ ហើយ​ត្រៀម​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ ២០ ខែ​តុលា ឆ្នាំ ២០២២​ ម៉ោង ៧ យប់​នេះ។

សម្រាប់​អ្នក​គាំទ្រ​តារា​រ៉េប​ទាំង​​២ វិញ​ គ្រាន់តែ​ឃើញ​ poster កាលពី​ប៉ុន្មាន​ថ្ងៃ​មុន គិត​ថា បទ​ថ្មី «Bong» ជា​ការ Collab លើក​ទី​២ រវាង OG BOBBY និង វណ្ណដា ពិតជា​ពីរោះ និង​កន្ទ្រាក់​អារម្មណ៍​មិន​ចាញ់​បទ​មុន​ឡើយ ហើយ​​ទាយ​ថា​ពួកគេ​​ជា​ដៃគូ​​ដែល​ល្អ​បំផុត​នៅ​ទីនោះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា OG BOBBY គឺជា​តារា​នៅ​ក្រោម​ផលិតកម្ម HYPE TRAIN។

វណ្ណដា និង OG BOBBY មិន​មែន​ទើប​តែ​ជួបគ្នា​ឡើយ ដោយ​កាលពី​ម្ចាស់​បទ «Time To Rise» ទៅ​សហការជាមួយ F.HERO,1MILL & SPRITE បទ «RUN THE TOWN» បាន​ជួប​គ្នារួច​មក​ហើយ ដែល​កាល​ជួបជុំ​ពេលនោះ​មិនមែន​តារា​រ៉េប​ថៃ​តែ​ម្នាក់​ឡើយ។

នៅ​ក្នុង album skull2 របស់ វណ្ណដា លោក​ធ្លាប់​បាន​អញ្ជើញ OG BOBBY មក​ Collab ជាមួយ​គ្នា​ម្ដង​ក្នុង​បទ «YOUNG MAN» ដែល​នៅ​លេខ​រៀង​ទី ១២ នៃ​ចម្រៀង​ទាំងអស់​ក្នុង Album ទើប​ចេញ​នៅ​ឆ្នាំ​នេះ។ បទ​នោះ​ទៀតសោត​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ហ្វេន​ៗ​មិន​ថា​តែ​ខ្មែរ ថៃ​ឡើយ នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង ហើយ​សូម្បី​តែ​ប៉ែក​អឺរ៉ុប​ក៏​ចូលចិត្ត​ដែរ រហូត​មក​ទល់​ពេល​នេះ មាន​អ្នក​មើល​ជាង ៧ លាន​ដង​ក្នុង YouTube៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក