បុរស​ម្នាក់​ជាប់​ក្នុង​អណ្ដូងខំស្រែករកជំនួយ ៣ ថ្ងៃគ្មានអ្នកជួយ ខណៈ​អ្នក​ភូមិ​ស្មាន​ថា​ជា​ខ្មោច​លង

បុរសជនជាតិចិនម្នាក់បានធ្លាក់ចូលក្នុងអណ្ដូងជម្រៅ ១២ម៉ែត្រអស់រយៈពេល ៣ថ្ងៃ​ ដោយព្យាយាមស្រែករកជំនួយពីអ្នកភូមិជិតនោះ តែសម្រែករបស់លោកបែរជាធ្វើឱ្យអ្នកភូមិភ័ន្តច្រឡំតែថាជាសំឡេងខ្មោចលងទៅវិញ។

តាមរយៈសារព័ត៌មានពីប្រទេសថៃ The Universal Daily News បានចុះផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខេត្ត តាក ​ដែលជាព្រំប្រទល់រវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយអ្នកភូមិបានរាយការណ៍ទៅកាន់ប៉ូលីសក្នុងតំបន់ថា ពួកគេបានឮសំឡេងចម្លែកចេញពីក្នុងព្រៃដែលនៅក្បែរៗភូមិ។​

នៅល្ងាចថ្ងៃដដែលនោះ អ្នកដើរល្បាតម្នាក់បានឮសំឡេងយំ តែនៅមិនទាន់ប្រាកដចិត្តថាជាសំឡេងមនុស្សឬយ៉ាងណា? ទើបប៉ូលីសម្នាក់បានសាកល្បងស្រែករកម្ចាស់សំឡែងម្ដងទៀត មុននឹងទទួលបានការឆ្លើយតបមកវិញ និងចាប់ផ្ដើមស្វែងរកទីតាំងនៃប្រភពសំឡេងនោះ។

ក្នុងរយៈចម្ងាយប្រមាណ ៥០០ម៉ែត្រនៅក្នុងព្រៃដាច់ស្រយាល ក្រុមជួយសង្គ្រោះបានប្រទះឃើញបុរសចិនម្នាក់ ឈ្មោះ Liu Chuanyi បានធ្លាក់ទៅក្នុងបាតអណ្ដូងជម្រៅ ១២ម៉ែត្រ​ តែជាសំណាងដែលអណ្ដូងនោះរីងទឹកអស់ទៅហើយ និងបានចំណាយពេលយ៉ាងហោចណាស់ ៣០នាទីដើម្បីលើកជនរងគ្រោះឡើងមកវិញ ជាមួយនឹងស្ថានភាពទន់ខ្សោយខ្លាំង ពេញដោយស្នាមជាំជុំវិញខ្លួន និងមានបាក់ដៃខាងឆ្វេងទៀតផង។

The Bangkok Post បានរាយការណ៍ថា ក្រោយប​ញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ Mae sot បុរសចិនវ័យ ២២ឆ្នាំរូបនេះ បានប្រាប់អ្នកបកប្រែថា លោកបានជាប់នៅក្នុងអណ្ដូងនេះអស់រយៈពេល ៣ថ្ងៃដោយគ្មានបានបាយទឹក និងសម្រាកនោះទេ។ ដើម្បីរក្សាកម្លាំង លោកបានស្រែកឱ្យគេជួយត្រឹមតែម្ដងក្នុងរយៈពេល ១ម៉ោង។ Liu Chuanyi បន្តដូច្នេះ។

ទន្ទឹមគ្នានេះ អ្នកភូមិបានរៀបរាប់ថា ពួកគេបានឮសំឡេងនេះប៉ុន្មានថ្ងៃមកហើយ និងឮកាន់តែខ្លាំងនៅពេលយប់ ជាមូលហេតុធ្វើឱ្យពួកគេគិតថា ជាសំឡេងរបស់អមនុស្សពីក្នុងព្រៃ។ បន្ថែមពីនេះ អ្នកភូមិបានឱ្យដឹងទៀតថា ពួកគេបានព្យាយាមហាមកូនហាមចៅមិនឱ្យចេញពីផ្ទះនៅពេលយប់នោះទេ និងមិនហ៊ានទៅស្វែងរកប្រភពសំឡេងនោះឡើយ។

បច្ចុប្បន្ន ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុដែលបុរសចិនខាងលើបានបង្ហាញវត្តមាននៅព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ក្រោយលោក Liu Chuanyi មិនបានផ្ដល់ចម្លើយច្បាស់លាស់ទៅលើបញ្ហានេះ។  

ទន្ទឹមគ្នានេះ មន្ត្រីក្នុងតំបន់ក៏កំពុងរៀបចំធ្វើគម្របដើម្បីបិទអណ្ដូងនោះ ការពារកុំឱ្យមានហេតុការណ៍ដដែលនេះកើតឡើងម្ដងទៀត៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *