ទើបចាក់ផ្សាយសប្ដាហ៍ដំបូង រឿងភាគកូរ៉េថ្មី Light Shop ទទួលបានការគាំទ្រដូចព្យុះ

ចាក់បញ្ចាំងជាលើកដំបូងក្នុងរាត្រីថ្ងៃទី៤ ខែធ្នូ រឿងភាគ “Light Shop” ដែលនិពន្ធដោយអ្នកនិពន្ធរឿង Moving លោក Kang Full និងអ្នកដឹកនាំរឿង​ Kim Hee Won បានទទួលការគាំទ្រយ៉ាងសន្ធឹកនឹកស្មានមិនដល់។ នៅក្នុងខ្សែភាពយន្ដមួយនេះមានការចូលរួមសម្ដែងតារាសម្ដែងល្បីៗច្រើនរូបរួមមាន Ju Ji Hoon, Park Bo Young និង Kim Seol Hyun ដែលជំរុញឱ្យអ្នកទស្សនាកាន់តែចង់ដឹង ចង់ឃើញបន្ថែមទៀត។

នៅក្នុងភាគដំបូងនៃរឿង “Light Shop” បានបង្ហាញទស្សនិកជននូវអារម្មណ៍ស្រពេចស្រពិល អាថ៌កំបាំងលាយបញ្ចូលគ្នានឹងធាតុអរូបីដោយតួអង្គ Won Young សម្ដែងដោយតារាសម្ដែងប្រុស Ju Ji Hoon បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាម្ចាស់ហាងចម្លែកមួយ។ ភាពតានតឹងនៃសាច់រឿងបានកើនឡើងកាន់ខ្លាំងបន្ទាប់ពីតួអង្គ Yeong​ Ji សម្ដែងដោយ Park Bo Young និង Hyun​ Min សម្ដែងដោយ Uhm Tae​ Goo បានបង្ហាញខ្លួនឡើងនៅក្នុងព្រឹត្តិការណ៍មួយដែលមិនអាចពន្យល់បាន។ ជាមួយនឹងការបញ្ចេញទឹកដមសំឡេងគួរឱ្យអស់សំណើច បូករួមនឹងការបញ្ចូលអារម្មណ៍បានធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តឡើងថែមមួយកម្រិតទៀត។

ជាពិសេសអ្នកទស្សនារឹតតែរន្ថើនអារម្មណ៍ត្រង់ឈុតមួយក្នុងភាគទី ៤ ខណៈពេលដែល Yeong​ Ji បានជាប់ក្នុងជណ្ដើរយន្ដជាមួយនឹងបុរសអាថ៌កំបាំង Seung Won សម្ដែងដោយ Park Hyuk Kwon ចាប់ផ្ដើមបញ្ចេញទឹកអ្វីម្យ៉ាងមកដែលបង្កើតឱ្យបរិយាកាសកាន់តែព្រឺព្រួច។

បន្ទាប់ពីចាក់ផ្សាយលើកដំបូង ខ្សែភាពយន្ដ “Light Shop” ទទួលបានប្រតិកម្មវិជ្ជមានជាច្រើនជាពិសេសទស្សនិកជននាំគ្នាសរសើរមិនដាច់ពីមាត់ឡើយថាស្នាដៃរបស់អ្នកនិពន្ធ Kang Full ពិតជារន្ធត់ ព្រឺព្រួច និងមានលាយឡំជាមួយនឹងមនោសញ្ចេតនា។ បើប្រៀបធៀបនឹងស្នាដៃមុនរបស់លោក រឿងភាគមួយនេះបានសង្កត់ធ្ងន់ទៅសាច់រឿងដែលនាំឱ្យមានអារម្មណ៍រំជើបរំជួលរឹតតែខ្លាំង។

គួរបញ្ជាក់ផងដែរថា “Light Shop” ជាស៊េរីរឿងភាគកូរ៉េថ្មីដែលពណ៌នាអំពីមនុស្សចម្លែកមួយក្រុមដែលមានបញ្ហាលំបាករៀងៗខ្លួនបន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជីវិតដ៏អាក្រក់ត្រូវបានទាញចូលទៅក្នុងហាងចម្លែកនោះ។ ជាងនេះទៅទៀត​ម្ចាស់ហាងគឺជាមនុស្សអាថ៌កំបាំងដែលមើលហាក់មានការប្រយ័ត្នប្រយែង និងមានវិធីម្យ៉ាងដែលអាចដឹង ឬឆ្លងទៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់មនុស្សចម្លែកទាំងនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *