K-Drama គួរ​ឱ្យ​ចាប់អារម្មណ៍ ៩ រឿង​ត្រៀម​ចេញ​លើ​ Netfix ក្នុង​ឆ្នាំ២០២៣​

អ្នក​គាំទ្រ​ K-Drama ភាគ​ច្រើន​ ប្រាកដ​ជា​សោកស្ដាយ​ក្នុង​ការ​និយាយ​ពាក្យ​លា​ទៅ​កាន់​ឆ្នាំ ២០២២ ដែល​ជា​ឆ្នាំ​ដ៏​រំភើប​ចំពោះ​រឿង​ភាគ​ដែល​ល្អ​មើល​​ច្រើន​ខ្លាំង​មែនទែន។ ២០២២ មាន​រឿង​ភាគ​ដែល​ពិសេសៗ​គ្រប់​រសជាតិ​ ចាប់​តាំង​ពី​រឿង​ស្នេហា​បែប​សិស្ស​វិទ្យាល័យ Our Beloved Summer, Twenty Five Twenty one ដល់​រឿង​បែប​រន្ធត់​ដូចជា​ All of us are dead ជាដើម។ ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០២៣​ខាង​មុខ Neftlix បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ចេញ​រឿង​ភាគ K-Drama ជា​ច្រើន​បន្ថែម​ទៀត។

១ Black Knight

ជា​ភាពយន្ត​ដែល​មាន​សាច់​រឿង​នៅ​អនាគតកាល​ ពោល​គឺ​ឆ្នាំ ២០៧១ ដែល​មនុស្ស​ត្រូវ​រស់​នៅ​ដោយ​ការ​ពាក់​ម៉ាស​ជាប់​ជានិច្ច​ដើម្បី​ការពារ​ខ្យល់​ពុល។ Kim Woo Bin និង​ដើរ​តួ​ជា​អ្នក​នាំ​សារ ចំណែក​ Seung Heon លេង​ជា​តួ​អង្គ​ចិត្ត​អាក្រក់។

តារា​សម្តែង៖ Kim Woo Bin, Esom, Kang Yoo Seok, Kim Eui Sung, Song Seung Heon

២ Queen Maker

ជា​ភាពយន្ត​បែប​ជីវិត​ការងារ ដែល​មានHwang Do Hee សម្ដែង​ដោយ Kim Hee Ae ជា​អ្នក​ជំនាញ​បង្កើត​រូបភាព និង​ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុន​។ ចំណែក​តួអង្គ​សំខាន់​មួយ​ទៀត​គឺ​មេធាវី​សិទ្ធិមនុស្ស Oh Kyeong Suk សម្ដែង​ដោយ Moon So Ri។

តារា​សម្ដែង៖ Kim Hee Ae, Moon So Ri, Ryu Soo Young, Kim Tae Hoon, Ki Do Hoon

៣ Mask Girl

Mask Girl មាន​ Nana និង​Ko Hyeon Jungជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​តែ​ស្ថិត​ក្នុង​ពេល​វេលា​ខុសគ្នា ខណៈ​តួ​អង្គ​ BJ Kim Mo Mi ជា​តួ​អង្គ​ដែល​មាន​មុខ​ និង​រាងកាយ​មិន​ស្អាត​ តែ​មាន​ជំនាញ​រាំ។
តារា​សម្ដែង៖ Go Hyun Jung, Nana, Ahn Jae Hong, Yeom Hye Ran, Choi Daniel

៤ Murder Dieary

Murder Dieary ជា​ប្រភេទ​រឿង​បែប​តាម​ប្រមាញ់ និង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​តួអង្គ Lee Tang សម្តែង​ដោយ​ Choi Woo Shik ជា​សិស្ស​វិទ្យាល័យ​សាមញ្ញ​តែ​ដឹង​ថា​ខ្លួន​មាន​សមត្ថភាព​វែក​មុខ​មនុស្ស​អាក្រក់​ក្រោយ​សម្លាប់​មនុស្ស​ដោយ​ចៃដន្យ និង​តួ​អង្គ​ប៉ូលីសJang Nan Kam សម្ដែង​ដោយ Son Seok Gu។​

តារា​សម្ដែង៖ Choi Woo Shik, Son Seok Koo, Lee Hee Joon

៥ Gyeongseong Creature


Gyeongseong Creature ជា​ភាព​យន្ត​ដែល​មាន​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ច្រើន​បំផុត​ដោយ​សារ​ការ​ចាប់​ដៃ​គ្នា​របស់​តារា​សម្ដែង  Park Seo Joon និងHan So Hee។ Gyeongseong Creature មាន​សាច់​រឿង​ត្រលប់​ទៅ​ឆ្នាំ ១៩៤៥ គ្រា​ដែល​មាន​បិសាច​លុកលុយ​តំបន់ Gyeongseong។

តារា​សម្ដែង៖ Park Seo Joon, Han So Hee, Kim Su Hyun, Kim Hae Sook, Jo Han Chul

៦ Daily Dose of Sunshine

ជា​ភាពយន្ត​ដែល​មាន​សាច់រឿង​ពី​ការ​ព្យាបាល​​ជំងឺ​ពី​ឧបទ្ទវហេតុ ដែល​មាន Park Bo Young សម្ដែង​ជា​តួ​អង្គ​ឯក Jung Da Eun ដែល​បាន​ឆ្លង​កាត់​ឧបទ្ទវហេតុ។

តារា​សម្ដែង៖ Park Bo Young, Yeon Woo Jin, Jang Dong Yoon, Lee Jung Eun, Lee Sang Hee

៧ Chicken Nugget

Chicken Nugget ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​ភាព​យន្ត​ជោគជ័យ​មួយ​រូប​គឺ​លោក Lee Byung Hun។ វា​ជា​រឿង​ភាគ​មួយ​ដែល​និយាយ​ពី​រឿងរ៉ាវ​របស់​ក្មេង​ស្រី​ម្នាក់​ដែល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​អាថ៌កំបាំង​មួយ​ ហើយ​ឪពុក​របស់​នាង​ព្យាយាម​អូសទាញ​នាង​ត្រលប់​មក​វិញ។

តារា​សម្ដែង៖ Ryu Seung Ryong, Ahn Jae Hong, Kim Yoo Jung

៨ The Girl Downstairs

The Girl Downstairs មាន​ភាព​យន្ត​ផ្អែក​ទៅ​លើ​សាច់​រឿង​​ពី webtoon។ រឿង​ភាគ​មួយ​នេះ​មាន​សាច់​រឿង​បែប​រ៉ូមែនទិក​ ដែល​និយាយ​ពី​តារា​ល្បី​ដែល​មាន​ជីវិត​អាថកំបាំង។

តារា​សម្ដែង៖ Bae Suzy, Yang Se Jong, Lee Yoo Bi

៩ The Uncanny Counter 2

The Uncanny Counter 2 នឹង​មក​បន្ត​ដំណើរ​រឿង​កាល​ពី​រដូវ​កាល​ទី១ ដែល​មាន​បិសាច​ ៥តាម​ប្រមាញ់​មនុស្ស។

តារា​សម្ដែង៖ Cho Byeong Kyu, Yoo Joon Sang, Yeom Hye Ran, Kim Se Jeong, Kim Hi Eo Ra៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម