ការលក់អាល់ប៊ុមថ្មីរបស់ NewJeans ធ្លាក់ចុះខ្លាំង ស្របពេលមានរឿងចម្រូងចម្រាសរវាង HYBE និង Min Hee-jin

ការ​លក់​អាល់ប៊ុមថ្មីនៅសប្ដាហ៍​ដំបូង​របស់​ក្រុម​ចម្រៀង​ស្រី NewJeans បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​ធៀប​នឹង​អាល់ប៊ុម​មុន​របស់​ពួក​គេ។ ខណៈនៅមុននេះមានការព្យាករថា អាល់ប៊ុមថ្មីរបស់ពួកគេនឹងអាចលក់បានរាប់លានច្បាប់ ដោយផ្អែកលើការលក់ថ្ងៃដំបូង ប៉ុន្តែជាលទ្ធផល បរិមាណលក់បានថយចុះគួរឱ្យកត់សម្គាល់។

យោងតាមទិន្នន័យពី Hanteo Chart នៅថ្ងៃទី ៤ ខែមិថុនា បង្ហាញថាអាល់ប៊ុម ‘How Sweet’ របស់ New Jeans ដែលចេញកាលពីថ្ងៃទី២៤ ខែមុន អាចលក់បាន ៨៨ ម៉ឺនច្បាប់ចម្លងក្នុងសប្ដាហ៍ដំបូង។ ចំនួននេះគឺថយចុះប្រមាណ ៤៦% បើប្រៀបធៀបទៅនឹងអាល់ប៊ុមមុន ‘Get Up’ ដែលអាចលក់បាន ១,៦៥ លានច្បាប់ក្នុងសប្ដាហ៍ដំបូង កាលពីខែកក្កដាឆ្នាំមុន។

អាល់ប៊ុម ‘How Sweet’ រួមមាន​បទ​ចម្រៀង​ថ្មី ‘How Sweet’ និង ‘Bubble Gum’ ព្រម​ទាំងបទភ្លេងសុទ្ធសម្រាប់បទទាំងពីរ។ ដោយសារត្រូវបានចេញផ្សាយចំពេលមានជម្លោះរវាង Min Hee-jin នាយកប្រតិបត្តិ Adore ដែលជាភ្នាក់ងាររបស់ NewJeans ជាមួយនឹង HYBE ធ្វើឱ្យការលក់អាល់ប៊ុមនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្ពស់សម្រាប់មហាជនទាំងក្នុង និងក្រៅសិល្បៈ។

បន្ទាប់ពីអាចលក់បានជាង ៨១ ម៉ឺនច្បាប់នៅថ្ងៃដំបូង ធ្វើឱ្យគេជឿថាអាល់ប៊ុមនេះប្រាកដជាអាចលក់បានរាប់លានច្បាប់ក្នុងរយៈពេលមួយសប្ដាហ៍។ ទោះជាយ៉ាងណា ការលក់ប្រចាំថ្ងៃបានធ្លាក់ចុះចាប់តាំងពីថ្ងៃទី ២ ដោយមានការលក់ដាច់ប្រហែល ៧ ម៉ឺនច្បាប់ចម្លងបន្ថែមប៉ុណ្ណោះ ក្នុងកំលុងពេលប៉ុន្មានថ្ងៃបន្ទាប់ ធ្វើឱ្យការលក់សរុបគិតត្រឹមថ្ងៃទី ៣ ខែមិថុនា គឺបានប្រមាណ ៨៩ ម៉ឺនច្បាប់ចម្លង។

មិនមែនតែក្រុម NewJeans នោះទេដែលប្រឈមនឹងការធ្លាក់ចុះចំនួនលក់អាល់ប៊ុម ប៉ុន្តែក្រុមខេប៉ុបផ្សេងទៀតក៏បានជួបប្រទះនឹងស្ថានភាពបែបនេះដូចគ្នា ជាពិសេសរាប់ចាប់ពីចុងឆ្នាំមុនដល់ និងដើមឆ្នាំនេះ។ ជាសំណាងល្អ ទីផ្សារអាល់ប៊ុមចម្រៀង K-pop ថ្មីៗនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅឡើងវិញ ដោយការលក់អាល់ប៊ុមប្រចាំខែក្នុងខែមេសា (ផ្អែកលើសមាគមមាតិកាតន្ត្រីកូរ៉េ) អាចឈានដល់ ១២,៩៣ លានច្បាប់ ដែលជាតួលេខលើស ១០ លានច្បាប់ជាលើកដំបូងក្នុងឆ្នាំនេះ។

ក្នុង​ចំណោមនោះ ​ក្រុម​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំណាង​នៃ​ក្រុម​ចម្រៀង​នារី​ជំនាន់​ទី ៤ រួម​ជាមួយ New Jeans ដែរ គឺក្រុម IVE អាចសម្រេចការលក់បានចំនួន ១,៣១ លានច្បាប់សម្រាប់​អាល់ប៊ុម​តូច ‘IVE SWITCH’ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា។ aespa ដែលជាតំណាងក្រុមចម្រៀងនារីជំនាន់ទី ៤ មួយទៀតក៏អាចលក់បាន ១,១៥ លានច្បាប់សម្រាប់អាល់ប៊ុម ‘Armageddon’ ដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែមុន។ ទោះបីជាតួលេខធ្លាក់ចុះបន្តិចធៀបនឹងអាល់ប៊ុមមុន ប៉ុន្តែទាំង IVE និង aespa សុទ្ធតែបានបង្ហាញសក្តានុពលរបស់ពួកគេដោយអាចលក់អាល់ប៊ុមបាន ១ លានច្បាប់ដោយជោគជ័យក្នុងសប្តាហ៍ដំបូង។

ងាកមកមើលការលក់អាល់ប៊ុមថ្មីរបស់ NewJeans គឺបានត្រឹមតែ ៨៨ ម៉ឺនច្បាប់នៅសប្ដាហ៍ដំបូង ធ្វើឱ្យមានការព្រួយបារម្ភពីការដួលរលំនៃ fandom បន្ទាប់ពីជម្លោះថ្នាក់ដឹកនាំដែលអូសបន្លាយយ៉ាងយូរ។ យ៉ាងណាក៏ដោយ NewJeans នៅតែអាចរក្សាប្រជាប្រិយភាពបានល្អនៅលើតារាងចម្រៀង ដោយអាចជាប់ចំណាត់ថ្នាក់ទី ២ និងទី ៣ នៅលើតារាងសំខាន់ៗដូចជា Melon, Bugs និង Flo ជាមួយនឹងបទ ‘How Sweet’ និង ‘Bubble Gum’ ។ នៅថ្ងៃទី ២១ ខែនេះ ពួកគេនឹងចេញបទចម្រៀងដំបូងជប៉ុនដំបូងមានចំណងជើងថា ‘Supernatural’ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *