គ្រាន់តែ Trailer រឿង «ប្រុសលក់ខ្លួន» មានអ្នកចុចចូលទស្សនាដល់ជាង ១ លានដង

ទីបំផុត ផលិតកម្ម LD Entertainment បានទម្លាក់ Official Trailer រឿង «ប្រុសលក់ខ្លួន/RENT BOY» កាលពីចុងសប្តាហ៍កន្លងទៅ ដោយ Official Trailer រឿងខ្នាតធំបណ្តុំដោយតារាសម្តែងល្បីៗមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា មានរយៈពេល ២:២៣ វិនាទីតែប៉ុណ្ណោះ។ ទន្ទឹមការប្រកាស Official Trailer ផលិតកម្មក៏បានប្រកាស​ថ្ងៃចាក់បញ្ចាំងរឿងនេះផងដែរ គឺរឿង «ប្រុសលក់ខ្លួន/RENT BOY» នឹងចាក់បញ្ចាំងនៅថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅគ្រប់រោងភាពយន្តទាំងអស់។

ក្រៅពីការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. ហើយនោះ Official Trailer រឿងខ្នាតធំនេះ ក៏ត្រូវបានចែកចាយយ៉ាងសុះសាយតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្តទំនើបៗជាច្រើនក្នុងប្រទេសកម្ពុជាយើង។

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន Official Trailer រឿង «ប្រុសលក់ខ្លួន» ដែលទំព័រហ្វេសប៊ុកផ្លូវការ Legend Cinemas បានបង្ហោះជាសាធារណៈ មានអ្នកចុចចូលទស្សនារហូតដល់ជាង ១ លានដង ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ តួរលេខដ៏ខ្ពស់នេះ ធ្វើឱ្យលោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Entertainment មានការភ្ញាក់ផ្អើល​ខ្លាំង រហូតលាន់មាត់ឡើងថា  តាំងពីធ្វើកុនមកមិនដែលមានទេ ១ លានដង តែ ៣ ថ្ងៃ។

មានការសន្និដ្ឋានថា ប្រសិនបើរយៈពេលត្រឹម ៣ ថ្ងៃ Trailer រឿងនេះមានអ្នកចុចចូលទស្សនារហូតដល់ ១ លាន​បែបនេះ ចុះទម្រាំដល់ថ្ងៃចាក់បញ្ចាំង តើតួរលេខនេះនឹងកើនឡើងខ្ពស់កម្រិតណាទៅ? បើគិតត្រឹមម៉ោង ២ រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ Official Trailer រឿង «ប្រុសលក់ខ្លួន/RENT BOY» លើទំព័រហ្វេសប៊ុកផ្លូវការ Legend Cinemas មានអ្នកចុចចូលទស្សនា ១.១ លានដងទៅហើយ។

សូមជម្រាបថា ភាពយន្ត​ខ្នាត​ធំ​​​​របស់ ​​LD ​នេះ ​ប្រមូល​ផ្ដុំ​ដោយ​តារាភាពយន្ត​ល្បីៗ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​​អាស៊ាន​ចំនួន​ ៤​ រួមមាន ​ កម្ពុជា​ មីយ៉ាន់​ម៉ា ថៃ​ និង​វៀតណាម។ 

រឿងនេះ ​មាន​ការ​ចូលរួម​សម្តែងពីតារាភាពយន្តជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជា គឺ​លោក​ ទេព រិន្ទដារ៉ូ,ខាត់​​ វៃហាំង និងស្រីស្អាត ពេជ្រ វត្តី​សារ៉ាវឌ្ឍី តារា​សម្ដែង​សាច់​ដុំ​របស់​មីយ៉ាន់ម៉ា លោក​ Paing Takhon រួមទាំង ​កំពូល​តារា​កំប្លែង​ដ៏ល្បី​២​ដួង​របស់ថៃ គឺ​អ្នក​នាង​ Tukky (ហៅ​គ្រូ​ផេនស៊ី) និង​ Kohtee ចំណែកតារាសម្តែងមកពីវៀតណាម​នោះ​គឺ ​អ្នក​ស្រី​​  Nguyễn Kiều Trinh៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។